ពិធីសម្ពោធមជ្ឈមណ្ឌលអាមេរិក នៅស្ថានទូតអាមេរិកភ្នំពេញ

ចេញថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៨

លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt នឹងចូលរួមនៅក្នុងពិធីកាត់ ខ្សែបូរសម្ពោធមជ្ឈមណ្ឌលអាមេរិកថ្មីមួយនៅក្នុងស្ថានទូតអាមេរិករាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះមាន កម្មវិធីនានាមួយចំនួន ដូចជាក្លិបរៀនភាសាអង់គ្លេស ក្លិបភាពយន្ត ក្លិបអានសៀវភៅ និងកម្មវិធីវាគ្មិនស្តីពី ប្រធានបទនានា។ មជ្ឈមណ្ឌលក៏មានផ្តល់ផងដែរនូវសេវាណែនាំស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែល ផ្តល់ព័ត៌មានដោយឥតគិតថ្លៃ មិនលំអៀង និងពេញលេញ ស្តីពីស្ថាប័នសិក្សាអប់រំនៅក្នុងសហរដ្ឋអាមេរិក និងការណែនាំសំរាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្តីពីវិធីល្អៗក្នុងការចាប់យកឱកាសទាំងនោះ។

ដោយពីមុនមកមានឈ្មោះថា មជ្ឈមណ្ឌលធនធានព័ត៌មាន មជ្ឈមណ្ឌលអាមេរិកថ្មីនេះមានសៀវភៅ ចំនួន១៥០០ក្បាល ទស្សនាវដ្តី សៀវភៅដែលមានជាសំលេង និងភាពយន្តឯកសារស្តីពីប្រធានបទនានា និង មូលដ្ឋានទិន្នន័យសំរាប់ការស្រាវជ្រាវរបស់សិស្ស និស្សិតនិងសាធារណជនទូទៅ។ បុគ្គលិករបស់មជ្ឈមណ្ឌល អាមេរិកនិងផ្នែកផ្តល់សេវាព័ត៌មានស្តីពីការសិក្សានៅសហរដ្ឋអាមេរិក នឹងថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុង ពេលនៃពិធីនេះ។

គេហទំព័រចំនួនពីរខាងក្រោមនេះមានព័ត៌មានបន្ថែម ស្តីពីមជ្ឈមណ្ឌលអាមេរិក និងផ្នែកផ្តល់ព័ត៌មាន ស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។

ពិធីសម្ពោធនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២៧ ខែកុម្ភៈ វេលាម៉ោង ១០:៣០ ព្រឹក។

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov អោយបានមុនថ្ងៃចន្ទទី ២៦ ខែកុម្ភៈ វេលាម៉ោង ៩:០០ព្រឹក ៕