ការ​​បើក​​សម្ពោធ​​មជ្ឈមណ្ឌល​​ឧត្តមភាព​​​នៃ​​ប្រពលវប្បកម្ម​​កសិកម្ម​​សមស្រប និង​​ អាហារូបត្ថម្ភ

Launch of the Center of Excellence on Sustainable Agricultural Intensification and Nutrition | ការ​​បើក​​សម្ពោធ​​មជ្ឈមណ្ឌល​​ឧត្តមភាព​​​នៃ​​ប្រពលវប្បកម្ម​​កសិកម្ម​​សមស្រប និង អាហារូបត្ថម្ភ
ចេញ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦

លោក​​ឯកអគ្គរដ្ឋ​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​​នៅ​​ប្រទេស​កម្ពុជា William Heidt នឹង​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​ដើម្បី​សម្ពោធ​មជ្ឈមណ្ឌល​ឧត្តមភាព​នៃ​ប្រពលវប្បកម្ម​កសិកម្ម​សមស្រប ​និង ​អាហារូបត្ថម្ភ (CE SAIN) នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក​។ មជ្ឈមណ្ឌល​នេះ​នឹង ជួយ​អោយ​វិស័យ​ឯកជន​មាន​គំនិត​ជឿនលឿន​ថ្មី​ៗ ការ​សំរបសំរួល​ការ​ស្រាវជ្រាវ​កសិកម្ម ការ​អប់រំ និង​បណ្តុះបណ្តាល ជំរុញ​ការ​កសាង​សមត្ថភាព​របស់​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន តាមរយៈ​ការ​លើក​កំពស់​ការ​សហការ និង​ការ​ចែក​រំលែក​ចំណេះដឹង​គ្នា​។ មជ្ឈមណ្ឌល​នេះ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Kansas State University ដោយ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ដទៃ​ទៀត​នៅ​សហរដ្ឋ​អាមេរិក​។

អ្នក​សារព័ត៌មាន​ដែល​ចង់​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ សូម​ចុះ​ឈ្មោះ​ត្រឹម​ម៉ោង ៤ រសៀល ថ្ងៃ​ពុធ ទី​២១ កញ្ញា ដោយ​ទាក់ទង​មក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក ​តាម​អ៊ីម៉េល ChreaV@state.gov ឬ​តាម​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨​។