លោក Michael Lambert នាយកផ្នែកក្រដាសប្រាក់ធនាគារក្នុងក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធរូប៉ិយវត្ថុបំរុងរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែឧសភា ដើម្បីលើកកំពស់ការយល់ដឹងលើឯកសារអប់រំ ដែលមានជាភាសាអង់គ្លេស និងភាសាខ្មែរ សំរាប់អ្នកប្រើក្រដាសប្រាក់ដុល្លាអាមេរិក។ លោក Lambert នឹងថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ ទី១០ ខែឧសភា វេលាម៉ោង ៩:០០ ព្រឹក នៅស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ។
នៅពេលបច្ចុប្បន្ននេះ មានរូប៉ិយវត្ថុអាមេរិកចំនួន ១,៤ លានដុល្លាកំពុងធ្វើចរាចរ ហើយក្រុមប្រឹក្សាភិបាលរូប៉ិយវត្ថុបំរុងសហព័ន្ធប៉ាន់ប្រមាណឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាល ទៅ ២ ភាគ ៣នៃតំលៃរូប៉ិយវត្ថុទាំងអស់របស់សហរដ្ឋអាមេរិកធ្វើចរាចរ នៅក្រៅសហរដ្ឋអាមេរិក។ ដើម្បីធានាថា អ្នកប្រើប្រាស់និងក្រុមហ៊ុន នៅជុំវិញពិភពលោកដឹងវិធីសំគាល់ប្រាក់ដុល្លាពិតប្រាកដ ហើយរាយការណ៍ពីប្រាក់ដុល្លាដែលសង្ស័យថាក្លែងក្លាយ កម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិករបស់ក្រុមប្រឹក្សាភិបាលសហព័ន្ធស្តីពីរូប៉ិយវត្ថុបំរុង ធ្វើការចុះអប់រំជាអន្តរជាតិ។ ចំពោះព័ត៌មានបន្ថែម ស្តីពីកម្មវិធីអប់រំស្តីពីរូប៉ិយវត្ថុសហរដ្ឋអាមេរិក សូមចូលមើលគេហទំព័រ https://uscurrency.gov/។
អ្នកសារព័ត៌មាន ដែលមានបំណងចូលរួមនៅក្នុងពិធីនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬផ្ញើអ៊ីម៉េលមក Chreav@state.gov ត្រឹមថ្ងៃចន្ទ ទី៩ ខែឧសភា វេលាម៉ោង១០ព្រឹក៕