សារ​របស់​ឯកអគ្គរដ្ឋទូត William E. Todd នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥

តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ ដល់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។

ខ្ញុំ​សំលឹង​ទៅ​ឆ្នាំ​ខាង​មុខ​ដោយ​រីករាយ  ក្នុង​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ​មើល​ឃើញ​ឱកាស​ល្អ​ច្រើន​ថែម​​ទៀត ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទ្វេ​ភាគី​របស់​យើង ហើយ​ធ្វើការ​ជាមួយ​គ្នា នៅ​ក្នុង​វិស័យ​ដែល​ផ្តល់​ផល​ប្រយោជន៍​​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ យើង​សូម​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​​បន្ថែម​​ទៀត​​​នៃ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច ​របស់​ប្រទេស​។

នៅ​ក្នុង​ពេល​ដែល​យើង​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ខ្ញុំ​សូម​ជូនពរ​អោយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​ជួប​ប្រទះ​តែ​នឹង​​សុខ​សន្តិភាព សុខភាព​ល្អ និង​វិបុលភាព ទាំង​នៅ​ពេល​នេះ ទាំង​​នៅ​ពេល​អនាគត​។