ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦
លោកស្រី សុទ្ធី ហៃដត៍ ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានជួបជាមួយនឹងសិស្សានុសិស្សនៅអង្គការមូលនិធិកុមារកម្ពុជា ដើម្បីធ្វើបទបង្ហាញអំពី “និយមន័យនៃភាពជោគជ័យ”។
លោកស្រីបានរៀបរាប់អំពីជីវិតរបស់លោកស្រី ដែលធំធាត់ឡើងនៅសហរដ្ឋអាមេរិក ជាប្រជាជនអាមេរិក ដើមកំណើតកម្ពុជា ហើយបានលើកទឹកចិត្តអោយយុវជននិងយុវតីកម្ពុជា ព្យាយាមចាប់យកការអប់រំថ្នាក់ឧត្តមសិក្សា។
លោកស្រីសុទ្ធីបានមានប្រសាសន៍ថា “ខ្លួនយើងជាអ្នកកំណត់និយមន័យនៃពាក្យជោគជ័យ។ ខ្ញុំគិតពីជោគជ័យទាំងក្នុងជិវិតការងារ និងជីវិតឯកជន និងថាតើខ្ញុំបានមកដល់កន្លែងដែលខ្ញុំចង់ទៅឫទេ។ ភាពជោគជ័យគឺជាសេចក្តីរីករាយ និងសន្តិភាពនៅក្នុងចិត្ត ហើយមិនមែនជាការរត់តាមទឹកប្រាក់នោះទេ។ នៅពេលដែលខ្ញុំជួបនិយាយជាមួយសិស្ស ខ្ញុំតែងតែប្រាប់ពួកគេអោយមានសេចក្តីប្រាថ្នាធំ និងខិតខំប្រឹងប្រែងធ្វើអោយបានល្អ ក្នុងវិស័យដែលពួកគេចាប់យក”។
![លោកស្រីសុទ្ធីបានធ្វើបទបង្ហាញ ដោយលើកទឹកចិត្តអោយសិស្សកម្ពុជា តែងតែរំលឹកខ្លួនឯងថា ពួកគេគួរធ្វើជាគំរូល្អសម្រាប់អ្នកដទៃ ហើយព្យាយាមក្លាយជាពលរដ្ឋល្អសម្រាប់អ្នកជំនាន់ក្រោយ។ [U.S. Embassy photo by Un Yarat] លោកស្រីសុទ្ធីបានធ្វើបទបង្ហាញ ដោយលើកទឹកចិត្តអោយសិស្សកម្ពុជា តែងតែរំលឹកខ្លួនឯងថា ពួកគេគួរធ្វើជាគំរូល្អសម្រាប់អ្នកដទៃ ហើយព្យាយាមក្លាយជាពលរដ្ឋល្អសម្រាប់អ្នកជំនាន់ក្រោយ។ [U.S. Embassy photo by Un Yarat]](https://farm8.staticflickr.com/7351/27003780264_bfa7e175b0_z_d.jpg)