ក្រុម​របាំ​អាជីព NATYARASA ធ្វើ​អោយបុគ្គលិក​ស្ថានទូត​អាមេរិក ស្ងើច​សរសើរ​ ចំពោះ​ការ​រាំ​ដ៏ទន់ភ្លន់​របស់​ពួកគេ

ស្ថានទូត​អាមេរិក ភ្នំពេញ
ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៦

ក្រុម​របាំ​ NATYARASA ដែល​ជា​ក្រុម​របាំ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ដំបូង​គេនៅ​កម្ពុជា បាន​សម្តែងរបាំ​បុរាណ​នៅ​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃ​ច័ន្ទ។ ក្រុម​របាំ​ NATYARASA បាន​បង្កើត​ឡើង​ដោយ​លោក អ៊ុក ព្រំសុដុន ។

លោកព្រំសុដុន ដែលមាន​អាយុ២៩ឆ្នាំ បាន​ធំធាត់​ឡើង​នៅ​ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វនា ប៉ុន្តែបាន​ចាប់ផ្តើម​មករស់នៅ​កម្ពុជាកាលពី​ឆ្នាំមុន។ លោក​បាន​និយាយ​ថា “ខ្ញុំ​ចង់​បម្រើ និងលើក​កម្ពស់ការយល់​ដឹង​អំពី​វប្បធម៌​ខ្មែរ។”

គាត់បាន​បង្កើត​ក្រុម​របាំ​នេះ ដែល​មាន​សមាជិក​៥នាក់ ក្នុងគោលបំណង​មួយផ្នែក គឺចង់​ពង្រឹងគុណភាព​ជីវិត និង​ការ​យល់ដឹង​អំពី​ក្រុម LGBT ។

លោក បាន​និយាយ​ទៀតថា “សេចក្តីស្រលាញ់​បង្កើត​សិល្បៈដ៏អស្ចារ្យ​។ នៅ​ក្នុង​ពិភពលោកនេះ មនុស្ស LGBT ទទួលការរងគ្រោះ ហើយសិល្បៈអាចជួយផ្លាស់ប្តូរស្ថានភាពនេះ​បាន។”