អំឡុងពេលថ្មីសំរាប់កម្មវិធីឆ្នោត DV ២០១៩

ដោយសារបញ្ហាបច្ចេកទេស ការចុះឈ្មោះលេងឆ្នោត DV ២០១៩ ត្រូវចាប់ផ្តើមជាថ្មី ហើយអ្នកដែលបានដាក់ពាក្យនៅមុនថ្ងៃទី ១៨ តុលា ២០១៧ ត្រូវដាក់ម្តងទៀត ។

យើងមានការសោកស្តាយចំពោះការលំបាកចំពោះអ្នកចូលលេងឆ្នោត DV ។ ដើម្បីអោយមានយុត្តិធម៌ត្រឹមត្រូវ ហើយការពារភាពត្រឹមត្រូវនៃដំណើរការលេងឆ្នោតនេះសំរាប់អ្នកពាក់ព័ន្ធទាំងអស់ យើងត្រូវតែចាប់ផ្តើមឡើងវិញនូវដំណើរការលេងឆ្នោតនេះ សំរាប់ឆ្នាំនេះ (DV-២០១៩)។

អំឡុងពេលចុះឈ្មោះថ្មីសំរាប់ឆ្នោត DV-២០១៩ ចាប់ផ្តើមការចុះឈ្មោះតាមអ៊ិនធ័រណែតនៅថ្ងៃពុធ ទី ១៨ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក ហើយបិទនៅថ្ងៃពុធ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម៉ោងថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក។

បើ​លោក​អ្នក​បាន​ចុះ​ឈ្មោះ​មុន​ថ្ងៃ​ពុធ ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧ ការ​ចុះ​ឈ្មោះ​នោះ​នឹង​មិន​ត្រូវ​បាន​គេ​យក​ជា​ការ​ទេ ហើយ​លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​ម្តង​ទៀត នៅ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​ថ្មី​។ លោក​អ្នក​អាច​ចុះ​ឈ្មោះ​ម្តង​ទៀត ដោយ​មិន​ខ្លាច​រង​ការ​បដិសេធ​ដោយសារ​ហេតុផល​ចុះ​ឈ្មោះ​ច្រើន​ដង​ទេ​។ អ្នក​ដែល​ចុះ​ឈ្មោះ​លើស​ពី​ម្តង​នៅ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​ថ្មី នឹង​ត្រូវ​បាន​បដិសេធ​។

អ្នកលេងឆ្នោតអាចចូលមើលទំរង់ចុះឈ្មោះឆ្នោត DV (E-DV) នៅក្នុងគេហទំព័រផ្លូវការ dvlottery.state.gov នៅក្នុងអំឡុងពេលចុះឈ្មោះ។ ការណែនាំស្តីពីឆ្នោត DV មាននៅក្នុងគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក usvisas.state.gov/dv/instructions

លក្ខខ័ណ្ឌទាមទារដទៃទៀតនៅដដែល។

ចាប់ពីថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៨ ទៅ អ្នកលេងឆ្នោត DV-២០១៩ នឹងអាចប្រើលេខបញ្ជាក់ (Confirmation Number) របស់គេម្នាក់ៗ ដែលត្រូវបានផ្តល់អោយនៅពេលគេចូលលេង ដើម្បីតាមដានព័ត៌មានសំរាប់អ្នកចូលលេង តាមគេហទំព័រ dvlottery.state.gov ដើម្បីដឹងថា តើគេជាប់ឬអត់។ វានឹងប្រាប់ផងដែរដល់អ្នកជាប់នូវព័ត៌ស្តីពីវិធីចូលលេងឆ្នោត DV សំរាប់រូបគេនិងសមាជិកគ្រួសាររបស់គេដែលមានលក្ខណៈស្របតាមលក្ខខ័ណ្ឌតំរូវ។ ក្រសួងការបរទេសអាមេរិកថែមទាំងបញ្ជាក់ពីការណាត់ជួបធ្វើការសំភាសន៍ផ្តល់ទិដ្ឋាការ តាមរយៈគេហទំព័រនេះ ត្រង់ Entrant Status Check ។