គម្រោង Cambodia HIV/AIDS Flagship របស់ទីភ្នាក់ងារ USAID សហការជាមួយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសម្ភោធកម្មវិធីសុខភាពតាម ទូរស័ព្ទដៃជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ដើម្បីជួយដល់ជន ដែលងាយប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ នៅក្នុងកម្មពិធីដ៏ពិសេសមួយនៅទីក្រុងភ្នំពេញ។ កម្មវិធីថ្មីនេះដែលមានឈ្មោះថា “mHealth” នឹងគាំទ្រដល់ “គំនិតផ្តួចផ្តើម៣.០” របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ព័ត៌មានស្តីពីជំងឺអេដស៍ដ៏មានសក្តានុពលជួយជីវិត និងសេវាកម្មសុខភាព ប្រយុទ្ធនឹងជំងឺអេដស៍ដល់ប្រជាពលរដ្ឋដែលមិនសូវបានទទួលសេវាថែទាំ។ វាលគ្មិនដែលចូលរួមមាន លោកស្រី Sheri-Nouane Duncan-Jones នាយកការិយាល័យសុខភាពសាធារណៈនិងការអប់រំ របស់ USAID នៅកម្ពុជា ឯកឧត្តម គុណ ខៃហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តមវេជ្ជបណ្ឌិត តេង គុន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួម ក្នុងកម្មពិធីនេះ និងទៅដល់ទីកន្លែងពិធីនៅមុនម៉ោង ៨ព្រឹក នៅភោជនីយដ្ឋានទន្លេបាសាក់២ អាគារលេខ៥៣៤ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ (ខាងក្រោយមន្ទីរពេទ្របាយ័ន)៕
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
សេង សុភាព:
០១២ ៥១៥ ៣៦១
ssopheap@fhi360.org
ឃី ឧត្តម
០៨៩ ៩៦៦ ០៨០
kudom@fhi360.org