ការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីចំនួនសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា រកឃើញថាមានចំនួនសត្វដំរីច្រើនជាងការរំពឹងទុក សម្រាប់ការចុះផ្សាយជាបន្ទាន់ ខេត្តកំពង់ធំ (ថ្ងៃទី១២ សីហា ២០២២) – ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) កំពុងប្រារព្ធទិវាដំរីពិភពលោកឆ្នាំ ២០២២ ដោយប្រកាសពីការរកឃើញនៃការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីសត្វដំរីអាស៊ីនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ ដោយប្រើបច្ចេកទេសសំណាកសេនេទិច ការសិក្សាបានរកឃើញថាចំនួនសត្វដំរីអាស៊ីច្រើនជាងការរំពឹងទុកដែលរស់នៅក្នុងតំបន់ដ៏ធំទូលាយនៃជម្រកសមស្របនៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា។ លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ការសិក្សាប៉ាន់ប្រមាណថាមានចំនួនដំរីអាស៊ីប្រហែល ៣១ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និង ២០ ក្បាលនៅដែនជម្រកសត្វព្រៃឆែប និងព្រះរកា។ តួលេខទាំងនេះខ្ពស់ជាងការប៉ាន់ស្មានពីមុន។ លោកស្រីបានបន្ថែមថា “ការរកឃើញនៃការសិក្សាបង្ហាញថា ដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជា មានភាពចម្រុះសេនេទិចខ្ពស់បំផុតក្នុងពិភពលោក។ ដោយមានការការពារគ្រប់គ្រាន់ សត្វដំរីអាស៊ីដែលរស់នៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា អាចកើនឡើងវិញដល់កម្រិតចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តធ្វើការជាមួយក្រសួងបរិស្ថាន សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារធម្មជាតិដែលហ្វូងដំរីអាស៊ីរបស់កម្ពុជារស់នៅ។” លោក Pablo Sinovas ... អានបន្ថែម»
របាយការណ៍ ឆ្នាំ ២០២២ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ៣ ក្នុងបញ្ជីតាមដាន)
រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការបំបាត់ការជួញដូរ មនុស្សទេ ហើយមិនបានបង្កើនកិច្ចខិតខំប្រឹងច្រើនគួរឲ្យកត់សម្គាល់លើបញ្ហានេះ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ លើសមត្ថភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរក្តី ដូច្នេះកម្ពុជាត្រូវបានបញ្ចុះចំណាត់ថ្នាក់ដល់ទី ៣ ។ ទោះបីជាខ្វះការខិតខំគួរឲ្យកត់សម្គាល់ក្តី តែរដ្ឋាភិបាលបានប្រកាន់ជំហានខ្លះដើម្បីដោះស្រាយបញ្ហាជួញដូរ ដូចជាការបន្តចាប់ខ្លួន កាត់ទោស និងដាក់ទោសជនល្មើស រកមើលជនរងគ្រោះដោយសកម្ម ហើយជួយក្នុងការធ្វើមាតុភូមិនិវត្តន៍នៃជនរងគ្រោះខ្មែរដោយការជួញដូរ និងអ្នកងាយរងគ្រោះ។ អំពើពុករលួយដែលមានជាទូទៅ នៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឲ្យជនល្មើសមានការទទួលខុសត្រូវ និងដល់ការផ្តល់ការជួយដល់ជនរងគ្រោះ។ អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេត ឬចាប់អោយមន្រ្តីពាក់ព័ន្ធដូចមានក្នុងរបាយការណ៍ដ៏គួរឲ្យទុកចិត្តបានភាគច្រើន មានការទទួលខុសត្រូវពីបទព្រហ្មទណ្ឌក្នុងការឃុបឃិត ពិសេសឈ្មួញខិលខូច ដែលបានធ្វើឱ្យបុរស ស្រ្តី និងកុមាររាប់ពាន់នាក់ នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងកន្លែងឡឥដ្ឋ និងតាមប្រព័ន្ធអ៊ិនធ័រណែត។ ដូច្នេះមន្រ្តីបានខកខានក្នុងការផ្តល់សេវាការពារគ្រប់គ្រាន់ដល់ជនរងគ្រោះ នៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេស និង អង្គការក្រៅរដ្ឋាភិបាលក្នុងការផ្តល់ការគាំពារចាំបាច់។ អនុសាសន៍ជាអាទិភាព ស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ និងជួញដូរពលកម្មឱ្យបានគ្រប់គ្រាន់ រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរ បង្កើនថវិកាសម្រាប់អង្គភាពអនុវត្តច្បាប់ប្រឆាំងការជួញដូរ ហើយផ្តល់ថវិកាឱ្យមុនពេលធ្វើការស៊ើបអង្កេត ជាជាងផ្តល់ឱ្យជាក្រោយ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសម្រាប់កំណត់អត្តសញ្ញាណកម្មនៃជនរងគ្រោះ ហើយបង្រៀនមន្រ្តីឱ្យយល់ពីលក្ខខណ្ឌដែលចែងនៅក្នុងច្បាប់នេះ បង្កើនថវិកាសម្រាប់នគរបាលប្រឆាំងការជួញដូរមនុស្សដើម្បីសម្របសម្រួលបានល្អលើការតាមដានចុងចោទ ដែលត្រូវបានដោះលែងនៅក្រោមការតាមដានរបស់តុលាការ នៅមុនសវនាការ។ ... អានបន្ថែម»
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសអនុវត្តគម្រោងដែលមានថវិកា ២៥ លានដុល្លារ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy និងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាគណអធីបតី ក្នុងពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥ លាន ដុល្លារអាមេរិក ដែលមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចដែលមានភាពទូលំទូលាយនិងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។ គម្រោង «កម្ពុជាហាវែស III» ជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ “នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង កម្ពុជាហាវែស III នេះ គឺបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងការសម្រេចគោលដៅមួយនេះ។” ... អានបន្ថែម»
រដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ប្រកាសគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់កម្ពុជា
ថ្ងៃ៤ សីហា ២០២២ (ភ្នំពេញ) ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃនេះ បានប្រកាសពីគម្រោងថ្មីមួយក្នុងទឹកប្រាក់ ២៥ លានដុល្លារអាមេរិក គឺ «គម្រោងកម្ពុជាហាវែស III» ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គម្រោងកម្ពុជាហាវែស III មានរយៈពេល ៥ ឆ្នាំ ដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ថា ៖ «យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា។ វាពិតជាមានសារៈសំខាន់ដែលយើងត្រូវពង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ» ។ គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូកម្ពុជាក្នុងវិស័យកសិកម្ម អ្នកផ្តល់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធវិស័យឯកជនដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារសម្រាប់កសិករ ។ គម្រោងនេះ នឹងកសាងបន្ថែមលើការវិនិយោគដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ... អានបន្ថែម»
ដំណើរទស្សនកិច្ច លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Blinken មកប្រទេសកម្ពុជា ហ្វីលីពីន អាហ្រ្វិកខាងត្បូង សាធារណរដ្ឋកុងហ្គោ និងប្រទេសរ៉ូវ៉ានដា
សេចក្តីថ្លែងការណ៍របស់ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken នឹងធ្វើដំណើរមកប្រទេសកម្ពុជា ហ្វីលីពីន អាហ្រ្វិកខាងត្បូង សាធារណរដ្ឋកុងហ្គោ និងប្រទេសរ៉ូវ៉ានដា ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២។ លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Blinken នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសហរដ្ឋអាមេរិក អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនិមួយៗ លោករដ្ឋមន្រ្តីនឹងថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យលើទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកក៏នឹងថ្លែងផងដែរពីជំងឺរាតត្បាតកូវីដ ១៩ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ វិបត្តិនៅប្រទេសភូមា និងសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្តីនឹងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ប្រាក់ សុខុន ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាស៊ាន និងការខិតខំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើង ... អានបន្ថែម»