ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សេចក្តីថ្លែងស្តីពីទិវាឯករាជ្យជាតិកម្ពុជា

លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលពួកគេធ្វើការអបអរខួបទី ៦៩ នៃទិវាឯករាជ្យ​ ៩ វិច្ឆិកា​ របស់គេ។ សហរដ្ឋអាមេរិក​សូមសម្តែងអំណរសាទរចំពោះប្រទេសកម្ពុជា ជាប្រធាននៃសមាគមអាស៊ាន នៅក្នុងឆ្នាំ​នេះ ដែលជាឆ្នាំប្រកបដោយបញ្ហាប្រឈម។ យើងសូមផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់នៅក្នុងតំបន់​ និងក្នុងពិភពលោក​ ដោយរួមមានផងដែរ​នូវវិបត្តិនៅប្រទេសភូមា និងប្រទេសអ៊ុយក្រែន។ យើងនឹងបន្តឈរ​នៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឲ្យអនាគត​របស់គេប្រកបទៅដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។ សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ នៅទិវាជាតិ​របស់គេ។
អាន​បន្ថែម»

អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ ភីសខ័រ វិលត្រឡប់មកកម្ពុជាវិញ

សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ៖ ថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២២  បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំមកក្រោយការចាប់ផ្តើម​នៃជំងឺកូវីដ ១៩ ជាសាកលមក ទីភ្នាក់ ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារ​នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេស​​របស់ទីភ្នាក់ងារ​នេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័ន​ដែលផ្តល់ការបង្រៀនផ្សេងទៀត។  លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម​ ជាសាកល​របស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំង​នោះ​នឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្ត​នៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំង​នេះក្នុងការពង្រឹងទំនាក់ទំនងរវាង​ប្រជាជន និងប្រជាជន​នៃសហរដ្ឋអាមេរិក ...
អាន​បន្ថែម»

ឧបការីរងរដ្ឋមន្ត្រីការបរទេស ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

សេចក្តីប្រកាសព័ត៌មាន ១១ តុលា ២០២២ រាជធានីភ្នំពេញ ៖ ស្របពេលដែលចូលរួមកិច្ច​ប្រជុំ​កំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជា​មួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែង​របស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ ។  បណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងនិងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និង​ទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពី​សារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និង​តាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព​ និង​ការអភិ​វឌ្ឍប្រកបដោយចីរភាពតាមព្រំដែន» ។  ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC)  ដែលនៅទីនោះ លោកស្រី បាន​កោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ...
អាន​បន្ថែម»

សេចក្តីថ្លែងរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy ស្តីពីករណីក្តីចុងក្រោយ និងការតម្កល់សាលក្រមលើឈ្មោះ ខៀវ សំផន

សេចក្តីប្រកាសព័ត៌មាន តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហមនៅកម្ពុជា (ECCC)បានចេញសាលក្រម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី ២ នៃអតីតប្រធានរដ្ឋខ្មែរក្រហម ឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។  ក្នុងពេលដែល ECCC ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការកាត់ក្តីខ្មែរក្រហម បិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តី ដែលអូសបន្លាយអស់ជាង ១៧ ឆ្នាំ  ECCC បន្សល់ទុកជាកេរ្តិ៍​ដំណែលមួយ ដែលបង្ហាញច្បាស់លាស់ នូវបទឧក្រិដ្ឋដ៏​អាក្រក់បំផុត ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌​ នៅព្រះរាជាណាចក្រកម្ពុជា។  ដោយបានធ្វើការជិតស្និទ្ធ ជាមួយអង្គការសហប្រជាជតិ ដៃគូដទៃទៀត និងអ្នកពាក់ព័ន្ធនានាខាងកម្ពុជា  សហរដ្ឋអាមេរិកបានធ្វើការវិនិយោគសំខាន់ៗ ផ្នែកការងារទូត និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងសកម្មភាព​នៃតុលាការកាត់ក្តីខ្មែរក្រហម។ ខ្ញុំមានមោទនភាព​ចំពោះការវិនិយោគទាំង​នេះ ហើយសូមអរគុណចំពោះការរួមចំណែក​ នៅក្នុងរយៈពេលជាច្រើនឆ្នាំមក​នេះ របស់អ្នកការទូតរបស់យើង សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកច្បាប់ ផ្នែកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស​របស់អាមេរិក ដោយរួមទាំងការជួយ​ក្នុងការបង្ហាញនូវទំហំ​នៃបទឧក្រិដ្ឋរបស់របបខ្មែរក្រហម ...
អាន​បន្ថែម»

សហរដ្ឋ​អាមេរិក​ផ្តល់ជំនួយ អគារនិងម៉ាស៊ីន​ផលិត​អុកស៊ីសែនដល់​កម្ពុជា

សម្រាប់ការចេញផ្សាយបន្ទាន់  ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២– រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់​ប្រជា​ជន​ជិត ៣០០ ០០០ នាក់។ ​រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និង​ជាមូល​និធិ​របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបាន សាងសង់​ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា ៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាត​​ត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង» ។  ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារនិងម៉ាស៊ីនផលិត​អុកស៊ីសែន​នេះ ​ជាទីតាំង​ដំបូង​គេនៅ​ក្នុង​ខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើ​ដល់​ស្រុកចំនួន ៧​ ដែល​មាន​ប្រជាជន​ប្រមាណ ...
អាន​បន្ថែម»