សេចក្តីថ្លែងការណ៍រួមរបស់ឧត្តមស្នងការនៃសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអាល់បានី អាមេនី អូស្រ្តាលី បូសនី កាណាដា សហព័ន្ធ Micronesia, Georgia, ហ្កាណា, អ៊ីស្លង់ Lichtenstein, ណូវែលសេឡង់ ម៉ាសាដូនីខាងជើង ណ័រវ៉េ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋ Marshall Islands សាធារណរដ្ឋ Palau, ស៊ែប៊ី ស្វីស អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅខួបលើកទី ២ នៃការធ្វើរដ្ឋប្រហារដោយយោធានៅប្រទេសភូមា។ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យោធាភូមាបានធ្វើរដ្ឋប្រហារ ហើយចាប់យកអំណាច ដែលផ្ទុយនឹងឆន្ទៈរបស់ប្រជាជន ហើយធ្វើឲ្យប្រទេសធ្លាក់ក្នុងវិបត្តិមនុស្សធម៌ សេដ្ឋកិច្ច និងវិបត្តិនយោបាយដ៏ជ្រៅ។ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាជនភូមាមានសេចក្តីក្លាហានក្នុងការសម្តែងចេញ នូវការប្តេជ្ញាចិត្តរបស់គេ ក្នុងការចង់ឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ ដោយទាមទារឲ្យមានការគោរពចំពោះសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយបង្ហាញស្មារតីរឹងប៉ឹង នៅចំពោះមុខអំពើឃោរឃៅបំផុត។ ចាប់តាំងពីមានរដ្ឋប្រហារ របបយោធាបានធ្វើការបង្ក្រាបដោយហិង្សា ទៅលើគ្រប់ទម្រង់នៃការប្រឆាំង ដែលរួមមានការតវ៉ាដោយសន្តិវិធី។ របាយការណ៍ដែលគួរឲ្យទុកចិត្តបានបង្ហាញឲ្យឃើញថា ជនស៊ីវិលរាប់ពាន់នាក់ រួមទាំងកុមារផង ត្រូវបានដាក់ក្នុងពន្ធនាគារ រងការធ្វើទារុណកម្ម និងសម្លាប់។ មានរបាយការណ៍កាន់តែច្រើនថា ការបាញ់ និងទម្លាក់គ្រាប់បែកពីអាកាស ... អានបន្ថែម»
កញ្ញា ឈឹម ស៊ីថរ បានពានរង្វាន់សិទ្ធិមនុស្ស
សេចក្តីប្រកាសព័ត៌មាន ២ កុម្ភៈ ២០២៣ 2023/01 ភ្នំពេញ ៖ នៅថ្ងៃទី ១ ខែកុម្ភៈនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ។ ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញាគឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។ កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ។ ចាប់តាំងពីចុងឆ្នាំ ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។ ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ... អានបន្ថែម»
សេចក្តីថ្លែងស្តីពីទិវាឯករាជ្យជាតិកម្ពុជា
លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងសព្ទសាធុការពរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលពួកគេធ្វើការអបអរខួបទី ៦៩ នៃទិវាឯករាជ្យ ៩ វិច្ឆិកា របស់គេ។ សហរដ្ឋអាមេរិកសូមសម្តែងអំណរសាទរចំពោះប្រទេសកម្ពុជា ជាប្រធាននៃសមាគមអាស៊ាន នៅក្នុងឆ្នាំនេះ ដែលជាឆ្នាំប្រកបដោយបញ្ហាប្រឈម។ យើងសូមផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់នៅក្នុងតំបន់ និងក្នុងពិភពលោក ដោយរួមមានផងដែរនូវវិបត្តិនៅប្រទេសភូមា និងប្រទេសអ៊ុយក្រែន។ យើងនឹងបន្តឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលពួកគេខិតខំធ្វើឲ្យអនាគតរបស់គេប្រកបទៅដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព។ សូមអបអរសាទរចំពោះប្រជាជនកម្ពុជាទាំងអស់ នៅទិវាជាតិរបស់គេ។ អានបន្ថែម»
អ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ វិលត្រឡប់មកកម្ពុជាវិញ
សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ៖ ថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំមកក្រោយការចាប់ផ្តើមនៃជំងឺកូវីដ ១៩ ជាសាកលមក ទីភ្នាក់ ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ទីភ្នាក់ងារនេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក ... អានបន្ថែម»
ឧបការីរងរដ្ឋមន្ត្រីការបរទេស ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ
សេចក្តីប្រកាសព័ត៌មាន ១១ តុលា ២០២២ រាជធានីភ្នំពេញ ៖ ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ ។ បណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងនិងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមព្រំដែន» ។ ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បានកោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ... អានបន្ថែម»