ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សេចក្តីថ្លែងរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy ស្តីពីករណីក្តីចុងក្រោយ និងការតម្កល់សាលក្រមលើឈ្មោះ ខៀវ សំផន

សេចក្តីប្រកាសព័ត៌មាន តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហមនៅកម្ពុជា (ECCC)បានចេញសាលក្រម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី ២ នៃអតីតប្រធានរដ្ឋខ្មែរក្រហម ឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។  ក្នុងពេលដែល ECCC ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការកាត់ក្តីខ្មែរក្រហម បិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តី ដែលអូសបន្លាយអស់ជាង ១៧ ឆ្នាំ  ECCC បន្សល់ទុកជាកេរ្តិ៍​ដំណែលមួយ ដែលបង្ហាញច្បាស់លាស់ នូវបទឧក្រិដ្ឋដ៏​អាក្រក់បំផុត ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌​ នៅព្រះរាជាណាចក្រកម្ពុជា។  ដោយបានធ្វើការជិតស្និទ្ធ ជាមួយអង្គការសហប្រជាជតិ ដៃគូដទៃទៀត និងអ្នកពាក់ព័ន្ធនានាខាងកម្ពុជា  សហរដ្ឋអាមេរិកបានធ្វើការវិនិយោគសំខាន់ៗ ផ្នែកការងារទូត និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងសកម្មភាព​នៃតុលាការកាត់ក្តីខ្មែរក្រហម។ ខ្ញុំមានមោទនភាព​ចំពោះការវិនិយោគទាំង​នេះ ហើយសូមអរគុណចំពោះការរួមចំណែក​ នៅក្នុងរយៈពេលជាច្រើនឆ្នាំមក​នេះ របស់អ្នកការទូតរបស់យើង សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកច្បាប់ ផ្នែកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស​របស់អាមេរិក ដោយរួមទាំងការជួយ​ក្នុងការបង្ហាញនូវទំហំ​នៃបទឧក្រិដ្ឋរបស់របបខ្មែរក្រហម ...
អាន​បន្ថែម»

សហរដ្ឋ​អាមេរិក​ផ្តល់ជំនួយ អគារនិងម៉ាស៊ីន​ផលិត​អុកស៊ីសែនដល់​កម្ពុជា

សម្រាប់ការចេញផ្សាយបន្ទាន់  ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២– រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់​ប្រជា​ជន​ជិត ៣០០ ០០០ នាក់។ ​រោងចក្រនេះ មានទីតាំងនៅ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និង​ជាមូល​និធិ​របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយត្រូវបាន សាងសង់​ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា ។  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា ៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាត​​ត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង» ។  ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារនិងម៉ាស៊ីនផលិត​អុកស៊ីសែន​នេះ ​ជាទីតាំង​ដំបូង​គេនៅ​ក្នុង​ខេត្ត។ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើ​ដល់​ស្រុកចំនួន ៧​ ដែល​មាន​ប្រជាជន​ប្រមាណ ...
អាន​បន្ថែម»

កម្ពុជាពង្រឹងធនធានជលផលក្នុងស្រុក តាមរយៈផ្លូវត្រីថ្មី

សម្រាប់ការចេញផ្សាយបន្ទាន់  ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២៖ ដោយសារការសាងសង់ផ្លូវត្រីថ្មីចំនួនពីរ ដែលជាជំនួយមូលនិធិពីទីភ្នាក់ងារ សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID)​ ត្រី និង​បណ្តា​សត្វនិង​រុក្ខជាតិក្នុងទឹកផ្សេងទៀតនៅកម្ពុជា នឹងអាចធ្វើដំណើរឡើងទៅផ្នែកខាងលើនៃទន្លេ ដោយវាងចេញពីប្រព័ន្ធធារាសាស្ត្រនានា​​ ដែលនាំឲ្យបរិមាណត្រី​សម្រាប់សហគមន៍​ក្នុងខេត្ត​ពោធិ៍​សាត់​មានការកើនឡើង។ ផ្លូវត្រីដែលបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ​​បានភ្ជាប់ត្រី​ទៅនឹងទី​ជម្រក​ដ៏សំខាន់​សម្រាប់វដ្តជីវិតរបស់វា។ ផ្លូវត្រីទាំងនេះក៏បង្ហាញឲ្យឃើញផងដែរថា ជណ្តើរត្រីខ្នាតតូច ​គឺជាដំណោះស្រាយដែលយើងអាចធ្វើបាននិងធូរថ្លៃ ដើម្បីឆ្លើយតបទៅនឹងការថយចុះនៃចំនួនត្រី។  លោកស្រី Rebecca Black នាយកបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា៖ “ត្រីដែលនេសាទបានក្នុងស្រុក គឺជាប្រភព​អាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាជាច្រើន។ តាមរយៈការ ការពារចំនួនត្រីនិង​ទីជម្រក​របស់វា យើងសង្ឃឹមថា ផ្លូវត្រីទាំងនេះ ក៏នឹងរួមចំណែកដ៏សំខាន់ដល់ការ​ធ្វើឲ្យប្រសើរឡើងដល់សុខភាព​សហគមន៍ដែលពឹងផ្អែកលើការនេសាទត្រីផងដែរ។”  ផ្លូវត្រីថ្មីនៅខេត្ត ពោធិ៍សាត់ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម​ជណ្តើរត្រីថ្នាក់តំបន់​ (Fish Passage Initiative) ដែលសហការជាមួយរដ្ឋបាលជលផលកម្ពុជា គណៈកម្មការទន្លេមេគង្គ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជលផល​អាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវ​កសិកម្មអន្តរជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​របស់​ប្រទេសជប៉ុន។ គំនិតផ្តួចផ្តើមដែលមានរយៈពេលប្រាំឆ្នាំ ដែលជាផ្នែកមួយនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត សម្រាប់ទន្លេមេគង្គ (USAID Smart Infrastructure for ...
អាន​បន្ថែម»

ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសការគាំទ្រថ្មីមួយ ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

សម្រាប់ការផ្សព្វផ្សាយបន្ទាន់  ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២២ ភ្នំពេញ៖ នៅថ្ងៃនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission – IJM) គឺជាផ្នែកមួយនៃគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ។ គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។  លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងភាពជាដៃគូជាមួយនឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។ យើងមានមោទកភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ ...
អាន​បន្ថែម»

ការសិក្សាស្រាវជ្រាវរកឃើញចំនួនសត្វដំរីច្រើនជាងការរំពឹងទុកនៅក្នុងព្រៃឡង់នៃប្រទេសកម្ពុជា

ការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីចំនួនសត្វដំរីអាស៊ីនៅក្នុងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា រកឃើញថាមានចំនួនសត្វដំរីច្រើនជាងការរំពឹងទុក  សម្រាប់ការចុះផ្សាយជាបន្ទាន់ ខេត្តកំពង់ធំ (ថ្ងៃទី១២ សីហា ២០២២) – ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) កំពុងប្រារព្ធទិវាដំរីពិភពលោកឆ្នាំ ២០២២ ដោយប្រកាសពីការរកឃើញនៃការសិក្សាដ៏ទូលំទូលាយលើកដំបូងបង្អស់អំពីសត្វដំរីអាស៊ីនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ ដោយប្រើបច្ចេកទេសសំណាកសេនេទិច ការសិក្សាបានរកឃើញថាចំនួនសត្វដំរីអាស៊ីច្រើនជាងការរំពឹងទុកដែលរស់នៅក្នុងតំបន់ដ៏ធំទូលាយនៃជម្រកសមស្របនៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា។  លោកស្រី Rebecca Black នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ការសិក្សាប៉ាន់ប្រមាណថាមានចំនួនដំរីអាស៊ីប្រហែល ៣១ ក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និង ២០ ក្បាលនៅដែនជម្រកសត្វព្រៃឆែប និងព្រះរកា។ តួលេខទាំងនេះខ្ពស់ជាងការប៉ាន់ស្មានពីមុន។ លោកស្រីបានបន្ថែមថា “ការរកឃើញនៃការសិក្សាបង្ហាញថា ដំរីអាស៊ីនៅភាគខាងជើងប្រទេសកម្ពុជា មានភាពចម្រុះសេនេទិចខ្ពស់បំផុតក្នុងពិភពលោក។ ដោយមានការការពារគ្រប់គ្រាន់ សត្វដំរីអាស៊ីដែលរស់នៅទូទាំងដែនជម្រកសត្វព្រៃ–ព្រៃឡង់ ឆែប និងព្រះរកា អាចកើនឡើងវិញដល់កម្រិតចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវាក្នុងរយៈពេលវែង។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងបន្តធ្វើការជាមួយក្រសួងបរិស្ថាន សហគមន៍ និងវិស័យឯកជន ដើម្បីអភិរក្សតំបន់ការពារធម្មជាតិដែលហ្វូងដំរីអាស៊ីរបស់កម្ពុជារស់នៅ។”  លោក Pablo Sinovas ...
អាន​បន្ថែម»