ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

គម្រោង YSEALI និង អង្គការ ICFJ រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី​សារព័ត៌មានពលរដ្ឋ

សេចក្តីប្រកាសព័ត៌មាន ២១ ឧសភា​ ២០២១ 2021/11  ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន​ (ICFJ)​ កំពុង​រៀបចំ​សិក្ខា​សាលាថ្នាក់តំបន់មួយ តាមប្រព័ន្ធអ៊ិនធឺណែតក្រោមគម្រោងគំនិតផ្តួចផ្តើម​នៃមេដឹកនាំយុវជន​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ស្តីពីសារព័ត៌មានពលរដ្ឋ។ វគ្គសិក្សា​ដែលមានរយៈពេល ៦ សប្តាហ៍ បានចាប់ផ្តើម​នៅថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ ២០២១ នេះ។   ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា W. Patrick Murphy​ បាន​មាន​ប្រសាសន៍​ថា ៖ «សារព័ត៌មាន​សេរី និងឯករាជ្យ មានសារៈសំខាន់​ខ្លាំងណាស់ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​វិបុលភាព។​ ជាង​ពេលណាៗទាំងអស់ យើងត្រូវការអ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ មានការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹង​លើបញ្ហានានា បញ្ហា​ប្រឈម និងឱកាស នៅក្នុងសង្គម។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលា​នេះនឹងផ្តល់​ដល់​មេដឹកនាំ​វ័យ​ក្មេង​នៅ​ទូទាំង​តំបន់​​​អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារទាំង​នេះ»។   នៅក្នុង​សិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែត​នេះ សិក្ខាកាមចំនួន ៤៣ នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែង ស្តីពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗ នៃ​សីលធម៌​សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាព​ក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយ​គុណភាព ​និង​ផ្អែក​លើ​ភស្តុតាងបញ្ជាក់។   លោកស្រី Melissa A. Brown ភារធារី​នៃស្ថានបេសកកម្ម​របស់សហរដ្ឋអាមេរិកប្រចាំ​នៅសមាគមអាស៊ាន បាន​មាន​ប្រសាសន៍​​​ថា ៖ «ការផ្តល់អំណាច​ដល់អ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ តាមរយៈឱកាសបណ្តុះបណ្តាល​នានា ដែល​ផ្តល់​​ដោយកម្មវិធី​​YSEALI  កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ​(IVLP) និង​កម្មវិធី​ប្រឡង​ស្តីពី​ការងារ​សារព័ត៌មាន​សង្គម​របស់យុវជនអាស៊ាន និង​ទីភ្នាក់ងារ​​ជំនួយ​ អាមេរិក (USAID)​  រួម​ចំណែកដល់​វឌ្ឍនភាពតំបន់ ឆ្ពោះ​ទៅ​រកសង្គមដែលមានភាពសេរី និងបើកចំហ ...
អាន​បន្ថែម»

ឱកាសរបស់ប្រទេសកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២

ជ្រុងមួយ​នៃមតិ​របស់ឯកអគ្គរដ្ឋទូត ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ ប្រទេសកម្ពុជាមានឱកាសជំរុញកិច្ចពិភាក្សាប្រកបដោយអត្ថន័យ លើបញ្ហាជាគន្លឹះ សម្រាប់អាស៊ាន និងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វិក  ក្នុងខែតុលា កាលពី ៣០ ឆ្នាំ​មុន ការចុះហត្ថលេខាជាប្រវត្តិសាស្រ្តលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបាននាំ​មកនូវការបញ្ចប់​រយៈពេលរាប់ទសវត្ស​រ៍នៃវិវាទ​នៅកម្ពុជា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត​ដែលស្ថិតក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង ៥ ប្រទេសរបស់អង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីដទៃទៀត​រួមមានប្រទេសទាំង ៦ ដែល​ជាសមាជិក​នៃសមាគមអាស៊ាន នៅពេលនោះ អនាគតប្រទេសសមាជិកសមាគមអាស៊ាន ដែលមានប្រទេសវៀតណាម និងឡាវ ព្រមទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងប្រទេសកម្ពុជា។ ប​​ន្តិចក្រោយមក សហគមន៍​អន្តរជាតិបានបង្កើតឲ្យមានបេសកកម្មថែរក្សាសន្តិភាពដ៏ធំបំផុត​មួយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីអនុវត្តកិច្ចព្រមព្រៀង​នេះ។ សន្តិភាពបានមានជាប់មក ដោយសារការខិតខំ​របស់ដៃគូអន្តរជាតិ និងស្មារតីរឹងប៉ឹង​របស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាក៏បានស្គាល់វិបុលភាពតមក។ដោយ​បង្ហាញឲ្យឃើញ​ នូវសមាហរណកម្ម​ក្នុងតំបន់របស់ខ្លួ​ន កម្ពុជាបានចូលជាសមាជិក​នៃសមាគមអាស៊ាន នៅឆ្នាំ ១៩៩៩។ នៅឆ្នាំក្រោយ​នេះ ព្រះរាជាណាចក្រកម្ពុជា​នឹងធ្វើជាប្រធាន​អាស៊ានជាលើកទី ៣។ តាំងពីការបង្កើតទំនាក់ទំនងផ្លូវការ កាលពី ៤៤ ឆ្នាំ​មុន សហរដ្ឋអាមេរិក និងសមាគមអាស៊ានមានប្រវត្តិជាទីមោទនៈ ក្នុងការធ្វើជាដៃគូជាយុទ្ធសាស្រ្តជាមួយគ្នា។  សហរដ្ឋអាមេរិកគឺជាប្រទេសមិនមែនជាសមាជិកដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូត ហើយបានបង្កើតស្ថានបេសកកម្មជាប់លាប់ប្រចាំសមាគមអាស៊ាន។ សព្វថ្ងៃ​នេះ ...
អាន​បន្ថែម»

ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ឆ្នាំ ២០២១ ស្តីពីសិទ្ធិធ្វើអាជីវកម្ម យីហោអាមេរិក

សេចក្តីប្រកាសព័ត៌មាន  ៥ ឧសភា ២០២១ ស្ថានទូតអាមេរិក នៅភ្នំពេញ សហការជាមួយនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងដោយមានការគាំទ្រពីសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា រៀបចំពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។ ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន ៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និងក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិននិងក្រុមហ៊ុនកម្ពុជាចំនួនជាង ៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍នេះ។ ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនតែជាវិធីដំបូង ...
អាន​បន្ថែម»

ដំណឹងលក់ទំនិញដេញថ្លៃតាមOnline

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង​​​​​​​​ បើកការលក់ដេញថ្លៃ​​​online នូវសម្ភារៈប្រើរួច រួមទាំងរថយន្តមួយចំនួន ដល់សាធារណៈ​ជនទូទៅ​​​​​​​​ ។  ទីតំាងលក់ទំនិញដេញថ្លៃ:  ការដេញថ្លៃប្រព្រឹត្តទៅនៅលើវិបសាយ (website):  https://online-auction.state.gov/km-KH   កាលបរិចេ្ឆទ​ និង ពេលវេលា:  ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង១០​ព្រឹក ថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ម៉ោង​៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការសរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យពីមន្រ្តីគយរដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹង។  ​លក្ខខណ្ឌនៃការលក់:  ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត​។​  ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់​ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។​ អ្នកដេញថ្លៃអាចចូលមើលរូបភាពទំនិញនីមួយៗនៅលើវេបសាយដេញថ្លៃ។  តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ  ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា​ មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង​ មិនអាចតវ៉ាបានឡើយ។​  ការបង់ប្រាក់ៈ អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ដែលគេមិនអាចទារយកមកវិញបាន ក្នុងអំឡុងពេល ១២០ម៉ោង (៥ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ គេអាច យកទំនិញចេញបាន ដោយបង្ហាញបង្កាន់ដៃបង់ប្រាក់ និងបង្កាន់ដៃបង់ពន្ធ ទៅក្រុមការងារទទួលបន្ទុកការលក់ដេញថ្លៃ​របស់ស្ថានទូត នៅក្នុងកំឡុង​ពេល​ ២ សប្តាហ៍​បន្ទាប់ពីការលក់។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានាអាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធី​លើកលែងពន្ធអាករផ្សេងៗ។   កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ (26,50%) ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗ។  រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញ​នូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុក​របស់អ្នកដេញថ្លៃ។  នៅក្នុងករណីដែលអ្នកទិញខកខាន​មិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង ៥ ល្ងាច ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១, ស្ថាន​ទូតអាមេរិក​នៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយបាត់បង់សិទ្ធិ​ក្នុងការយកទំនិញ​ដែលទិញបាន​នោះ និង ប្រាក់ទាំងអស់ដែលបានបង់។   ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់ទៅគណនេយ្យធនាគាររបស់ស្ថានទូតអាមេរិកគ្រប់ចំនួន សំណៅ​នៃការបង់ពន្ធទំនិញ និងសំណៅ​នៃឯកសារលើកលែងពន្ធទំនិញ​​ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។  បុគ្គលិករបស់ស្ថានទូតអាមេរិកដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភា​ក្នុងការដេញថ្លៃ​នេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។  សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ៧២៨ ៥០៣ រៀងរាល់ម៉ោងធ្វើការ។  ...
អាន​បន្ថែម»

សេចក្តីថ្លែងការណ៍​របស់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ស្តីពីដែនជម្រកសត្វព្រៃព្រៃឡង់

សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ យើងគាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។ ការបាត់បង់ព្រៃឈើ​នៅព្រៃឡង់ និង​នៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់​នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ​ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញអោយមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្ម​របស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេង​ក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិក​នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ សកម្មភាព​ភាគច្រើន​របស់ (GPL) ផ្តល់ប្រយោជន៍​ដោយផ្ទាល់​ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។ យើងបន្តធ្វើការដោយផ្ទាល់ ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឲ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់។  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមទាំងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរិតត្បិតមិនឲ្យប្រជាជនកម្ពុជាចូល​ក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាន​នូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អ​នៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត។ ដោយយើងធ្វើការអបអរទិវាសត្វព្រៃពិភពលោក នៅខែ​នេះ យើងចងចាំថា អភិបាលកិច្ចល្អគឺជាផ្នែកសំខាន់ចាំបាច់មួយ​នៃការការពារធនធានធម្មជាតិ។ ការគោរពសេរីភាព​ក្នុងការនិយាយស្តី និងសេរីភាព​ក្នុងការធ្វើការតវ៉ា​ដោយសន្តិភាពគឺជាផ្នែកចាំបាច់នៃលទ្ធិប្រជាធិបតេយ្យដែលមានជោគជ័យ ហើយយើងជឿថា សិទ្ធិទាំង​នេះការពារប្រជាជនកម្ពុជា ដែលកំពុងខិតខំធ្វើការអភិរក្សធនធានធម្មជាតិដែលមានភាពផុយស្រួយ​ របស់ព្រះរាជាណាចក្រកម្ពុជា។
អាន​បន្ថែម»