ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Michael Pompeo ស្តីពីទិវាបុណ្យឯករាជ្យជាតិខ្មែរ

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩  ខែវិច្ឆិកា។ ដោយមើលឃើញគុណតម្លៃរួមគ្នា​របស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជា​មួយ ​ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ។
អាន​បន្ថែម»

ស្ថានទូតឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ស្ថានទូតអាមេរិក នឹងឈប់សម្រាក នៅថ្ងៃទី២៦ និង ២៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ។ ស្ថានទូតអាមេរិកនឹងបើកជាធម្មតាឡើងវិញ នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា។
អាន​បន្ថែម»

សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុងវេទិកាថ្នាក់តំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក

សណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ (រៀបចំសម្រាប់ថ្លែង) តាងនាមឲ្យស្ថានទូតអាមេរិក នៅកម្ពុជា ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ទីប្រឹក្សាផ្នែកអប់រំ​នៅសហរដ្ឋអាមេរិក  សហការី និងមិត្តភក្តិ ដែលមានវត្តមាននៅក្នុងវេទិកាស្តីពីការអប់រំ​របស់សហរដ្ឋអាមេរិក នៅរដ្ឋធានីភ្នំពេញ។ សូមស្វាគមន៍​មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ! ស្ថានទូតអាមេរិក​នៅភ្នំពេញ មានមោទកភាព​ក្នុងការរៀបចំវេទិកាថ្នាក់តំបន់  ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក​ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះគឺជាផ្នែកសំខាន់មួយ​នៃការខិតខំ​របស់យើង​ ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នអប់រំថ្នាក់ឧត្តម​នៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្រ្ត និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំ​ផ្នែកភាសាអង់គ្លេសសម្រាប់អាជីព និងការរកនិងការផ្តល់ការងារ។ ឧត្តម​សិក្សា​នៅសហរដ្ឋអាមេរិកផ្តល់បទពិសោធន៍​ខុសពីកន្លែងដទៃ។ ពួកគេផ្តល់បរិយាកាសសម្រាប់ឲ្យសិស្សធ្វើការវិភាគលម្អិត ហ៊ានប្រឈមបញ្ហាពិបាកៗ ហើយស្វែងយល់លក្ខណៈថ្មីៗ​ ទាក់ទងនិងប្រាជ្ញា ការសិក្សា និងចំណូលចិត្តផ្ទាល់ខ្លួន។ នៅតាមមហាវិទ្យាល័យ​ក្នុងសហរដ្ឋអាមេរិក គំនិតថ្មីៗ ការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងការស្វែងយល់ត្រូវបានជំរុញលើកទឹកចិត្ត។ វាមានហេតុផលថា ហេតុអ្វីក៏ការអភិវឌ្ឍន៍​ដ៏ខ្លាំងបំផុត​ ផ្នែកបច្ចេកវិទ្យា សង្គម និងវប្បធម៌​នៅសហរដ្ឋអាមេរិក មានឡើងនៅតាមមហាវិទ្យាល័យ​ក្នុងសហរដ្ឋអាមេរិក (ដូចជាក្រុមហ៊ុន Dell, Facebook, Dropbox, Snapchat, ...
អាន​បន្ថែម»

សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 15189 ដល់ផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ

វិទ្យាស្ថានជាតិសុខភាពសាធារណៈ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល  សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល  ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក​ US-CDC ប្រចាំ​កម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។ ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 ​ Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ ...
អាន​បន្ថែម»

ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មាន​របស់លោក Michael R. Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ខួបលើកទី៥២ នៃការបង្កើតសមាគមនៃប្រជាជាតិនៅអាស៊ីអាគ្នេយ៍ តាងនាមអោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំមានសេចក្តីរីករាយ សូមសម្តែងការអបអរសាទរ​ដល់រដ្ឋជាសមាជិក​ទាំង ១០ នៃសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងលេខាធិការដ្ឋាន​អាស៊ាន នៅខួបលើកទី​៥២ នៃការបង្កើតសមាគមអាស៊ាន នៅថ្ងៃទី៨ ខែសីហា។ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន អាស៊ានបានជួយធ្វើអោយតំបន់​នេះ​មានសន្តិភាព វិបុលភាព និងស្ថិរភាព។ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្ត​ ក្នុងការធ្វើអោយតួនាទីអាស៊ានមានសារៈសំខាន់ស្នូល នៅក្នុងតំបន់។ ភាពជាដៃគូជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងអាស៊ាន រួមចំណែកដល់ចក្ខុវិស័យរួម ក្នុងការធ្វើអោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដែលមានការចូលរួមទាំងអស់គ្នា មានភាពបើកចំហ និងឈរលើច្បាប់។ យើងនឹងបន្តធ្វើការជាមួយគ្នា ដើម្បីជម្រុញគុណតម្លៃ ផលប្រយោជន៍ និងនយោបាយ ដែលធ្វើឲ្យតំបន់​នេះរីកចម្រើន ហើយកសាងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជន​នៅតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិករីករាយនឹងឃើញភាពជាដៃគូជាមួយអាស៊ាន​មានជាបន្ត អស់ពេលជាច្រើនឆ្នាំទៀត។
អាន​បន្ថែម»