ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តាល់ ភ្នំពេញ ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ២០១៥ សូម​ជំរាបសួ​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលឺ លោកស្រី Rebecca Black ប្រធាន​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ នៅ​កម្ពុជា លោក Gianpietro Bordignon តំណាង​និង​ជា​ប្រធាន​នៃ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) ប្រចាំ​នៅ​កម្ពុជា លោកស្រី Sun Ah Kim Suh តំណាង​រង​នៃ​អង្គការ UNICEF នៅ​កម្ពុជា លោកស្រី Nina Brandstrup តំណាង​នៃ​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) ប្រចាំ​នៅ​កម្ពុជា អស់​លោក​លោកស្រី លោក​ជំទាវ ឯកឧត្តម និង​សមាជិក​នៃ​រាជរដ្ឋាភិបាល។ ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ ដោយ​បាន​មក​ចូលរួម​ជាមួយ​អស់​លោក​អ្នក​ទាំងអស់ ដើម្បី​និយាយ​អំពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​អះអាង​ថា ជា​អាទិភាព​ទីមួយ​របស់​កម្ពុជា សំរាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព ពោល​គឺ​អាហារូបត្ថម្ភ​សំរាប់​កុមារ​។ ក្នុង​រយៈពេល ៣ ឆ្នាំ​របស់​ខ្ញុំ​នៅ​កម្ពុជា អាហារូបត្ថម្ភ​គឺ​ជា​ប្រធានបទ​មួយ​ដែលគេ​តែងតែ​និយាយ​ប្រាប់​ខ្ញុំ​ជា​ធម្មតា ជា​រឿង​មួយ​ដែល​បុគ្គលិក​របស់​ខ្ញុំ​និង​ខ្ញុំ​បន្ត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​នៅ​ក្នុង​ការ​ជួយ​រដ្ឋាភិបាល និង​សហគមន៍​នៅ​កម្ពុជា​អោយ​មាន​ការ​កែ​លំអ​។ អាហារូបត្ថម្ភ​ល្អ​គឺ​ជា​មូលដ្ឋាន​សំរាប់​ការ​អភិវឌ្ឍ​ទាំងអស់ សំរាប់​អោយ​មនុស្ស​ម្នាក់​ៗ​សំរេច​សក្តានុពល​ពេញលេញ​របស់​គេ​ផ្នែក​រាង​កាយ និង​ចំណេះ​ប្រាជ្ញា និង​សំរាប់​អោយ​សហគមន៍ ...
អាន​បន្ថែម»

កម្ពុជា​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ

ចេញថ្ងៃទី​២ ខែមិនា ឆ្នាំ​២០១៥ ដោយ​រួម​សហការ​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) អង្គការ UNICEF អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) និង​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម សហប្រជាជាតិ (FAO) រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​សន្និសីទ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​មិនា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក William E. Todd និង​ឯកឧត្តម​បណ្ឌិត យឹម ឆៃលី ឧបនាយក​រដ្ឋមន្រ្តី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ នឹង​ទស្សនា​ការ​ដាក់​តាំង​បង្ហាញ​រូបភាព​នៅ​ម៉ោង៨​:​១៥​នាទី និង​បន្ទាប់​មក ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​នេះ វេលា​ម៉ោង ៨​:​៣០​នាទី នៅ​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​​២០១៥​។ សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​នេះ ហើយ​គួរតែ​ទៅ​ដល់​កន្លែង​ប្រារព្ធ​ពិធី អោយ​បាន​មុន​ម៉ោង​៧​:​៤៥​នាទី​ព្រឹក​៕
អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung ក្នុង​សិក្ខាសាលា របស់​មូលនិធិ Harpswell ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) មូលនិធិ Harpswell រាជធានីភ្នំពេញ ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ សូម​ជំរាបសួ ។ ខ្ញុំ​សូម​អរគុណ​បណ្ឌិត Alan Lightman អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់ អេង វ៉ារុននី និង​លោក​អ្នក​ទាំងអស់​នៅ​ក្នុង​មូលនិធិ Harpswell Foundation ដែល​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថ្ងៃ​នេះ​ស្តីពី​ភាព​ជា​អ្នក​ដឹកនាំ​។ ខ្ញុំ​មាន​កិតិ្តយស​ដោយ​មាន​វត្តមាន​នៅ​ទីនេះ ជាមួយ​ស្រ្តី​វ័យ​ក្មេង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ដែល​ខ្ញុំ​បាន​លឺ​ច្រើន​ពី​ពួក​គាត់​។ តាំងពី​ត្រូវ​បាន​បង្កើត​ឡើង អង្គការ​មូលនិធិ Harpswell បាន​ផ្តល់​ការ​អប់រំ កន្លែង​ស្នាក់នៅ និង​ការ​បណ្តុះបណ្តាល​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ សំរាប់​ស្រ្តី​វ័យ​ក្មេង​កម្ពុជា​។ ស្ថានទូត​អាមេរិក​មាន​កិត្តិយស​ ដោយ​បាន​ធ្វើ​ជា​ដៃគូ​ជាមួយ​អង្គការ Harpswell នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​។ ដូច​លោក​អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ កាល​ពី​ឆ្នាំ​ទៅ ​លោក​ឯកអគ្គរដ្ឋទូត Todd បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កម្មវិធី​ស្តីពី​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី ដើម្បី​ទទួល​ស្គាល់ និង​គាំទ្រ​ដល់​ការងារ​ដែល​កំពុង​ធ្វើ​ដោយ​អង្គការ Harpswell គំរោង​ស្តីពី​ស្រ្តី​ក្នុង​ការងារ​សាធារណៈ និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​។ វា​ជា​ការ​ត្រឹមត្រូវ​ដែល​យើង​មក​ជួបជុំ​គ្នា​នៅ​ពេល​នេះ នៅ​ថ្ងៃ​ទី​១ នៃ​ខែ​មិនា ដើម្បី​ចាប់ផ្តើម​ខែ​ប្រវត្តិសាស្រ្ត​របស់​នារី​។ នៅ​សហរដ្ឋ​អាមេរិក យើង​អបអរ​សមិទ្ធផល​ជា​ច្រើន​ផ្នែក​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​របស់​ស្រ្តី​។ នៅ​ថ្ងៃ​ទី​៨ ខែ​មិនា ប្រទេស​កម្ពុជា​និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្វើការ​អបអរ​ទិវា​នារី​អន្តរជាតិ​។ ខ្ញុំ​មក​នេះ ...
អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​សន្និសីទ CamTESOL លើកទី ១១ ស្តីពី​ការ​បង្រៀន​ភាសា​អង់គ្លេស

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៥ សូម​ជំរាបសួ​ឯកឧត្តម រដ្ឋមន្រ្តី ហង់ ជួនណារុន ឯកអគ្គរដ្ឋទូត​អូស្រ្តាលី Alison Burrows ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី ថ្ងៃ​នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ ដោយ​បាន​មក​ចូលរួម​ជាមួយ​អស់​លោក អ្នក​នៅ​ក្នុង​សន្និសីទ CamTESOL ប្រចាំ​ឆ្នាំ លើក​ទី​១១​។ តាង​នាម​អោយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ខ្ញុំ​សូមសំដែង​ការ​អបអរសាទរ​ចំពោះ​កម្មវិធី​អប់រំ​នៅ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​អន្តរជាតិ (IDP Education) ។ ការ​ប្តេជ្ញាចិត្ត​របស់​លោក​អ្នក​នៅ​ក្នុង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ​បាន​ធ្វើ​អោយ​កម្មវិធី​បង្រៀនភាសា​អង់គ្លេស CamTESOL ជា​ស្ថាប័ន​ពិត​មួយ​នៅ​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្តេជ្ញាចិត្ត វាពិត​ជា​មិន​គប្បី​សំរាប់​ខ្ញុំ បើ​ខ្ញុំ​និយាយ​ដោយ​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​គ្រូ​ល្អ​ៗ​ដែល​មាន​វត្តមាន​នៅ​ពេល​នេះ ដែល​រួម​មាន​គ្រូ​ខ្មែរ​មក​ពី​តាម​ខេត្ត​ចំនួន ២០៦ នាក់ និង​អ្នក​ស្រាវជ្រាវ​ចំនួន ៨ នាក់ ដែល​មាន​វត្តមាន​របស់​ពួកគាត់​នៅ​ក្នុង​សន្និសីទ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​។ សូម​ចូលរួម​ជាមួយ​ខ្ញុំ​ក្នុង​ការ​ទះដៃ​អបអរសាទរ​ដល់​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ទាំង​អស់​នៅ​ទីនេះ ចំពោះ​ការងារ​ដ៏​ល្អ​ដែល​ពួកគាត់​កំពុង​ធ្វើ​។ ការ​វាយ​តំលៃ​ខ្ពស់​របស់​ខ្ញុំ​ចំពោះ​លោក​អ្នក​ផុស​ចេញ​ពី​តួនាទី​ជា​អ្នក​ការទូត​របស់​ខ្ញុំ ព្រម​ទាំង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា​ជនអន្តោប្រវេសន៍​។ ខ្ញុំ​នៅ​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ជាមួយ​គ្រួសារ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ពេញ​ទៅ​ដោយ​ការ​ឆ្ងល់ និង​ការ​ភ័យ​ខ្លាច ហើយ​មិន​ចេះ​ភាសា​អង់គ្លេស​មួយ​ពាក្យ​សោះ​។ ពី​ដំបូង ខ្ញុំ​មាន​ការ​ពិបាក​ជាមួយ​នឹង​វប្បធម៌ និង​ភាសា​ថ្មី ហើយ​ចង់​ត្រឡប់​មក​ប្រទេស​កូរេ​វិញ​។ តែ​ដោយ​មាន​ការ​ចិត្ត​ទុក​ដាក់ដាក់​ពី​គ្រូ​ថ្នាក់​ទី​១ ...
អាន​បន្ថែម»

សុន្ទរកថា​របស់​លោកស្រី​អនុប្រធាន​ទូត Julie Chung នៅ​ក្នុង​ពិធី​កាត់​ខ្សែបូរ​នៅ​សាលារៀន​ឃុំ​រំចេក

សាលារៀន​ឃុំ​រំចេក ខេត្ត​កំពង់ចាម ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៥ សូម​ជំរាប​សួ​ ឯកឧត្តម​ លោក​ជំទាវ​ ភ្ញៀវ​កិត្តិយស​ សិស្ស​និង​បុគ្គលិក​សាលា​រំចេក​ និង​ប្រជាជន​​នៅ​ខេត្ត​​កំពង់ចាម។​ សូម​អរគុណ​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​ចូលរួម​ក្នុង​ពិធី​ដ៏​សប្បាយ​នា​ថ្ងៃ​​នេះ។​ ខ្ញុំ​រីករាយ​ដោយ​បាន​មក​​កាន់​​ខេត្ត​កំពង់ចា​ម ហើយ​ជួប​ជាមួយ​មនុស្ស​ល្អៗ​ ដែល​ចាត់​ទុក​តំបន់​នេះ​ជា​ស្រុក​កំណើត​របស់​គេ។​ ថ្ងៃ​​នេះ​​ យើង​​អបអ​រ​ការ​​កសាង​​អាគារ​​ថ្មីៗ​​ ដូច្នេះ​​ ខ្ញុំ​​គិត​​ថា​​ វា​​មាន​​ភាព​​សម​​ហេតុ​ផល​​​ដោយ​​ជា​ដំបូង​​ធ្វើកា​រ​​​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​សាលារៀន និង​សហគមន៍​ដែល​សាលារៀន​​នេះ​ស្ថិត​នៅ ​ទៅ​តាម​ពាក្យ​ដែល​អ្នក​ធ្វើការ​​សាង​សង់​ប្រើ​ គឺ​ថា ​សាលារៀន​គឺ​ជា​គ្រឹះ​នៃ​សហគមន៍។​ បើ​គ្មាន​មូលដ្ឋាន​រឹងមាំ​​នៃ​ស្ថាប័ន​មួយ​ដែល​ធ្វើ​អោយ​កុមារ​​អាច​​ទទួល​បាន​ការ​សិក្សា​ដ៏​មាន​តំលៃ​ទេ​ ដែល​ក្នុង​នោះ ​គ្រូ​បង្រៀន​បង្កើន​ចំណេះ​ដឹង​ និង​ភាព​វាងវៃ​នៃ​សិស្ស​​របស់​​គាត់​ នោះ​ការ​ចំរើន​ទៅ​មុខ​ និង​ស្ថិរភាព​​នៃ​រចនាសម្ព័ន្ធ​សហគមន៍​ដែល​មាន​គ្រឹះពឹង​ផ្អែក​លើ​សាលារៀន​ នឹង​មិនមាន​​ច្រើនទេ។​ សហគមន៍​​មួយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ភាពវាងវៃ​ ហើយ​និង​ចំណេះ​ដឹង​ អោយ​ធ្វើ​ជា​អ្នក​ដឹកនាំ​ អ្នកផ្គត់​​ផ្គង់​សំរាប់​គ្រួសារ​របស់​គេ​ និង​ឪពុក​ម្តាយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។​ ទាំងអស់នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តួនាទី​​ដទៃ​ទៀត​ដែល​មាន​ច្រើន​រាប់​មិន​អស់​ របស់​មនុស្ស​ នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​រីកចំរើន។​ ដោយសារ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេសកម្ពុជា​ ពេលនេះ​ យើង​កំពុង​អបអរ​ការ​បើកសាលារៀនថ្មី​មួយ​ដែល​ផ្តល់​​​អោយ​ឃុំរំចេក​នូវ​មូលដ្ឋាន​រឹង​មាំ​នៃ​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សាអប់រំ​ ដែល​គ្រប់​សហគមន៍​​ទាំងអស់​​ត្រូវ​​ការ​ ហើយ​គ្រប់​កុមារ​ទាំងអស់​សម​នឹង​ទទួល​បាន។​ តាង​នាម​អោយ​ស្ថានទូត​អាមេរិក​ ខ្ញុំសូ​ម​អរគុណ​ចំពោះ​ការងារ​ដ៏​ប្រពៃ​របស់​ក្រុម​វិស្វករ​នៃ​កងទ័​ពជើងគោក​​សហរដ្ឋ​អាមេរិក​ និងដៃ​គូខាងកម្ពុជា​របស់គេ​ដែលជា​អ្នកម៉ៅការ​ ក្នុង​ការ​កសាង​ទីកន្លែងថ្មី ​ដែល​យើង​កំពុង​បើក​នៅ​ថ្ងៃ​នេះ។​ យើង​រីករាយ​នឹង​ឃើញ​គំរូនេះ​​នៃ​យោធាអាមេរិក​ នៅ​ក្នុង​ការ​ផ្តល់​អោយ​សហគមន៍​នានា ​ដូចជា​សហគមន៍​​រំចេក​​នេះ។​ គុណភាព​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​គេ​បាន​ផ្តល់​អោយ​ទី​កន្លែង​នានា ...
អាន​បន្ថែម»