ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សហគ្រិន​កម្ពុជា​រៀន​ពី​ការ​អនុវត្តន៍​ល្អ​ដើម្បី​អាច​ប្រកួត​ប្រជែង​បាន​ខ្លាំង​

ចេញថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ សហគ្រិន​ធុន​​តូច​និង​មធ្យម​ជាង​១២៥​នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​រយៈពេល​​១​​ថ្ងៃ​​ពេញ នៅ​ថ្ងៃ​នេះ នៅ​ភ្នំពេញ ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​របស់​ពួកគេ លើ​ការ​អនុវត្តន៍​ល្អ​ក្នុង​មុខ​ជំនួញ​។ បទបង្ហាញ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន​ពហុជាតិ​របស់​សហរដ្ឋ​អាមេរិច​។ ក្រោម​ការ​ឧបត្ថម្ភ​របស់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​អាមេរិច អាស៊ាន​ដើម្បី​សហគ្រាស​តូច​និង​មធ្យម ​ដែល​មាន​ភាព​ប្រកួត​ប្រជែង ភាព​​ជា​ដៃគូ​រវាង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក​-​អាស៊ាន US-ASEAN Business Council (US-ABC) សិក្ខាសាលា​នេះ​មាន​ការ​បណ្តុះបណ្តាល​ពី​ធុរកិច្ច​ល្អ ការ​អនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​និង​ច្បាប់ និង​ដំណោះស្រាយ​ដែល​រួម​មាន​ពាណិជ្ជកម្ម​តាម​អ៊ិនធឺណែត និង​មធ្យោបាយ​ផ្នែក​ភស្តុភា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។ អ្នក​រៀបចំ​សិក្ខាសាលា​បាន​ធ្វើការ​សហការ​ជាមួយ​ក្រុម​ការងារ​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​អាស៊ាន តាមរយៈ​នាយកដ្ឋាន​សិប្បកម្ម និង សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា រួម​ទាំង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សមាគម​​សហគ្រិន​ស្ត្រី​​កម្ពុជា សហព័ន្ធ​ពាណិជ្ជកម្ម​ស្ត្រី​កម្ពុជា មូលនិធិ Hinrich Foundation និង​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​។ លោកស្រី Rebecca Black នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិច​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​​៖​“​សាជីវកម្ម​ជា​ដៃគូ​នៅ​ក្នុង​សិក្ខាសាលា​នេះ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​នៅ​ក្នុង​សាកលលោក ក្នុង​ជំនួញ​អន្តរជាតិ បច្ចេកវិទ្យា និង ភស្តុភា ។ ខ្ញុំ​សូម​អោយ​អ្នក​ទាំងអស់​គ្នា​យក​ឱកាស​នេះ​ដើម្បី​បង្កើន​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង និង​សមត្ថភាព​ឈោង​ចាប់​នៃ​ក្រុមហ៊ុន​របស់​លោក​អ្នក​។ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) ក្នុង​ពេល​ដែល ​សេដ្ឋកិច្ច​តំបន់​និង​សេដ្ឋកិច្ច​សាកលលោក​ ដែល​ចេះ​តែ​មាន​ការ​រីក​ធំ​ឡើង មាន​ន័យ​ថា​យើង​ត្រូវការ​ចំណេះដឹង ...
អាន​បន្ថែម»

ពិព័រណ៌​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១៥

ចេញ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា ពិព័រណ៍​ស្តីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិកឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ពី​ម៉ោង ៣​:​០០ រសៀល​ដល់​ម៉ោង ៧​:​០០​យប់ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​ចំនួន​២០​រូប មក​ពី​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​មក​ប្រាប់​សិស្ស និស្សិត​អំពី​កម្មវិធី​សិក្សា​យក​សញ្ញាប័ត្រ​មហាវិទ្យាល័យ លក្ខខ័ណ្ឌ​ក្នុង​ការ​ទទួល​អោយ​ចូល​រៀន និង​ឱកាស​ទទួល​បាន​អាហារូបករណ៍ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ អ្នក​រៀបចំ​ពិព័រណ៌​ដទៃ​ទៀត​នៅ​ទីនោះ នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស​និស្សិត កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផ្នែក​ការ​សិក្សា និង​ប្រឹក្សា​ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋ​​អាមេរិក​​។ សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំង​អស់​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ចង់​សិក្សា នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ស្វាគមន៍​អោយ​ចូលរួម​។ ឪពុក​ម្តាយ​របស់​សិស្ស​និស្សិត​ក៏​ត្រូវ​បាន​ស្វាគមន៍ ហើយ​គួរ​តែ​ចូលរួម​ផង​ដែរ​។ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អាមេរិក ពីព័រណ៌​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល EducationUSA នៅ​កម្ពុជា ដែល​មាន​បំណង​លើក​កំពស់​គុណភាព​នៃ​ការ​សិក្សា​អប់រំ និង​ពង្រីក​ឱកាស​ក្នុង​អាជីព និង​ការ​សិក្សា សំរាប់​ប្រជាជន​កម្ពុជា​។ ពិព័រណ៌​នេះ​គឺ​ជា​វិធី​ពិសេស​មួយ​ សំរាប់​អោយ​ប្រជាជន​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា នៅ​សហរដ្ឋ​​អាមេរិក ហើយ​​យល់​ដឹង​ពី​អត្ថប្រយោជន៍ នៃ​ការ​ទទួល​បាន​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​នៅ​ក្នុង​​សហរដ្ឋ​អាមេរិក​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​របស់ EducationUSA តាម​ទូរស័ព្ទលេខ ០១២ ៨៧៦ ៧៤៩ ។
អាន​បន្ថែម»

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក និង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​លើក​កំពស់​ការ​យល់​ដឹង តាមរយៈ​ការ​ប្រគំ​តន្រ្តី​ស្តីពី “​ព្រៃ​នៃ​ជីវិត​”

ចេញថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​កង្វល់​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ព្រៃ​នៅ​កម្ពុជា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​ អាមេរិក (AYC) ដោយ​សហការ​ជាមួយ​នឹង​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (WA) និង​ដោយ​មាន​ការ​ឧបត្ថម្ភ ថវិកា​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​ការ​ប្រគំ​តន្រ្តី និង​ពិធី​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​អប់រំ ដែល​គេ​ហៅ​ថា “​ព្រៃ​នៃ​ជីវិត​” នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០១៥ ពី​ម៉ោង ៥​:​៣០ ល្ងាច ដល់​ម៉ោង ៩​:​៣០ យប់ នៅ​ផ្សា​រាត្រី ក្បែរ​មាត់​ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រគំ​តន្រ្តី​នេះ​មាន​បំណង​លើក​កំពស់ ការ​យល់​ដឹង​ស្តីពី​ការ​ជួញដូរ​សត្វ​ព្រៃ ហើយ​ធ្វើ​អោយ​មាន​ការ​ចូលរួម​ពី​សាធារណជន ពិសេស​យុវជន នៅ​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ការ​រាយការណ៍​ប្រឆាំង​ការ​ជួញដូរ សត្វ​ព្រៃ​ដោយ​ហៅ​មក​ទូរស័ព្ទ​លេខ ០១២ ៥០០ ០៩៤ ដែល​ជា​លេខ​ពិសេស មាន​អ្នក​ឆ្លើយ ២៤ ម៉ោង នៅ​ទូទាំង​ប្រទេស​របស់​អង្គការ WA ។ ពិធី​នេះ​នឹង​មាន​សុន្ទរកថា​បើក​របស់​ឯកអគ្គរដ្ឋទូត William E. Todd បទបង្ហាញ​ស្តីពី​អំបូរ​សត្វ​ព្រៃ និង​ច្បាប់​ស្តីពី​សត្វព្រៃ និង​ការ​សំដែង​របស់​អ្នក​ចំរៀង និង​អ្នក​កំប្លែង​ល្បី​ៗ​មួយ​ចំនួន ដូចជា Laura ...
អាន​បន្ថែម»

សុន្ទរកថា​របស់ លោក Russel ឧបការី​​ក្រសួង​​ការ​បរទេស​ អំពី “​អាទិភាព និង​ការ​បង្វែរ​ការ​យក​ចិត្តទុក​ដាក់​របស់​សហរដ្ឋ​អាមេរិក​មក​អាស៊ី”

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥ សូម​ជំរាបសួ​! សូម​អរគុណ​ព្រះអង្គ​ម្ចាស់ នរោត្តម​សេរីវុឌ្ឍ ប្រធាន​វិទ្យាស្ថាន CICP ចំពោះ​ការ​ណែនាំ​ដ៏​ល្អ​។ សូម​ទទួល​ពរ​ឆ្នាំ​ថ្មី​របស់​ខ្ញុំ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដោយ​បាន​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​មក​រួម​ជាមួយ​វិទ្យាស្ថាន CICP ដែល​ជា​អង្គការ​ដ៏ល្អ​មួយ​ដែល អស់​រយៈពេល ២០ ឆ្នាំ​​ហើយ បាន​ធ្វើ​អោយ​រដ្ឋាភិបាល និង​សាធារណជន មាន​ការ​យល់​ដឹង​ពី​បញ្ហា​នយោបាយ​សំខាន់​ៗ​។ ក្រុម​អ្នក​ជំនាញ​ដែល​ផ្តល់​ប្រឹក្សា ដូចជា​វិទ្យាស្ថាន​នេះ រួម​ជាមួយ​នឹង​សង្គម​ស៊ីវិល មាន​សារៈសំខាន់​ណាស់ នៅ​សហរដ្ឋ​អាមេរិក សូម្បី​តែ​​គេ​ធ្វើការ​រិះគន់​ក៏​ដោយ​។ ដូច្នេះ សហរដ្ឋ​អាមេរិក​គាំទ្រ​ស្ថាប័ន​បែប​នេះ នៅ​កម្ពុជា និង​នៅ​គ្រប់​កន្លែង​។ យើង​គូស​បញ្ជាក់​ចំណុច​នេះ និង​ព្រឹត្តិការណ៍​ដទៃ​ទៀត នៅ​ថ្ងៃ​នេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ក្លាយ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សំរាប់​ធ្វើការ​ទាក់ទង​ជាមួយ​គ្នា​។ សូម​តាមដាន​ព័ត៌មាន​អំពីយើង​តាម Twitter ដែល​មាន​អាសយដ្ឋាន @USAsiaPacific ។ ខ្ញុំ​ដឹង​ថា ក្រុម​បុគ្គលិក​របស់​យើង​នៅ​ក្នុង​ស្ថានទូត​បាន​មាន​ការ​ទាក់ទង​ជាមួយ​លោក​អ្នក​ហើយ​។ យើង​មាន​ក្រុម​បុគ្គលិក​ដ៏​ល្អ​នៅ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Todd ។ លក្ខណៈ​នៃ​ក្រុម​បុគ្គលិក​របស់​យើង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា​។ កាល​ពី​២​ឆ្នាំ​មុន ខ្ញុំ​បាន​មក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អម​ដំណើរ​លោក​ប្រធានាធិបតី Obama ...
អាន​បន្ថែម»

USAID ជួយ​​សាកលវិទ្យាល័យ​​នៅ​​ប្រទេស​កម្ពុជា ដាក់​​បញ្ចូល​​កម្មវិធី បម្រែបម្រួល​អាកាសធាតុ​ទៅ​ក្នុង​កម្មវិធី​សិក្សា

ចេញថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៥ នៅ​​ថ្ងៃ​​ទី​១៦​និង​១៧ ខែ​មករា សាកលវិទ្យាល័យ​ចំនួន​៨​នៅ​ប្រទេស​កម្ពុជា​បាន​ជួបជុំ​គ្នា ដើម្បី​ជំរុញ​ការ​អប់រំ​លើ​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស តាមរយៈ​ការ​សម្ភោធ​កម្មវិធី​សិក្សា​អំពី​បម្រែបម្រួល អាកាសធាតុ ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​កម្មវិធី​ការ​បញ្ចេញ​ឧស្ម័ន​តិច​ពី​ព្រៃឈើ​ក្នុង ទ្វីប​អាស៊ី របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID LEAF)  គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ (USAID SFB)   និង​ដៃគូ​សាកលវិទ្យាល័យ​នៅ​អាស៊ី​។ បណ្តា​អ្នក​អប់រំ​បាន​ប្រកាស​សម្ភោធ​កម្មវិធី​សិក្សា​នេះ នៅ​ក្នុង​សិក្ខាសាលា​ជាតិ​ស្តីពី​ការ​ជំរុញ​ការ​អប់រំ​ពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP) រៀបចំ ឡើង​ដោយ USAID LEAF, USAID SFB, RUPP និង មហាវិទ្យាល័យ​ភូមិន្ទ​កសិកម្ម  (RUA) ។ រយៈពេល​២​ឆ្នាំ​នេះ សាស្ត្រាចារ្យ​និង​អ្នក​ឯកទេស ​ខាង​ព្រៃឈើ​និង​បម្រែបម្រួល​អាកាសធាតុ មក​ពី​សាកលវិទ្យាល័យ ​ចំនួន​១៤ ពី​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង​ប៉ាពួញូហ្គីណេ​បាន​សហការ បង្កើត​កម្មវិធី​សិក្សា​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​នេះ​។ កម្មវិធី​នេះ​នឹង​ត្រូវ​យក​មក​ប្រើ ដើម្បី​បណ្តុះបណ្តាល អ្នក​វិជ្ជាជីវៈ​ខាង​បម្រែបម្រួល​អាកាសធាតុ​ជំនាន់​ក្រោយ​នៅ​ក្នុង​តំបន់​។ បណ្ឌិត សៀក សូផាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​-​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​នៅ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ...
អាន​បន្ថែម»