ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

កង​យោធពល​ខេមរភូមិន្ទ និង​ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ហ្វឹកហាត់​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ទ្វេ​ភាគី

ចេញថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ទាហាន​​ម៉ារីន​​អាមេរិក ក្នុង​​កង​វរសេនា​​ធំ​​ប្រចាំ​ នៅ​​ទីស្នាក់ការ​​កណ្តាល​​ក្នុង​​​ក្រុម​​ភស្តុភា​​​ទី​​៣ នៃ ​ទាហាន​​ម៉ារីន ដែល​​មា​​ន​មូ​លដ្ឋាន​​​​នៅ​​​កោះ​អូគីណាវ៉ា ប្រទេស​​ជប៉ុន នឹង​​ធ្វើ​ជា​ដៃ​គូ​​ជាមួយ​​កងយោធពល​​ខេមរភូមិន្ទ ដោយ​​​រួម​​ទាំង​​​កង​​រាជអាវុធហត្ថ​​ផង ក្នុង​​ការ​​ហ្វឹហ្វឺន​​​មួយ ដែល​​មាន​​ឈ្មោះ​​ថា ព្រះរាជ​ខាន់ ពី​​ថ្ងៃ​​ទី​​១២ ដល់​​ថ្ងៃ​​ទី​​២៣ ខែ​​មករា​​។ ព្រះរាជ​ខាន់ គឺ​ជា​ការ​ហ្វឹកហ្វឺន​​ទ្វេ​ភាគី រវាង​ប្រទេស​​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​​ទំនាក់​​ទំនង​​​រវាង​ប្រទេស​ទាំង​ពីរ ​ក្នុង​សមត្ថភាព​ធ្វើ​ការ​ឆ្លើយ​តប រហ័ស​ក្នុង​គ្រា​អាសនុ្ន ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​​ក្នុង​​​ការ​​​ផ្តល់ជំនួយមនុស្សធម៌ និង​ការ​ឆ្លើយ​​តប​​ក្នុង​គ្រោះ​មហន្តរាយ​។ លំហាត់​ហ្វឹកហ្វឺន​​​​នេះនឹងផ្តោតលើការ​លើក​កំពស់​​សមត្ថភាពឆ្លើយតប តាមរយៈ​ការហ្វឹក ហ្វឺនបុគ្គលិក ការ​ធ្វើ​ផែនការ​សកម្មភាព​​សំរាប់​​ប្រឈម​នឹង​​វិបត្តិ ហើយ​និង​​លំហាត់​​​ហ្វឹកហ្វឺន​នៅ​​ទីបញ្ជា​ការ​។ បន្ទាប់​ពី​ចូលរួម​ក្នុង​លំហាត់​ហ្វឹកហ្វឺន​​នេះ ទាហាន​ម៉ារីន​​អាមេរិក ​ក៏​នឹង​ជួយ​ដល់​ការ​សិក្សា​របស់ យោធា​​កម្ពុជា ដោយ​ទៅ​មើល​​និស្សិត​រៀន​ភាសា​​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ការពារ​​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា​។​ និស្សិត​​កម្ពុជា នឹង​​មាន​​ឱកាស​​​បាន​​បង្កើន​ជំនាញ​​​របស់​គេ​លើ​ភាសា​​អង់គ្លេស​តាមរយៈ ការ​ធ្វើការ​សន្ទនា​ជាមួយ​​អ្នក​​និយាយ​ភាសា​អង់គ្លេស​​ជា​​ភាសា​​កំណើត​ ហើយ​​ភាគី​​អាមេរិក នឹង​បាន​យល់​ដឹង​​ថែម​ទៀត​អំពី​​ប្រទេស​និង​​វប្បធម៌​ខ្មែរ តាមរយៈ​​ការ​សន្ទនា​របស់​គេ​​​ជាមួយ​​និស្សិត​​កម្ពុជា​​៕​
អាន​បន្ថែម»

សុន្ទរកថា​​ស្វាគមន៍​​របស់​​លោកស្រី​​ភារធារី Julie Chung នៅ​​ក្នុង​​សន្និសីទ​សារព័ត៌មាន នៅ​​ហាង Domino’s Pizza

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) រាជធានី​ភ្នំពេញ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៥ សូម​ជំរាបសួ ឯកឧត្តម លោក​ជំទាវ ភ្ញៀវ​កិត្តិយស អស់​លោក លោកស្រី ។ សូម​ជូនពរ​ឆ្នាំ​ថ្មី​! ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយ​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​នេះ ដើម្បី​ប្រកាស​ការ​បើក​ហាង Domino’s Pizza នៅ​ប្រទេស​កម្ពុជា​។ អាហារ​ច្រើន​តែ​ធ្វើ​អោយ​មិត្តភក្តិ និង​គ្រួសារ​មក​ជួបជុំ​គ្នា ដូច្នេះ វា​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​យើង​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការ​ស្វាគមន៍​ហាង Pizza ដ៏​ល្បី​របស់​អាមេរិក​។ ខ្ញុំ​សូម​អរគុណ​ហាង Domino’s Pizza ដែល​បាន​អញ្ជើញ​ខ្ញុំ​អោយ​មក​ចូលរួម​នៅ​ក្នុង​ពិធី​ដ៏​សំខាន់​នេះ​។ មុខងារ​មួយ​ក្នុង​ចំណោម​មុខងារ​ដ៏​សំខាន់​បំផុត​របស់​ស្ថានទូត​អាមេរិក​គឺ​ដើម្បី​ជួយ​គាំទ្រ​ក្រុមហ៊ុន​អាមេរិក ហើយ​លើក​ទឹក​ចិត្ត​អោយ​មាន​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​ក្នុង​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ការ​រក​ស៊ី​ជាមួយ​គ្នា​បង្កើត​អោយ​មាន​ការងារ​ធ្វើ នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ជំរុញ​ស្ថិរភាព និង​កែ​លំ​អ​ជីវិត​រស់នៅ​របស់​ប្រជាជន​សាមញ្ញ​។ ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាមេរិក យើង​សង្ឃឹម​ថា នឹង​បាន​ពង្រឹង​បន្ថែម​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​តំបន់​នេះ ហើយ​ធ្វើ​អោយ​ការ​ទាក់ទង​របស់​យើង​នៅ​ក្នុង​វិស័យ​កាន់តែ​ច្រើន​ឡើង​មាន​ភាព​កាន់តែ​ជ្រាលជ្រៅ​ឡើង​។ ដោយ​គិត​យ៉ាង​ដូច្នេះ ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ស្វាគមន៍​ក្រុមហ៊ុន Domino’s Pizza នៅ​កម្ពុជា​។ តាមរយៈ​ការ​ខិតខំ ផលិតផល​ល្អ និង​សេវា​ដ៏​ល្អ អ្វី​ដែល​ចាប់ផ្តើម​ពី​ដំបូង​ឡើង​ជា​ហាង​តែ​មួយ នៅ​ឆ្នាំ​១៩៦០ ពេល​នេះ បាន​រីក​ធំ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ហាង​ចំនួន ១០ ០០០ នៅ​តាម​ប្រទេស​ចំនួន​ជាង ៧០​។ ...
អាន​បន្ថែម»