ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សិក្ខាសាលា​ស្តីពី​ការ​ផ្លាស់ប្តូរ​ថ្នាក់​តំបន់​នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​នៃ​មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀម​រាប

ចេញ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៥ មេ​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ចំនួន ៧២ នាក់ ក្នុង​អាយុ​ចន្លោះ​ពី​១៨ ដល់​​២៥​ឆ្នាំ ដែល​តំណាង​​អោយ​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ជួបគ្នា នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​មាន​ឈ្មោះ​ថា “​ជំនាន់​នៃ​កម្មវិធី​គំនិត​​ផ្តួចផ្តើម​​ស្តីពី​មេ​ដឹកនាំ​យុវជន​​​នៅ​អាស៊ី​អាគ្នេយ៍​៖ ផែនដី​” (YSEALI Generation:​EARTH)។ សិក្ខាសាលា​នេះ​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​សៀមរាប ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥​។ ការ​ផ្លាស់ប្តូរ​គ្នា​នេះ​នៅ​ក្នុង​តំបន់ ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​តាមរយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក​​​នៅ​រាជធានី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា ហើយ​ដែល​ចាត់ចែង​ដោយ​អង្គការ Cultural Vistas ដែល​ជា​​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ សាខា​ខេត្ត​​សៀម​រាប គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់​លោក​ប្រធានាធិបតី Obama ស្តីពី​គំនិត​​ផ្តួចផ្តើម​​ស្តីពី​មេ​ដឹកនាំ​យុវជន​​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) ។ ចំណុច​ផ្តោត​សំខាន់​នៃ​ការ​ផ្លាស់ប្តូរ​គ្នា​ ថ្នាក់​តំបន់​​​នៃ​ជំនាន់​​របស់ YSEALI គឺ​ដើម្បី​ធ្វើ​​អោយ​មាន​ការ​​យល់​​ស៊ី​ជំរៅ​ ទៅ​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន ដែល​តំបន់​អាស៊ាន និង​តំបន់​ដទៃ​ទៀត​កំពុង​​មាន​។ ព្រឹត្តិការណ៍​​រយៈ​ពេល ៤ ថ្ងៃ​​នេះ​នឹង​បង្កើន​ជំនាញ​ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ឱកាស​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​​ជា​បណ្តាញ ផ្តល់​ការ​​ណែ​នាំ​​និង​មធ្យោបាយ​ សំរាប់​អោយ​អ្នក​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ធ្វើការ​សហការ​គ្នា​ប្រកប​​ដោយ​​ប្រសិទ្ធ​ភាព​ ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​។ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​រដ្ឋមន្រ្តី​​ក្រសួង​​បរិស្ថាន ...
អាន​បន្ថែម»

សុន្ទរកថា​របស់​លោក​វរសេនីយ​ឯក Craig Tippins នៅ​ក្នុង​ពិធី​បិទ​វគ្គ​រៀនសូត្រ​សំរាប់​គ្រូ​ផ្នែក​ថែ​រក្សាសន្តិភាព GPOI

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​) កំពង់ស្ពឺ ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៥ សូម​ជំរាបសួ​ ឯកឧត្តម​ ឧត្តមសេនីយ សែម សុវណ្ណនី ភ្ញៀវ​កិត្តិយស កំលាំង​ថែ​​រក្សា​សន្តិភាព អស់​លោក​លោកស្រី​។ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​មាន​កិត្តិយស​សូម​អបអរសាទរ​អ្នក​រៀន​សូត្រ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​គ្រូ​ក្នុង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ឆ្លង​កាត់​ការ​ហ្វឹកហ្វឺន​ដ៏​មាន​តំលៃ​នេះ​។ ខ្ញុំ​សូម​អបអរ​សិស្ស​ប្រលង​ជាប់​ទាំងអស់ ដែល​នៅ​ចំពោះ​មុខ​យើង​នា​ថ្ងៃ​នេះ ទីមួយ ដោយសារ​ការ​ចូលរួម​របស់​គេ​នៅ​ក្នុង​បុព្វហេតុ​នៃ​ប្រតិបត្តិការ​ថែ​​រក្សា​សន្តិភាព​អន្តរជាតិ តែ​ក៏​ដោយសារ​ការ​ដែល​គេ​បាន​ទទួល​ឋានៈ​នៅ​ក្នុង​វគ្គ​នេះ​ជា​គ្រូ​ផ្នែក​ថែ​​រក្សា​សន្តិភាព​ផង​ដែរ​។ ក្នុង​នាម​ជា​អ្នក​ត្រូវ​បាន​គេ​ប្រគល់​សេចក្តី​ទុក​ចិត្ត​អោយ​បង្រៀន​អ្នក​ថែ​រក្សា​សន្តិភាព​នៅ​ពេល​អនាគត​របស់​ប្រទេស​ខ្លួន ខ្ញុំ​មាន​ជំនឿ​ថា អ្នក​រៀន​សូត្រ​ទាំង​នេះ​តំណាង​អោយ​បុគ្គលិក​ល្អបំផុត​នៅ​ក្នុង​យោធា​របស់​គេ​។ ចំពោះ​អ្នក​ដែល​ទើប​រៀន​ចប់​ថ្មី​ៗ​នេះ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​សូម​វាយតំលៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​ការ​ខិតខំ​ដែល​លោក​អ្នក​បាន​ចំណាយ​ក្នុង​ការ​រៀន​សូត្រ​នៅ​ទី​នេះ ហើយ​ខ្ញុំ​សូមលើក​ទឹកចិត្ត​អោយ​លោក​អ្នក​ចែក​រំលែក​មេរៀន​ដែល​លោក​អ្នក​បាន​រៀន​ពី​វគ្គ​ហ្វឹកហ្វឺន​នេះ ​ហើយ​យក​វា​ទៅ​អនុវត្ត​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​របស់​លោក​អ្នក​។ ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​លោក​អ្នក​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព និង​ឆន្ទៈ​របស់​លោក​អ្នក​ក្នុង​ការ​គាំទ្រ ​និង​បង្ហាត់​ដល់​អ្នក​ដទៃ​លើ​ប្រតិបត្តិការ​ថែ​រក្សា​សនិ្តភាព ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ចរិក​លក្ខណៈ​ដ៏​ប្រពៃ​។ អ្នក​ថែ​រក្សា​សន្តិភាព​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ខ្លួន​គេ ដើម្បី​ជួយ​អ្នក​ដទៃ​អោយ​មាន​ជីវិត​រស់នៅ​ត​ទៅ​ទៀត នៅ​កន្លែង​មាន​ជំលោះ ដែល​គេ​មិន​អាច​គេច​ចេញ​បាន​។ការ​ហ្វឹកហ្វឺន​និង​ចំណេះដឹង​ដែល​គេ​បាន​ទទួល​នៅ​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ អាច​ជួយ​អនាគត​អ្នក​ថែ​រក្សា​សន្តិភាព​អោយ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជួយ​ម្តាយ​ដែល​គ្មាន​ផ្ទះ កុមារ​ដែល​គ្មាន​អ្វី​បរិភោគ ឬ​ជីតាដែល​ហៀប​នឹង​ស្លាប់​ហើយ​គ្មាន​លុយ​ទិញ​ថ្នាំ​។ សហរដ្ឋ​អាមេរិក​មើល​ឃើញ​ពី​តំលៃ​និង​ផល​ដែល​អាច​មាន​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ហើយ​មាន​កិត្តិយស​ក្នុង​ការ​ជួយ​ដល់​ភារកិច្ច​នៃ​ការ​ហ្វឹកហ្វឺន ​និង​ធ្វើ​អោយ​កង​កំលាំង​មាន​ការ​ត្រៀម​រៀបចំ​ជា​ស្រេច​សំរាប់​បំពេញ​ការងារ នៅ​ក្នុង​បេសកកម្ម​ថែ​រក្សា​សន្តិភាព​។ យើង​មាន​អ្នក​សិក្សា​មក​ពី​ប្រទេស​កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន និង​វៀតណាម ដែល​ជា​ការ​ធ្វើ​អោយ​ពិធី​បិទ​វគ្គ​ពេល​រៀន​ចប់​នេះ​មាន​សារៈសំខាន់​ជា​ពិសេស ជាមួយ​នឹង​អត្ថន័យ​អន្តរជាតិ​ពិត​ៗ​។ ...
អាន​បន្ថែម»

សារ​របស់​ឯកអគ្គរដ្ឋទូត William E. Todd នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥ តាង​នាម​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ខ្ញុំ​សូម​សំដែង​អំណរ​សរសើរ​ ដល់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។ ខ្ញុំ​សំលឹង​ទៅ​ឆ្នាំ​ខាង​មុខ​ដោយ​រីករាយ  ក្នុង​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ​មើល​ឃើញ​ឱកាស​ល្អ​ច្រើន​ថែម​​ទៀត ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទង​ទ្វេ​ភាគី​របស់​យើង ហើយ​ធ្វើការ​ជាមួយ​គ្នា នៅ​ក្នុង​វិស័យ​ដែល​ផ្តល់​ផល​ប្រយោជន៍​​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ យើង​សូម​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការ​អភិវឌ្ឍ​​បន្ថែម​​ទៀត​​​នៃ​លទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច ​របស់​ប្រទេស​។ នៅ​ក្នុង​ពេល​ដែល​យើង​ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​មមែ ខ្ញុំ​សូម​ជូនពរ​អោយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​ជួប​ប្រទះ​តែ​នឹង​​សុខ​សន្តិភាព សុខភាព​ល្អ និង​វិបុលភាព ទាំង​នៅ​ពេល​នេះ ទាំង​​នៅ​ពេល​អនាគត​។
អាន​បន្ថែម»

លោក​ប្រធានាធិបតី Barack Obama បាន​ប្រកាស​​បំណង​របស់​លោក​ក្នុង​ការ​តែងតាំង​លោក William A. Heidt ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

ចេញ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០១៥ លោក William A. Heidt ដែល​មាន​អាជីព​ជា​អ្នក​ធ្វើការ​ក្នុង​កិច្ចការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ក្នុង​ឋានៈ​ជា​អនុប្រធាន​ទូត ពេល​នេះ​កំពុង​បំពេញ​ការងារ​ជា​ជំនួយការ​ប្រតិបត្តិ​របស់​ឧបការី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។ លោក​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ ២០១២ មក​។ លោក Heidt ​បាន​ធ្វើ​ជា​អនុប្រធាន​ទូត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​វ៉ាសូវី នៃ​ប្រទេស​ប៉ូឡូញ ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២ ជា​ទី​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​ក្នុង​បេសកកម្ម​របស់ ​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង New York ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០០៩ ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង Jakarta នៃ​ប្រទេស​ឥណ្តូនេស៊ី ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៧ និង​ជា​ជំនួយការ​ពិសេស​នៅ​ក្នុង​ការិយាល័យ​របស់​ឧបការី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​កសិកម្ម ធុរកិច្ច និង​សេដ្ឋកិច្ច ពី​ឆ្នាំ ​២០០៣ ដល់​ឆ្នាំ ២០០៤​។ មុន​នឹង​ចូល​កាន់​តំណែង​នេះ លោក​បាន​ធ្វើ​ជា​មន្រ្តី​ផ្នែក​អភិវឌ្ឍន៍ ​និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង Jakarta ...
អាន​បន្ថែម»

សុន្ទរកថា​​របស់​​លោក​​ជំទាវ​​ទី​​១ Michelle Obama ស្តីពី​​ការ​​បណ្តុះបណ្តាល​​របស់​​ទីភ្នាក់ងារ Peace Corps

សៀមរាប ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៥ សួស្តី លោក​​អ្នក​​ទាំងអស់​​គ្នា​​។ ខ្ញុំ​​មាន​​សេចក្តី​​រីករាយ​​និង​​មាន​​កិត្តិយស​​ដោយ​​មាន​​វត្តមាន​​នៅ​​សៀមរាប ជាមួយ​​លោក អ្នក​​ទាំង​អស់​​។ ខ្ញុំ​​សូម​​អរគុណ​​ចំពោះ​​បដិសណ្ឋារកិច្ច​​របស់​​ប្រជាជន​​កម្ពុជា ដែល​​ធ្វើ​​អោយ​​ខ្ញុំ​​មាន​​អារម្មណ៍​​កក់​ក្តៅ​​នៅ​​ក្នុង​​ប្រទេស​​ដ៏​​ស្រស់​​នេះ​​។ ខ្ញុំ​​មាន​​ក្តី​​រំភើប​​ដោយ​​បាន​​ចូលរួម​​ជាមួយ​​លោក អ្នក នៅ​​ថ្ងៃ​​នេះ នៅ​​ក្នុង​​វគ្គ​​រៀន​សូត្រ​​មួយ​​ក្នុង​​ចំណោម​​វគ្គ​​​រៀនសូត្រ​​ដំបូង​​ៗ​​នៃ​​គំរោង​​កម្មវិធី​​អោយ​​កុមារី​​បាន​​រៀនសូត្រ​​! (Let Girls Learn!)​​។ ជា​​បឋម ខ្ញុំ​សូម​​អរគុណ Carrie ចំពោះ​​ការ​​ណែនាំ​​រូប​​ខ្ញុំ​​យ៉ាង​​ល្អ និង​​ចំពោះ​​ភាព​​ជា​​អ្នក​​ដឹកនាំ​​យ៉ាង​​ល្អ​ពិសេស​​នៅ​​ក្នុង​​ទីភ្នាក់ងារ Peace Corps ។ ខ្ញុំ​​សូម​​អរគុណ​​ផង​​ដែរ​​ចំពោះ​​លោក​​ឯកអគ្គរដ្ឋទូត​របស់​​យើង ដែល​​ធ្វើការ​​បាន​​យ៉ាង​​ល្អ​​ប្រពៃ​​នៅ​​ប្រទេស​​កម្ពុជា គឺ​​លោក​​ឯកអគ្គរដ្ឋទូត William Todd ។ យើង​​រីករាយ​​ណាស់​​ដែល​​លោក​​អាច​​ចូលរួម​​ជាមួយ​​យើង​​នៅ​​ថ្ងៃ​​នេះ​​។ ខ្ញុំ​​សូម​​អរគុណ​​ផង​​ដែរ​​ដល់​​លោកស្រី Danielle ចំពោះ​​មតិ និង​​ការងារ​​ដ៏​​ល្អ​របស់​​គាត់ នៅ​​ក្នុង​​ទីភ្នាក់ងារ Peace Corps ។ សំខាន់​ជាង​អ្វី​ទាំង​អស់​នោះ គឺ​ខ្ញុំ​សូម​អរគុណ​លោក​អ្នក​ទាំងអស់ ចំពោះ​ការងារ​ដ៏​ប្រពៃ​ដែល​លោក​អ្នក​កំពុង​ធ្វើ ដើម្បី​ផ្តល់​ការ​អប់រំ និង​អំណាច​ដល់​កុមារី​នៅ​កម្ពុជា​។ លោក​អ្នក​ទាំងអស់​គឺ​​ជា​និមិត្តរូប​ដ៏​រស់​រវើក​នៃ​អ្វី​ដែល​មាន​ការ​ទាក់ទង​នឹង​គំរោង Let Girls Learn គឺ​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps អ្នក​ដឹកនាំ​សហគមន៍ ឪពុក​ម្តាយ ...
អាន​បន្ថែម»