ពត៌មាន​និង​កម្មវិធី​ផ្សេង​ៗ

សុន្ទរកថារបស់លោកភារធារី Michael A. Newbill នៅក្នុងពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម

សណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ (រៀបចំសម្រាប់ថ្លែង) សូមជំរាបសួរ និងសូមស្វាគមន៍​មកកាន់ពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST)។             ខ្ញុំសូមចាប់ផ្តើមដោយសូមសំដែងអំណរគុណជាពិសេសដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ដែលមកចូលរួមជាមួយយើងនៅថ្ងៃ​នេះ។             ឯកឧត្តម ជាការល្អណាស់ដែលខ្ញុំបានជួបឯកឧត្តម ហើយបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យកសិកម្ម។ សហរដ្ឋអាមេរិកគាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។ ឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍​អន្តរជាតិរបស់យើងកំពុងតែជួយកម្ពុជាជាមួយនឹងបទដ្ឋាន SPS ដើម្បីកែលំអផលិតផលស្វាយចន្ទី និងស្វាយ ហើយកំពុងផ្តល់ជំនួយបច្ចេកទេសលើការធ្វើផែនការជាយុទ្ធសាស្រ្ត និងច្បាប់ស្តីពីកុងត្រាទាក់ទងនឹងការធ្វើកសិកម្ម ក្នុងចំណោមគម្រោងកសិកម្ម និងស្បៀងអាហារដទៃជាច្រើនទៀត។ គម្រោង CAST បានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិកម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។ គម្រោង CAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀង ...
អាន​បន្ថែម»

ទស្សនកិច្ចរបស់លោកឧបការីរង​ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ Joseph H. Felter​ នៅប្រទេសកម្ពុជា

លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០១៩។ លោកឧបការីរង Felter នឹងជួបជាមួយលោកឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដើម្បីពិភាក្សាពីចក្ខុវិស័យរួម ដែលចង់អោយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ និងមានភាពសេរី និងពិភាក្សាពីការដែលទំនាក់ទំនងរវាងយោធា និងយោធាដ៏ល្អមួយ អាចជួយកម្ពុជាក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនបាន ដោយគ្មានការបង្ខិតបង្ខំ ដើម្បីធានាបាននូវសន្តិភាព វិបុលភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់មក លោកនឹងពិភាក្សាពីជំហានបន្ទាប់ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៅពេលដែលរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការពង្រឹងស្ថាប័ន និងអនុវត្តកំណែទម្រង់ ដែលរួមមានការទំលាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ហើយអនុញ្ញាតអោយសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។
អាន​បន្ថែម»

សេចក្តីប្រកាសរួមគ្នារបស់រដ្ឋមន្រ្តីការបរទេស Michael Pompeo និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ Kirstjen Nielsen នៃសហរដ្ឋអាមេរិក

ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨                 សកម្មភាពរបស់ចិនធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនផ្តល់សេវាដែលមានការគ្រប់គ្រងជាសាកល                 យ៉ាងហោចណាស់គិតចាប់តាំងពីឆ្នាំ ២០១៤ មក ក្រុមផ្នែកអ៊ិនធ័រណែតរបស់ចិន ដោយរួមគ្នាជាមួយក្រសួងសន្តិសុខរដ្ឋរបស់ចិន បានលួចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្តល់សេវាអ៊ិនធ័រណែតជាច្រើនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលមានការគ្រប់គ្រងជាសាកល។ ក្រុមទាំងនេះ​របស់ចិនបានប្រើការលួចចូលនេះ ដើម្បីធ្វើអោយខូចដល់បណ្តាញ​នៃអតិថិជន​របស់ក្រុមហ៊ុនផ្តល់សេវា ដោយរួមទាំងក្រុមហ៊ុនពិភពលោក ដែលស្ថិតនៅតាមប្រទេសចំនួនយ៉ាងតិច ១២។                 សហរដ្ឋអាមេរិកមានកង្វល់ថា សកម្មភាព​នេះ​រំលោភលើការប្តេជ្ញាចិត្តរួមគ្នាផ្នែកអ៊ិនធ័រណែតរបស់សហរដ្ឋអាមេរិក និងប្រទេសចិន នៅឆ្នាំ ២០១៥ ដែលបានធ្វើដោយប្រធានាធិបតីចិន Xi Jinping ក្នុងការមិនធ្វើ ឬគាំទ្រ​ដោយចេតនា​ នូវ “ការលួចតាមអ៊ិនធ័រណែត​នូវកម្មសិទ្ធិបញ្ញា ដូចជាការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ដទៃ​ទៀត​ផ្នែកធុរកិច្ច ក្នុងបំណងផ្តល់ប្រៀបក្នុងការប្រកួតប្រជែង​ដល់ក្រុមហ៊ុន ឬវិស័យពាណិជ្ជកម្ម”។ ប្រទេសចិនថែមទាំងបានធ្វើការប្តេជ្ញាចិត្តផងដែរជាមួយសមាជិកនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ (G20) និងប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC)  ព្រមទាំងសេចក្តីប្រកាសទ្វេភាគីដទៃទៀត។                 ស្ថិរភាពផ្នែកអ៊ិនធ័រណែតមិនអាចមានទៅបានទេ បើប្រទេសទាំងឡាយមានអាកប្បកិរិយាមិនទទួលខុសត្រូវ ...
អាន​បន្ថែម»

សុន្ទរកថារបស់លោកភារធារី Micheal Newbill នៅក្នុងពិធីបិទនៃសប្តាហ៍ម្ហូបអាហារអាមេរិក

សណ្ឋាគារ  Raffle ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៨ (រៀបចំសម្រាប់ថ្លែង)             សូមស្វាគមន៍​មកក្នុងពិធីបិទ​នៃសប្តាហ៍​ម្ហូបអាហារអាមេរិក។ សូមអរគុណដែលបានអញ្ជើញមក។ ខ្ញុំសូមអរគុណជាពិសេសដល់ឯកឧត្តម វ៉ាត់ ចំរើន មកពីក្រសួងទេសចរណ៍​ ដែលបានអញ្ជើញមក នៅល្ងាច​នេះ។             តើម្ហូបអាមេរិកមានអ្វីខ្លះ?​Hot dogs? Pizza? Buffalo wings? Tacos? Hoagies? Chili bacon double cheese burger? ទាំងនេះគឺជាម្ហូបអាហារដែលពេញនិយម​នៅប្រទេសអាមេរិក និងនៅជុំវិញពិភពលោក។ តែ​នៅក្នុងពេលប៉ុន្មានទសវត្សចុងក្រោយ​នេះ ប្រទេសអាមេរិកកាន់តែមានការចាប់អារម្មណ៍​ច្រើនឡើងលើការធ្វើម្ហូបតាមបែបថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដោយយើងមានស្រែចំការដាំដុះច្រើន ប្រកបដោយជីជាតិ​ ហើយប្រើឥទ្ធិពលមកពីទូទាំងពិភពលោក។ ដោយសារយើងមានវប្បធម៌ចំរុះ មុខម្ហូបរបស់យើងជាច្រើនចេញមកពី​ភាពសំបូរបែបប្លែកៗ​នៃប្រទេសអាមេរិក តែយើងបញ្ចូលវាជាមួយរសជាតិអន្តរជាតិ និងរសជាតិតំបន់។​             កាលពីប៉ុន្មានទសវត្សមុន ប្រទេសអាមេរិកគ្មានឈ្មោះល្បីក្នុងរឿងមុខម្ហូប និងអាហារទេ។ តែ ប្រសិនបើអ្នកមិនបានបរិភោគនៅប្រទេសអាមេរិកអស់រយៈពេលយូរ អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ទាក់ទងនឹងភោជនីយដ្ឋាន និងអាហារ នៅតាមគ្រប់ទីក្រុងតូចធំ នៅទូទាំងប្រទេស។ នៅទសវត្សឆ្នាំ ១៩៩០ អ្នកជំនាញហើយចូលចិត្តរឿងម្ហូបអាហារដែលមានគំនិតច្នៃប្រឌិតបានចាប់ផ្តើមធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំង​មួយនៅក្នុងការ ...
អាន​បន្ថែម»

សុន្ទរកថារបស់លោកអនុប្រធានាធិបតី MIKE PENCE នៅក្នុងកិច្ចប្រជុំនាយកប្រតិបត្តិអាប៉េក (APEC CEO) ២០១៨

សេតវិមាន ការិយាល័យអនុប្រធានាធិបតី សម្រាប់ការចេញផ្សាយព័ត៌មានបន្ទាន់ ថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សូមអរគុណលោក Scott។  ហើយសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។  នាយករដ្ឋមន្ត្រី O’Neill ប្រធាន Taureka អ្នកតំណាងនានាមកពីទូទាំងតំបន់ ថ្នាក់ដឹកនាំសហគមន៍ធុរកិច្ច និងភ្ញៀវកិត្តិយសទាំងអស់របស់យើង វាជាកិត្ដិយសរបស់ខ្ញុំដើម្បីចូលរួមជាមួយលោកអ្នកនៅទីនេះ នៅក្នុង “វេទកាសេដ្ឋកិច្ចចំបង” នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៖ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអេប៉េក 2018 (2018 APEC CEO Summit។ សូមអរគុណលោកអ្នកទាំងអស់ដែលមានវត្តមាននៅទីនេះ។ (ស្នូរ ទះដៃ។) កាលពីឆ្នាំមុននៅក្នុងវេទិកានេះ  លោកប្រធានាធិបតី Donald Trump បានកំណត់ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សំរាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ ដែលតាមសំដីរបស់លោក ថា “ប្រទេសមានឯករាជ្យនិងអធិបតេយ្យ ដែលមានវប្បធម៌ចម្រុះ និងក្តីសុបិន្តខុសគ្នាជាច្រើន [អាច] មានវិបុលភាព ជាមួយគ្នា” និងភាពសំបូរសប្បាយ ក្នុង សេរីភាពនិងសន្តិភាព”។ ថ្ងៃនេះ ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកប្រធានាធិបតី Trump បានបញ្ជូនខ្ញុំមកទីនេះ ...
អាន​បន្ថែម»