ចេញថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅថ្ងៃទី១៧ និង១៨ មករា នៅខេត្តបន្ទាយមានជ័យ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសដំណើរប្រគំតន្រ្តី ដើម្បីសន្តិភាពប្រចាំឆ្នាំលើកទី៤ ដែលនឹងចាប់ផ្តើមនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ និងទី១៨ ខែមករា។ ដំណើរប្រគំតន្រ្តី ដើម្បីសន្តិភាពនៅឆ្នាំនេះនឹងមានការចូលរួមរបស់អ្នកកំប្លែង និងអ្នកចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា ដូចជា មាសសុខសោភា សុគន្ធនីសា ខេមរៈសេរីមន្ត ឈនសុវណ្ណរាជ និងនាយកុយ។ អ្នកសំដែង នឹងបំរើអារម្មណ៍ទស្សនិកជន ជាមួយនឹងចំរៀង និងរឿងកំប្លែង ដោយទន្ទឹមនឹងនោះ ជំរុញការនិយាយអំពី សង្គមសន្តិភាព ការគ្មានអំពើហឹង្សា ការអត់ឱនផ្នែកសាសនា និងដំណោះស្រាយជំលោះ។ កម្មវិធីប្រគំតន្រ្តីទាំងនេះនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃសៅរ៍ និងយប់ថ្ងៃអាទិត្យ នៅតាមខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ការប្រគំនេះបើកអោយសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ។ ខាងក្រោមនេះគឺជាកម្មវិធីនៃដំណើរប្រគំតន្រ្តីដើម្បីសន្តិភាព។ ការប្រគំទាំងអស់ត្រូវបានធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង ៦:៣០ យប់ ដល់ម៉ោង ១០:៣០ យប់៖ ថ្ងៃទី១៧ និង១៨ មករា នៅសាលាខេត្ត បន្ទាយមានជ័យ ថ្ងៃទី៣១ មករា និង១ កុម្ភៈ នៅវិទ្យាល័យស្រុកមោងឬស្សី ... អានបន្ថែម»
កងយោធពលខេមរភូមិន្ទ និងទាហានម៉ារីនសហរដ្ឋអាមេរិកធ្វើការហ្វឹកហាត់ក្នុងការផ្តល់ជំនួយមនុស្សធម៌ទ្វេភាគី
ចេញថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ទាហានម៉ារីនអាមេរិក ក្នុងកងវរសេនាធំប្រចាំ នៅទីស្នាក់ការកណ្តាលក្នុងក្រុមភស្តុភាទី៣ នៃ ទាហានម៉ារីន ដែលមានមូលដ្ឋាននៅកោះអូគីណាវ៉ា ប្រទេសជប៉ុន នឹងធ្វើជាដៃគូជាមួយកងយោធពលខេមរភូមិន្ទ ដោយរួមទាំងកងរាជអាវុធហត្ថផង ក្នុងការហ្វឹហ្វឺនមួយ ដែលមានឈ្មោះថា ព្រះរាជខាន់ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែមករា។ ព្រះរាជខាន់ គឺជាការហ្វឹកហ្វឺនទ្វេភាគី រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងសមត្ថភាពធ្វើការឆ្លើយតប រហ័សក្នុងគ្រាអាសនុ្ន ដើម្បីគាំទ្រការឆ្លើយតបក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការឆ្លើយតបក្នុងគ្រោះមហន្តរាយ។ លំហាត់ហ្វឹកហ្វឺននេះនឹងផ្តោតលើការលើកកំពស់សមត្ថភាពឆ្លើយតប តាមរយៈការហ្វឹក ហ្វឺនបុគ្គលិក ការធ្វើផែនការសកម្មភាពសំរាប់ប្រឈមនឹងវិបត្តិ ហើយនិងលំហាត់ហ្វឹកហ្វឺននៅទីបញ្ជាការ។ បន្ទាប់ពីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននេះ ទាហានម៉ារីនអាមេរិក ក៏នឹងជួយដល់ការសិក្សារបស់ យោធាកម្ពុជា ដោយទៅមើលនិស្សិតរៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៧ ខែមករា។ និស្សិតកម្ពុជា នឹងមានឱកាសបានបង្កើនជំនាញរបស់គេលើភាសាអង់គ្លេសតាមរយៈ ការធ្វើការសន្ទនាជាមួយអ្នកនិយាយភាសាអង់គ្លេសជាភាសាកំណើត ហើយភាគីអាមេរិក នឹងបានយល់ដឹងថែមទៀតអំពីប្រទេសនិងវប្បធម៌ខ្មែរ តាមរយៈការសន្ទនារបស់គេជាមួយនិស្សិតកម្ពុជា៕ អានបន្ថែម»
សុន្ទរកថាស្វាគមន៍របស់លោកស្រីភារធារី Julie Chung នៅក្នុងសន្និសីទសារព័ត៌មាន នៅហាង Domino’s Pizza
(ត្រូវបានរៀបចំសំរាប់ថ្លែង) រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ សូមជំរាបសួ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស អស់លោក លោកស្រី ។ សូមជូនពរឆ្នាំថ្មី! ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនេះ ដើម្បីប្រកាសការបើកហាង Domino’s Pizza នៅប្រទេសកម្ពុជា។ អាហារច្រើនតែធ្វើអោយមិត្តភក្តិ និងគ្រួសារមកជួបជុំគ្នា ដូច្នេះ វាជាការត្រឹមត្រូវណាស់ដែលយើងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការស្វាគមន៍ហាង Pizza ដ៏ល្បីរបស់អាមេរិក។ ខ្ញុំសូមអរគុណហាង Domino’s Pizza ដែលបានអញ្ជើញខ្ញុំអោយមកចូលរួមនៅក្នុងពិធីដ៏សំខាន់នេះ។ មុខងារមួយក្នុងចំណោមមុខងារដ៏សំខាន់បំផុតរបស់ស្ថានទូតអាមេរិកគឺដើម្បីជួយគាំទ្រក្រុមហ៊ុនអាមេរិក ហើយលើកទឹកចិត្តអោយមានទំនាក់ទំនងគ្នាជិតស្និទ្ធក្នុងពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការរកស៊ីជាមួយគ្នាបង្កើតអោយមានការងារធ្វើ នៅក្នុងប្រទេសទាំងពីរ ជំរុញស្ថិរភាព និងកែលំអជីវិតរស់នៅរបស់ប្រជាជនសាមញ្ញ។ ដោយធ្វើការជាមួយក្រុមហ៊ុនអាមេរិក យើងសង្ឃឹមថា នឹងបានពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់នេះ ហើយធ្វើអោយការទាក់ទងរបស់យើងនៅក្នុងវិស័យកាន់តែច្រើនឡើងមានភាពកាន់តែជ្រាលជ្រៅឡើង។ ដោយគិតយ៉ាងដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមស្វាគមន៍ក្រុមហ៊ុន Domino’s Pizza នៅកម្ពុជា។ តាមរយៈការខិតខំ ផលិតផលល្អ និងសេវាដ៏ល្អ អ្វីដែលចាប់ផ្តើមពីដំបូងឡើងជាហាងតែមួយ នៅឆ្នាំ១៩៦០ ពេលនេះ បានរីកធំជាក្រុមហ៊ុនមួយដែលមានហាងចំនួន ១០ ០០០ នៅតាមប្រទេសចំនួនជាង ៧០។ ... អានបន្ថែម»