កីឡាការនី​អូឡាំពិក​ចែក​រំលែក​បទពិសោធន៍​របស់​គាត់

ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០១៥

កីឡាការនី​អូឡាំពិក​បី​ជំនាន់ Tracy Evans Land បាន​ជួប​ជាមួយ​អត្តពលិក​និង​គ្រូ​បង្វឹក​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា។ Tracy បាន​និយាយ​អំពី​បទពិសោធន៍​របស់​គាត់​ក្នុង​ការ​ប្រកួត​ជិះ​ស្គី នៅ​កីឡា​អូឡាំពិក​រដូវ​រងា នៅ​ឆ្នាំ​១៩៩៤ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២​។ Tracy ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​តម្លៃ​កីឡា​អូឡាំពិក​ទាំង​៣ គឺ ឧត្ដមភាព មិត្តភាព និង​ការ​គោរព ហើយ​គាត់​ព្រម​ទាំង​និយាយ​អំពី​ការ​លើក​កម្ពស់​ការ​ផ្តល់​សិទ្ធិ​អំណាច និង​សមភាព​យនឌ័រ​។

ក្នុង​ឆ្នាំ​២០០៨ Tracy បាន​បង្កើត​អង្គការ Kids Play International ក្នុង​គោលបំណង​ប្រើប្រាស់​កីឡា​និង​តម្លៃ​អូឡាំពិក ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍​។