ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦
នៅក្នុងទសវត្សឆ្នាំ១៩២០ ក្រុមតន្រ្តីដ៏ពេញនិយមមួយរបស់អាមេរិក ដែលមានឈ្មោះថា Waring’s Pennsylvanians បានថតចំរៀងមួយបទដែលមានចំណងជើងថា “ខ្ញុំស្រែក អ្នកស្រែក យើងទាំងអស់គ្នាស្រែករកការ៉េមកី (I Scream, You Scream, We All Scream for Ice Cream)។ ជិត ១០០ ឆ្នាំក្រោយមក មនុស្សនៅតែចូលចិត្តការ៉េមកី ដោយរួមទាំងនៅកម្ពុជាផងដែរ។
យើងមានការរំភើបចំពោះការមកដល់ព្រះរាជាណាចក្រកម្ពុជានៃក្រុមហ៊ុនលក់ការ៉េមកីអាមេរិក ដែលមានឈ្មោះថា Cold Stone Creamery ។ ជាក្រុមហ៊ុនមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ នៅក្នុងរដ្ឋ Arizona នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Cold Stone Creamery ស្ថិតក្នុងចំណោមក្រុមហ៊ុនអាមេរិកថ្មីបំផុត ដែលបាននាំសេវាប្រកបដោយគុណភាពដល់អតិថិជន និងឱកាសការងារដល់ប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Heidt បានចូលរួមកាត់ខ្សែរបូបើជាផ្លូវការនៃក្រុមហ៊ុន Cold Stone Creamery ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ តាមផ្លូវកម្ពុជាក្រោម (ផ្លូវ ១២៨) ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ពេលនេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន ២៩ នៅក្នុងពិភពលោក ដែលមានហាង របស់ក្រុមហ៊ុន Cold Stone Creamery ។ ដោយមានរសជាតិ និងគ្រឿងបន្ថែមពីលើខុសៗគ្នាជាច្រើន អតិថិជនអាចសាកល្បងផលិតផលពិសេសរបស់ Cold Stone Creamery ឬក៏អាចបង្កើតការ៉េមកីដោយខ្លួនគេផ្ទាល់ទៀតផង។