
អនុប្រធានស្ថានបេសកកម្ម (ទូតរង) Michael DeTar បានមកដល់ប្រទេសកម្ពុជានៅខែមករា ឆ្នាំ ២០២៣។ លោកបានធ្វើជាអនុប្រធានស្តីទីនៃស្ថានបេសកកម្មចំនួន ២ ដង នៅស្ថានទូតនៅទីក្រុង Niamey នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ដោយបានគ្រប់គ្រងលើកិច្ចការរួមរបស់ស្ថានទូត ដែលរួមមានការធ្វើរបាយការណ៍នយោបាយ និងរបាយការណ៍សេដ្ឋកិច្ច ផ្នែកកិច្ចការសាធារណៈ បញ្ហាផ្នែកកុងស៊ុល និងសន្តិសុខ និងបញ្ហាគ្រប់គ្រង។ ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ លោកបានធ្វើជាអនុប្រធានស្ថានបេសកកម្ម នៅស្ថានទូតក្នុងទីក្រុង Lomé នៃប្រទេស Togo ដោយបានបំពេញកិច្ចការដូចខាងលើ។
កន្លងមក លោក Michael បានធ្វើជាទីប្រឹក្សានយោបាយ នៅស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅសហភាពអឺរ៉ុប ក្នុងទីក្រុង Brussels ដោយបានដឹកនាំក្រុមបុគ្គលិកដែលធ្វើការទាក់ទងនឹងស្ថាប័ន និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប ទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិច និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងវិបត្តិពិភពលោក។
លោក Michael បានចូលបម្រើក្នុងកិច្ចការបរទេសសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩២ ដោយកាន់កិច្ចការដំបូងជាបុគ្គលិកផ្នែកកុងស៊ុល និងជាជំនួយការផ្នែកកិច្ចការបុគ្គលិក នៅទីក្រុង New Delhi និងជាមន្រ្តីផ្នែកសេដ្ឋកិច្ច នៅប្រទេស Haiti ។ លោកបានធ្វើជាសមាជិក ក្នុងកម្មវិធីផ្លាស់ប្តូរក្នុងការសិក្សា ស្រាវជ្រាវ សម្រាប់រយៈពេលមួយឆ្នាំ នៅក្នុងការិយាល័យអឺរ៉ុបនៃក្រសួងការបរទេសអាឡឺម៉ង់ ហើយបន្ទាប់មក បានធ្វើជាមន្រ្តីផ្នែកនយោបាយសម្រាប់កិច្ចការសហភាពអឺរ៉ុប និងប្រទេស G8 នៅស្ថានទូតអាមេរិកក្នុងទីក្រុង Bonn ។
ការងារបន្ទាប់មកទៀតរបស់លោក Michael រួមមានការធ្វើជាប្រធានផ្នែកសេដ្ឋកិច្ច និងនយោបាយនៅទីក្រុង Frankfurt មន្រ្តីផ្នែកកិច្ចការបរិស្ថានប្រចាំតំបន់សម្រាប់តំបន់អាស៊ីខាងត្បូង នៅក្នុងទីក្រុង Kathmandu ប្រធានអង្គភាពនយោបាយនៅប្រទេសអូទ្រីស ទីប្រឹក្សានយោបាយនៅប្រទេសស្រីលង្គកា និងជាទីប្រឹក្សាសេដ្ឋកិច្ចនៅប្រទេស Morocco ។ លោក Michael ក៏បានធ្វើជាអនុប្រធានស្ថានបេសកកម្មផងដែរ ប្រចាំនៅស្ថានទូតអាមេរិក នៅប្រទេស Malta ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤។
លោក Michael បានទទួលសញ្ញាប័ត្របរិញ្ញាពីមហាវិទ្យាល័យ Vassar College ហើយក្រោយមក បានសិក្សានៅទីក្រុង Dijon នៃប្រទេសបារាំង និងទីក្រុង Hamburg នៃប្រទេសអាឡឺម៉ង់។ លោកចេះនិយាយភាសាអាឡឺម៉ង់ និងភាសាបារាំងយ៉ាងស្ទាត់ជំនាញ និយាយភាសា Hindi និងភាសាអេស្ប៉ាញបានខ្លះ ហើយភាសាហូឡង់ និងភាសា Haitian Creole បន្តិចបន្តួច។ ពីដំបូង លោករស់នៅក្នុងតំបន់ភាគខាងជើង នៃរដ្ឋ New York។ លោក និងភរិយាបានមករស់នៅក្នុងទីក្រុងឡុង។