ប្រធានាធិបតីសហរដ្ឋអាមេរិក

President Donald J. Trumpលោក Donald J. Trump គឺពិតជាតំណាងអោយអត្ថន័យដែលពន្យល់បង្ហាញពីករណីជោគជ័យ​របស់ ជនជាតិអាមេរិក។ ក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើជាគំរូ​នៃភាពល្អវិសេសផ្នែកធុរកិច្ច និងសហគ្រិន ពិសេសជាមួយនឹង​ចំណូលចិត្តរបស់លោកទៅលើផ្នែកអចលនទ្រព្យ កីឡា និងសេវាផ្តល់ការកំសាន្ត។ ដូចគ្នា នេះដែរ ការដែលលោកចូលខ្លួនទៅក្នុងនយោបាយ និងកិច្ចការសាធារណៈបាននាំអោយលោកទទួលបានជោគ ជ័យក្លាយជាប្រធានាធិបតី នៅក្នុងការឈរឈ្មោះជាលើកដំបូងសំរាប់មុខតំណែងនេះ ដែលជារឿងអស្ចារ្យ​មួយ។

បន្ទាប់ពីបានទទួលសញ្ញាប័ត្រពីសាលាហិរញ្ញវត្ថុ Wharton School of Finance លោក Trump បានដើរ តាមគន្លងឳពុករបស់លោកដោយធ្វើជាអ្នកជំនួញផ្នែកអចលនទ្រព្យ ហើយលោកបានចូលប្រឡូកក្នុងពិភពនៃការ​អភិវឌ្ឍន៏ផ្នែកអចលនទ្រព្យ នៅ New York ។ មិនយូរប៉ុន្មាន ស្នាដៃពិសេសរបស់លោក Trump ត្រូវបានគេ​មើលឃើញតាមរយៈអាស័យដ្ឋានដ៏ល្បីបំផុត នៅក្នុងទីក្រុង New York ហើយនិងនៅទូទាំងសាកលលោក ក្នុង ពេលក្រោយមក។ ជាអ្នកនិពន្ធដ៏ចំណានម្នាក់ លោក Trump បាននិពន្ធសៀវភៅចំនួន១៤ក្បាល ដែលលក់ ដាច់បំផុត ហើយសៀវភៅដំបូងរបស់លោក ដែលមានចំណងជើងថា សិល្បៈនៃការធ្វើជំនួញ (The Arts of the Deal) ក្រៅពីជាប់ជាសៀវភៅលេខ ១ ប្រចាំឆ្នាំ ត្រូវបានគេចាត់ទុកថា ជាសៀវភៅគំរូផ្នែកធុរកិច្ច។

លោក Trump បានប្រកាសបេក្ខភាពរបស់លោក នៅថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៥ ហើយបន្ទាប់ពី បេក្ខជនចំនួន ១៧ នាក់ មកពីគណបក្សសាធារណរដ្ឋបានផ្អាកយុទ្ធនាការរបស់គេ លោកបានទទួលការតែង តាំង ពីគណបក្សសាធារណរដ្ឋសំរាប់ប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ ២០១៦។ លោក Trump បានឈ្នះក្នុងការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយឈ្នះបានចំនួនប្រតិភូ ច្រើនបំផុត សំរាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ នៅក្នុងរយៈពេល ២៨ ឆ្នាំមកនេះ។ លោកបានឈ្នះក្នុង ស្រុក (County) ចំនួនជាង ២៦០០ ក្នុងទូទាំងប្រទេស ដែលជាចំនួនច្រើនបំផុត គិតចាប់តាំងពីពេលលោកប្រធា នាធិបតី Reagan បានឈ្នះ នៅឆ្នាំ ១៩៨៤។ លើសពីនេះទៀត លោកទទួលបានសន្លឹកឆ្នោតចំនួនជាង ៦២ លានសន្លឹក ដែលជាចំនួនខ្ពស់បំផុត មិនដែលមានក្នុងពេលកន្លងមក សំរាប់បេក្ខជនតែងតាំងមកពីខាងគណបក្ស​សាធារណរដ្ឋ។ លោកថែមទាំងបានទទួលសំលេងឆ្នោតពីប្រតិភូ (Electoral vote) ចំនួន ៣០៦  ដែលជាចំនួន ច្រើន​បំផុតសំរាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គិតចាប់តាំងពីសម័យ​លោកប្រធានាធិបតី George H.W. Bush នៅឆ្នាំ ១៩៨៨។ ប្រជាជនអាមេរិករាប់លាននាក់គាំទ្រសាររបស់លោក ក្នុងការកសាងប្រទេសឡើងវិញ ដោយកែប្រែស្ថាន​ភាពដែលកំពុងមាន។ នេះពិតជាជោគជ័យមួយ​សំរាប់ជាតិ និងជាចលនាជាប្រវត្តិសាស្រ្តមួយ។

លោក Trump បានធ្វើយុទ្ធនាការនៅតាមតំបន់ដែលលោកដឹងថា​អ្នកមកពីខាងគណបក្សសាធារណរដ្ឋ មានការពិបាកនឹងយកជ័យជំនះ ដូចជានៅទីក្រុង Flint ក្នុងរដ្ឋ Michigan សាលារដ្ឋក្នុងទីក្រុង Cleveland និងព្រះវិហាររបស់អ្នកនិយាយភាសាអេស្ប៉ាញ ក្នុងរដ្ឋ Florida ជាដើម ពីព្រោះលោកចង់ផ្ញើសារស្តីពីការផ្តល់ អំណាចផ្នែកសេដ្ឋកិច្ច​ដល់ប្រជាជនអាមេរិកទាំងអស់។ អ្នកគាំទ្រថ្មីៗរាប់លាននាក់ចំពោះគណបក្សសាធារណរដ្ឋ បានទុកចិត្តនិងបោះឆ្នោតអោយលោក Trump  ពីព្រោះលោកផ្តោតការយកចិត្តទុកដាក់ទៅលើការធ្វើអោយមាន វិបុលភាព តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មល្អ ដូច្នេះ លោកបានទទួលជ័យជំនះច្រើន នៅក្នុងតំបន់ដែលបែរមក គាំទ្រគណបក្ស​សាធារណរដ្ឋ។ គេមើលឃើញច្បាស់ថា ជ័យជំនះ​របស់លោកប្រធានាធិបតី Trump គឺជាជ័យជំនះ ដែលបង្រួប​បង្រួមប្រជាជនអាមេរិកដែលស្ថិត​ក្នុងគ្រប់ស្ថាន​ភាពទាំងអស់ ហើយលោកត្រៀមខ្លួនជាស្រេច​ក្នុងការធ្វើ អោយចេញ​ជាលទ្ធផលសំរាប់ប្រជាជាតិ ចាប់ពីថ្ងៃដំបូង និងនៅរាល់ថ្ងៃ​នៃអាណត្តិរបស់លោក។

លោកប្រធានាធិបតី Trump បានរៀបការជាមួយភរិយារបស់លោក គឺលោកស្រី Melania កាលពី ១២ ឆ្នាំមុន ហើយលោកនិងភរិយាលោកមានកូនប្រុសម្នាក់ ឈ្មោះ Barron ។ ក្រៅពីនេះ លោក Trump មានកូន ពេញវ័យចំនួន ៤ នាក់ ដែលមានឈ្មោះ Don Jr., Ivanka, Eric និង Tiffany ព្រមទាំងចៅចំនួន ៨ នាក់ ៕​

ប្រភព៖ whitehouse.gov