រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

Secretary of State Mike Pompeoរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo

លោក Mike Pompeo បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី 26 ខែមេសា ឆ្នាំ 2018 ។ ពីមុន លោកធ្លាប់ធ្វើជានាយកនៃទីភ្នាក់ងារកណ្តាលផ្នែកព័ត៌មានសំងាត់ (CIA) ពីខែមករាឆ្នាំ 2017 ដល់ខែមេសាឆ្នាំ 2018 ។

មុនចូលបម្រើការនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី Trump លោក Pompeo បានបម្រើការនៅក្នុងអាណត្តិទីបួនរបស់លោកក្នុងនាមជាសមាជិកសភាមកពីមណ្ឌលទី 4 ។ លោកបានបម្រើការនៅក្នុងគណៈកម្មាធិការសភាផ្នែកព័ត៌មានសំងាត់ និងគណៈកម្មាធិការថាមពលនិងពាណិជ្ជកម្ម ព្រមទាំងគណៈកម្មាធិការ Benghazi ជ្រើសរើសសរបស់សភា។

មុនពេលបម្រើការងារនៅក្នុងសភា លោក Pompeo បានបង្កើតក្រុមហ៊ុន Thayer Aerospace ជាទីដែលលោកបានបម្រើការជានាយកប្រតិបត្តិអស់រយៈពេលជាងមួយទសវត្ស។ ក្រោយមក លោកបានក្លាយជាប្រធានក្រុមហ៊ុន Sentry International ដែលជាក្រុមហ៊ុនផលិត ធ្វើការចែកចាយ និងជួសជុលគ្រឿងបរិក្ខាសំរាប់ក្រុមហ៊ុនរក ប្រេង។
លោក Pompeo បានរៀនចប់ជាប់លេខ១ នៅក្នុងថ្នាក់នៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ក្នុងឆ្នាំ 1986 និងបានបម្រើការជាទាហានល្បាតនៅព្រំដែនរវាងប្រទេសលោកខាងលិច និងប្លុកប្រទេសកុំមុយនិស្តក្រោមសហភាពសូវៀត មុនពេលនៃការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង។ លោកក៏បានបម្រើការជាមួយកងអនុសេនាធំទី 2 និងកងទាហានទី 7 នៅក្នុងកងពលធំថ្មើរជើងទីបួនរបស់កងទ័ពសហរដ្ឋអាមេរិកផងដែរ។

បន្ទាប់ពីបានធ្វើជាទាហានសកម្ម លោក Pompeo បានបញ្ចប់ការសិក្សានៅសាលាច្បាប់ Harvard ដោយបានធ្វើជានិពន្ធនាយកអោយកាសែត Harvard Law Review ។

លោក Pompeo បានកើតនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 1963 នៅ Orange, California។ លោកបានរៀបការជាមួយលោកស្រី Susan Pompeo ហើយមានកូនប្រុសម្នាក់ឈ្មោះថា Nick ។