អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិក

Vice President Mike Penceលោក Michael R. Pence កើតនៅទីក្រុង Columbus  នៃរដ្ឋ Indiana នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ១៩៥៩ ។ លោកស្ថិតនៅក្នុងចំណោមកូនចំនួន ៦ នាក់​របស់លោក​Edward Pence និងលោកស្រី Nancy Pence ។ កាល នៅជាកុមារ លោកគឺជាអ្នកឈានមុខគេក្នុងការខិតខំសំរេចបាននូវសុបិនដែលប្រទេសអាមេរិកអាចផ្តល់អោយ (American Dream) ។​ បន្ទាប់ពីជីតារបស់លោកបានធ្វើអន្តោប្រវេសន៍​មករស់នៅក្នុងសហរដ្ឋអាមេរិក អាយុ ១៧ ឆ្នាំ គ្រួសាររបស់លោកបានរស់នៅតំបន់ Midwest ។ អនាគតអនុប្រធានាធិបតីបានមើលឳពុកម្តាយរបស់លោក ធ្វើអ្វីៗដែលជារឿងសំខាន់ ទាក់ទងនឹងគ្រួសារ មុខជំនួញ និងកេរ្តិ៍ឈ្មោះល្អ។ ​ដោយអង្គុយនៅក្បែរ​ជើងឳពុក ម្តាយលោក ដែលបានចាប់បើកហាងលក់នៅតាមផ្លូវមួយប្រកបដោយជោគជ័យ នៅក្នុងទីក្រុងដ៏តូច​មួយ​ក្នុងរដ្ឋ Indiana លោកបានទទួលការបង្ហាត់បង្រៀនអោយមានជំនឿលើសារៈសំខាន់​នៃការខំធ្វើការ ជំនឿ និងគ្រួសារ។

នៅឆ្នាំ ១៩៨១ លោកអនុប្រធានាធិបតី Pence បានចូលរៀននៅមហាវិទ្យាល័យ Hanover ដោយបាន​ទទួលសញ្ញាប័ត្របរិញ្ញាផ្នែកប្រវត្តិសាស្រ្ត។ នៅទីនោះ លោកបានបន្តជាថ្មីនូវជំនឿលើគ្រឹះសាសនា​ ដែលនៅតែជា​   កំលាំងជំរុញមួយ នៅក្នុងជីវិតរបស់លោក។  បន្ទាប់មក លោកបានចូលរៀន​នៅមហាវិទ្យាល័យច្បាប់​ក្នុងសាកល វិទ្យា​ល័យ Indiana ហើយបានជួបជាមួយមនុស្សជាទីស្រឡាញ់​របស់លោក គឺស្ត្រីទី២ Karen Pence។​

បន្ទាប់ពីចេញពីសាលា  លោកអនុប្រធានាធិបតី Pence បានធ្វើជាអ្នកច្បាប់ ហើយបានដឹកនាំមូលនិធិ ដែលពិនិត្យមើលឡើងវិញនូវគោលនយោបាយ​នៅរដ្ឋ Indiana ហើយបានចាប់ផ្តើមធ្វើជាអ្នកសំរបសំរួលក្នុងវេទិកា Mike Pence show ដែលជាកម្មវិធីវាគ្មិនតាមវិទ្យុ ហើយបង្កើតឡើងដោយមនុស្សជាច្រើន ព្រមទាំងធ្វើជាអ្នកសំរប​សំរួលក្នុងកម្មវិធីទូរទស្សន៍​ប្រចាំសប្តាហ៍​ នៅរដ្ឋ Indiana ស្តីពីកិច្ចការសាធារណៈ។ ពេលនោះ លោកមានកូន ចំនួន ៣ នាក់ ដែលមានឈ្មោះ Michael, Charlotte និង Audrey។

ដោយបានធំដឹងក្តីនៅរដ្ឋ Indiana ហើយនៅជុំវិញលោកគឺសុទ្ធតែជាមនុស្សល្អ និងឧស្សាហ៍ព្យាយាម លោកអនុប្រធានាធិបតី Pence តែងតែដឹងថា លោកត្រូវការផ្តល់ការតបស្នងទៅរដ្ឋនិងប្រទេស ដែលបានផ្តល់​   អោយរូបលោកនូវអ្វីៗ​ជាច្រើន។ នៅឆ្នាំ ២០០០ លោកបានចូលរួមប្រកួតប្រជែងប្រកបដោយជោគជ័យ​នៅក្នុង​ការបោះឆ្នោតយកកៅអីសភាក្នុងរដ្ឋ ហើយបានក្លាយជាសមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកនៅក្នុងអាយុ ៤០ ឆ្នាំ។

ប្រជាជននៅរដ្ឋ Indiana បានបោះឆ្នោតអោយលោកអនុប្រធានាធិបតី Pence ចំនួន ៦ ដងអោយធ្វើជា តំណាងពួកគេនៅក្នុងសភាសហរដ្ឋអាមេរិក។ នៅក្នុងវិមានរដ្ឋសភា លោកគឺជាអ្នកគាំទ្រការកំរិតទំហំនៃរដ្ឋាភិបាល ការទទួលខុសត្រូវផ្នែកសារពើពន្ធ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ឱកាសក្នុងការសិក្សាអប់រំ និងរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេ​  រិក។ សហការីរបស់លោកចាប់មើលឃើញភ្លាមនូវសមត្ថភាព​ក្នុងការដឹកនាំរបស់លោក ហើយបានបោះឆ្នោតជា   ឯកឆន្ទអោយលោកធ្វើជាប្រធាននៃគណកម្មាធិការសិក្សាស្រាវជ្រាវរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា និង​ជាប្រធាន​នៃសន្និសីទរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា។ នៅក្នុងតួនាទីនេះ លោកអនុប្រធានាធិបតី Pence បានជួយធ្វើអោយរដ្ឋាភិបាលរួមតូច ហើយមានប្រសិទ្ធភាពជាងមុន កាត់បន្ថយការចំណាយ ហើយ​ផ្តល់​  អំណាចទៅអោយអាជ្ញាធររដ្ឋ និងអាជ្ញាធរមូលដ្ឋានវិញ។

នៅឆ្នាំ ២០១៣ លោកអនុប្រធានាធិបតី Pence បានចាកចេញពីរដ្ឋធានីរបស់សហរដ្ឋអាមេរិក នៅពេល ប្រជាជន​នៅរដ្ឋ Indiana បោះឆ្នោតអោយលោកធ្វើជាអភិបាលរដ្ឋទី ៥០ របស់រដ្ឋ Indiana ។ លោកបាននាំយក គំនិត​ដូចគ្នា​នេះស្តីពីរដ្ឋាភិបាលមិនកំរិតកំណត់ និងពន្ធដាទាប ទៅកាន់សភារបស់រដ្ឋ Indiana ។ ក្នុងនាមជា អភិបាលរដ្ឋ លោកបានដាក់ចេញនូវការកាត់បន្ថយយ៉ាងធំបំផុតលើប្រាក់ចំណូល ក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ Indiana ដោយបញ្ចុះ​អត្រាពន្ធលើប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ ពន្ធលើអចលនទ្រព្យក្នុងមុខជំនួញរបស់ មនុស្ស​ម្នាក់ៗ និងពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់រដ្ឋ ទាក់ទាញការ វិនិយោគថ្មីៗ និងការងារ​ដែលផ្តល់ប្រាក់ខែខ្ពស់។ ដោយសារការយកចិត្តទុកដាក់ជានិច្ចលើការងារ អត្រាអ្នកគ្មាន ការងារធ្វើនៅក្នុងរដ្ឋ​មានការថយចុះចំនួនពាក់កណ្តាល នៅក្នុងរយៈពេល ៤ ឆ្នាំ​នៃការកាន់មុខតំណែងរបស់លោក ហើយនៅពេលលោក​ចប់អាណត្តិ ប្រជាជននៅរដ្ឋ Indiana មានការងារធ្វើច្រើនជាងនៅពេលណាៗទាំងអស់ នៅ ក្នុងប្រវត្តិសាស្រ្តរយៈ​ពេល ២០០ ឆ្នាំរបស់រដ្ឋនេះ។

ក្នុងនាមជាអភិបាលរដ្ឋ Indiana លោកអនុប្រធានាធិបតី Pence បានបង្កើនថវិកាសំរាប់សាលារៀន ពង្រីក​ជំរើសលើសាលារៀន ហើយបានបង្កើតផែនការសំរាប់ពេលមុនចូលមត្តេយ្យ នៅក្នុងប្រវត្តិសាស្រ្ត​របស់រដ្ឋ Indiana ។ លោកបានកំណត់អាទិភាពទៅលើការអប់រំបច្ចេកទេស និងអាជីព នៅគ្រប់វិទ្យាល័យទាំងអស់។ ក្រោម ការដឹកនាំរបស់លោកអនុប្រធានាធិបតី Pence រដ្ឋ Indiana ដែលត្រូវបានគេស្គាល់ថាជា “ផ្លូវឆ្លងកាត់​នៃប្រទេស​អាមេរិក” បានចំណាយប្រាក់ចំនួនជាង ៨០០ លានដុល្លាអាមេរិកជាប្រាក់ថ្មីសំរាប់ធ្វើផ្លូវនិងស្ពាន នៅទូទាំងរដ្ឋ។ ទោះបីមានការកាត់ពន្ធច្រើនដែលមិនធ្លាប់មានមក និងការវិនិយោគថ្មីៗទៅលើផ្លូវថ្នល់និងសាលារៀនក្តី តែរដ្ឋនេះ​នៅតែមានការទទួលខុសត្រូវផ្នែកសារពើពន្ធដដែល ដោយលោកអនុប្រធានាធិបតីបានធ្វើការជាមួយសមាជិក នៃ រដ្ឋសភារបស់រដ្ឋ Indiana ដើម្បីអនុម័តថវិកាពីរដែលមានលំនឹង ហើយធ្វើអោយរដ្ឋនេះមានប្រាក់បំរុង​ដ៏​រឹងមាំ និង​មានឈ្មោះនិងស្ថាន​ភាពល្អបំផុតសំរាប់ការធ្វើកម្ចីឥណទាន ដែលជាការធ្វើអោយប្រទេសទាំងមូលសរសើរនិងចង់ ធ្វើតាម។

ជោគជ័យរបស់រដ្ឋ Indiana ប្រវត្តិនៅក្នុងផ្នែកនិតិបញ្ញាតិ និងផ្នែកនិតិប្រតិបត្តិ​របស់លោកអនុប្រធានា ធិបតី Pence និងគុណតំលៃដ៏ច្បាស់លាស់របស់លោកទាក់ទងនឹងគ្រួសារ បានជំរុញអោយលោកប្រធានាធិបតី Trump ជ្រើសរើសលោក Mike Pence ធ្វើជាអនុប្រធានាធិបតី នៅពេលធ្វើយុទ្ធនាការឃោស​នាបោះឆ្នោត នៅខែ កក្កដា ឆ្នាំ ២០១៦។ ប្រជាជនអាមេរិកបានជ្រើសរើសលោកប្រធានាធិបតី Trump និងលោក​អនុប្រធានាធិបតី Pence នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។ លោកប្រធានាធិបតី Trump និងលោក​អនុប្រធានាធិបតី Pence បានស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧។

លោក​អនុប្រធានាធិបតី Pence នៅតែអរគុណចំពោះការប្រោសប្រណីរបស់ព្រះ ការស្រឡាញ់ និងការ គាំទ្ររបស់គ្រួសារលោក ហើយនិងសេរីភាពដែលជាសិទ្ធិពីកំណើតរបស់ជនជាតិអាមេរិកគ្រប់រូប។ លោករីករាយ នឹងធ្វើការជាមួយប្រជាជនអាមេរិក ពីព្រោះគេចង់រួមគ្នាធ្វើអោយប្រទេសអាមេរិកមានភាពអស្ចារ្យម្តងទៀត។

ប្រភពនៃប្រវត្តិរូប៖  whitehouse.gov