ភ្នាក់ងារ Peace Corps នឹងរៀបចំពិធីស្បថចូល បំពេញការងារសំរាប់អ្នកស្ម័គ្រចិត្តថ្មី

ចេញ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិ អាមេរិកចំនួន ៦៩ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅ កម្ពុជានៅក្នុងពិធីពិសេសមួយ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី ១៦ ខែកញ្ញា វេលាម៉ោង :៣០ ព្រឹក។ ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១០ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ អ្នកស្ម័គ្រចិត្តចំនួន ៦ នាក់នៃទីភ្នាក់ងារ Peace Corps ដែលរួមមានជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ឈ្មោះកឹម ថាច់ នឹងចាំឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅក្រោយពិធីស្បថ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅឆ្នាំ ១៩៦១ ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក ។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ។

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះ គួរចុះឈ្មោះត្រឹមម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍ទី ១៥ ខែកញ្ញា ដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមអ៊ីម៉េល Chrea@state.gov ឬហៅទូរស័ព្ទមកលេខ ០២៣ ៧២៨ ២៥៨៕