ក្រុម​អ្នក​ស្ម័គ្រចិត្ត​ថ្មី​របស់​ទីភ្នាក់ងារ Peace Corps នឹង​ប្រារព្ធ​ពិធី​សច្ជា​ប្រណិធាន​ចូល​បំពេញ​ការងារ​

ចេញ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥

លោកស្រី Julie Chung​​ អនុប្រធាន​បេសកម្ម​ស្ថានទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​​នៅ​កម្ពុជា​ នឹង​ធ្វើ ​ពិធី​សច្ចាប្រណិធាន​​ចូល​បំពេញ​ការងារ ដល់​ក្រុម​អ្នក​​ស្ម័គ្រ​ចិត្ត​ថ្មី​អាមេរិក​​ចំនួន​៦៤​នាក់ ដែល​​ជា​ក្រុម​​​ទី​៩​ ​របស់​ទីភ្នាក់​ងារ Peace Corps នៅ​កម្ពុជា​។  ពិធី​ពិសេស​នេះ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ៩:០០ ព្រឹក នៅ​ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​សារព័ត៌មាន​ដែល​មាន​​បំណង​ចូលរួម​យក​ព័ត៌មាន​​ក្នុង​ពី​ពិធី​នេះ ត្រូវ​ចុះ​ឈ្មោះ​អោយ​បាន​មុនម៉ោង ១១:០០ ព្រឹក នៃ​ថ្ងៃ​​ព្រហស្បតិ៍ ទី​២៤ ខែ​កញ្ញា ដោយ​ទាក់ទង​មក​ការិយាល័យ​កិច្ចការ​សាធារណៈ​​របស់​ស្ថានទូត​សហរដ្ឋ​​អាមេ​រិក​តាមរយៈ​អ៊ីម៉ែល PHPPASPress@state.gov  ឬ​លេខ​​ទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ។ អ្នក​សារព័ត៌មាន​ដែល​​បាន​ចុះ​ឈ្មោះ​រួច​ហើយ សូម​អញ្ជើញ​​មក​ដល់​កន្លែង​​ពិធី​ក្នុង​ស្ថានទូត​អាមេរិក​​អោយ​បាន​មុន​ម៉ោង ៨:១៥ នាទី​ព្រឹក​ នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​ដើម្បី​​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​សន្តិសុខ​៕​