លោកប្រធានាធិបតីអូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះ សំរាប់ពិធីជួបជាមួយសមាជិកគំរោងឆ្នាំ២០១៥ ដែលនឹងធ្វើឡើង នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ថ្ងៃចន្ទ ទី១ ខែមិថុនា។ ពិធីនេះ មានបំណងអបអរសមិទ្ធិផលរបស់សមាជិក YSEALI ហើយជាផ្នែកមួយនៃការចូលរួមកម្រិតខ្ពស់ ជាមួយនឹងសមាជិគគំរោង “អ្នកដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង (YSEALI)”។ សមាជិក YSEALI ចំនួន ៧៥នាក់ របស់កម្មវិធី YSEALI Professional Fellows និងកម្មវិធី YSEALI Academic Fellows នឹងធ្វើជាតំណាងអោយប្រទេសទាំង១០ជាសមាជិកអាស៊ាន ក្នុងព្រឹត្តិការណ៍នេះ ដែលមានរយៈពេលមួយម៉ោង។
កាលបរិច្ឆទ៖
- ថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង២:១០នាទីល្ងាច (ម៉ោងនៅសហរដ្ឋអាមេរិក)
- ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង១:១០នាទីព្រឹក (ម៉ោងនៅកម្ពុជា)
តាមដានព្រឹត្តការណ៍នេះ៖
អ្នកអាចតាមដានព្រឹត្តការណ៍នេះ តាមរយៈ Twitter ដោយប្រើ #YSEALI និងតាមរយៈFacebook ។ លោកអ្នកក៏អាចទស្សនាការផ្សាយបន្តផ្ទាល់ នៃព្រឹត្តការណ៍នេះ នៅក្នុងវែបសាយរបស់សេតវិមានផងដែរ។