សារ​ជូនពរ​ឆ្នាំ​ថ្មី របស់​លោក John Kerry រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក

​​លោក John Kerry រដ្ឋមន្រ្តី​​ក្រសួង​​ការបរទេស​​​សហរដ្ឋ​​អាមេរិក
ចេញ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦

តាង​​នាម​​អោយ​​លោក​​ប្រធានាធិបតី Obama និង​​ប្រជាជន​​អាមេរិក ខ្ញុំ​​មាន​​សេចក្តី​​រីករាយ​​សូម​​ជូនពរ ដល់​​ប្រជាជន​​កម្ពុជា អោយ​​ជួប​​ប្រទះ​​​តែ​​នឹង​​សុភមង្គល និង​​វិបុលសុខ នៅ​​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។

ខ្ញុំ​​មាន​​កិត្តិយស​​ដោយ​​បាន​​ធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នៅ​ខែ​មករា​នៃ​ឆ្នាំ​នេះ ហើយ​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​រីក​ចំរើន​គួរ​អោយ​ចាប់​អារម្មណ៍ ក្នុង​​ផ្នែក​​​សង្គមកិច្ច និង​​សេដ្ឋកិច្ច​​របស់​​ប្រទេស​​កម្ពុជា​។ ជា​រៀង​រហូត​មក ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ពិសេស​សំរាប់​ខ្ញុំ ហើយ​ទស្សនកិច្ច​ជា​ថ្មី​កន្លង​​មក​នេះ​របស់​ខ្ញុំ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​សកម្មភាព​សំខាន់​ៗ​របស់​ខ្ញុំ​នៅ​ឆ្នាំ​នេះ​។ ខ្ញុំ​រីករាយ​នឹង​បន្ត​កសាង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​យើង​ទាំង​ពីរ​។

ខ្ញុំ​​សូម​​ជូន​​ប្រសិទ្ធពរ​​ជ័យ​​ឆ្នាំ​ថ្មី​ដល់​ប្រទេស​កម្ពុជា​។