យើងខ្ញុំមិនប្រមូលពត៌មានផ្ទាល់ខ្លួនរបស់អ្នកទេនៅពេលដែលអ្នកបើកគេហទំព័ររបស់យើងខ្ញុំ លើកលែងតែនៅពេលដែលលោកអ្នកផ្តល់ពត៌មាននេះដល់យើង។ ការផ្តល់អោយយើងនូវពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកតាមរយៈ គេហទំព័ររបស់យើង គឺជាការស្មគ្រ័ចិត្តរបស់លោកអ្នក។ បើសិនជាលោកអ្នកផ្តល់ពត៌មានទាំងនេះមកយើង បានន័យថាលោកអ្នកផ្តល់អោយយើងនូវការអនុញ្ញាតិអោយយើងប្រើប្រាស់ពត៌មាន ទៅតាមគោលបំណងដែលបានបញ្ជាក់ប្រាប់។ បើសិនជាលោកអ្នកមិនផ្តល់អោយយើងនូវពត៌មាននេះ យើងក៏មិនអាចផ្តល់អោយអ្នកវិញនូវសេវាកម្មដែលលោកអ្នកចង់បាននោះដែរ។ បើសិនជាលោកអ្នកផ្តល់អោយយើងនូវពត៌មានរបស់លោកអ្នក តាមរយៈការបំពេញពាក្យសុំ ឫផ្ញើរអ៊ីមែល យើងនឹងប្រើប្រាស់ពត៌មាននេះ ដើម្បីជួយលោកអ្នកអោយទទួលបានសេវាកម្មដែលលោកអ្នកបានស្នើរសុំ ឫឆ្លើយតបទៅសាររបស់លោកអ្នកវិញ។ ពត៌មានដែលយើងទទួលបានមានភាពខុសគ្នាទៅតាមអ្វីដែលលោកអ្នកបានធ្វើ នៅពេលដែលលោកអ្នកចូលឆែក គេហទំព័ររបស់យើង។
តែជាស្វ័យប្រវត្ដិ យើងប្រមូលនិងរក្សាទុកនូវឈ្មោះនិងប្រភេទគេហទំព័រដែលអ្នកប្រើដើម្បីបើកចូលក្នុងអ៊ិនធ័រនែត (.com. edu, ។ល។) ថ្ងៃខែនិងពេលវេលាដែលអ្នកបើកចូលគេហទំព័ររបស់យើងនិងអាស័យដ្ឋាននៃគេហទំព័រដែលអ្នកប្រើដើម្បីមើលគេហទំព័ររបស់យើង ។ យើងប្រើព័ត៌មានដែលយើងប្រមូលបាន ដើម្បីរាប់ចំនួនអ្នកមើលគេហទំព័ររបស់យើង និង ដើម្បីជួយយើងក្នុងការធ្វើអោយគេហទំព័រនេះកាន់តែមានប្រយោជន៍សំរាប់អ្នកបើកមើល ដូចជាលោកអ្នកជាដើម ។
ប្រសិនបើលោកអ្នកផ្ញើរអ៊ីម៉េលមកកាន់យើងខ្ញុំ
លោកអ្នកផ្តល់អោយយើងនូវពត៌មានផ្ទាល់ខ្លួន នៅពេលដែលលោកអ្នកសរសេរអ៊ីមែលមកយើង ដើម្បីបញ្ចេញមតិឬសំណួរអ្វីមួយ ។ យើងប្រើពត៌មាននេះដើម្បីកែលំអសេវារបស់យើងចំពោះអ្នក ឬឆ្លើយតបនឹងសំណើររបស់អ្នក ។ ពេលខ្លះយើងបញ្ជូនអ៊ីម៉េលរបស់អ្នកបន្ដទៅស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាលអាមេរិក ដែលអាចជួយអ្នកបានច្រើនជាងយើងខ្ញុំ ។យើងខ្ញុំមិនប្រាប់អ៊ីម៉េលរបស់អ្នកដល់អ្នកណាផ្សេងនៅក្រៅស្ថាប័នរបស់យើងខ្ញុំទេ លើកលែងតែសំរាប់ការស៊ើបអង្កេតរបស់ផ្នែកអនុវត្ដច្បាប់ ដែលមានការអនុញ្ញាតិច្បាប់ត្រឹមត្រូវផងតែប៉ុណ្ណោះ ។
គេហទំព័រទីបី ឫកម្មវិធីកំព្យូរទ័រអ្វីមួយ
គេហទំព័ររបស់យើងមានភ្ជាប់ច្រើនទៅនឹងគេហទំព័របណ្តាញសង្គម និងគេហទំព័រទី៣ដទៃទៀត។ យើងប្រើគេហទំព័របណ្តាញសង្គម ដើម្បីធ្វើការទំនាក់ទំនងទៅនឹងសាធារណជន និងដើម្បីចូលរួមក្នុងវិស័យការទូតនៅទូទាំងពិភពលោក។ យើងក៏ប្រើគេហរទំព័របណ្តាញសង្គម ដើម្បីផ្សព្វផ្សាយកម្មវិធីផ្សេងរបស់ស្ថានទូត និងធ្វើការទំនាក់ទំនងជាមួយសាធារណៈជន។ យើងមានប្រើបច្ចេកវិទ្យាដើម្បីរាប់ចំនួនអ្នកចូលមើលគេហទំព័រទំព័ររបស់យើង ដើម្បីជួយអោយយើងធ្វើអោយគេហទំព័ររបស់យើងកាន់តែមានប្រយោជន៍ដល់លោកអ្នក។ ក្នុងករណីខ្លះ កម្មវិធីកំព្យូទ័រដែលភ្ជាប់ទៅនឹងគេហទំព័ររបស់យើង អាចនឹងសុំអស័យដ្ឋានអ៊ីមែលរបស់អ្នក ឈ្មោះ និងពាក្យសំងាត់ និងទីកន្លែងរបស់លោកអ្នក ដើម្បីចុះឈ្មោះ។ យើងមិនបានប្រើគេហទំព័រទីបីដើម្បីទាញយកពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទេ។ យើងមិនបានប្រមូលយកពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ពីគេហទំព័រទីបីទាំងនោះ មករក្សាទុកទេ ហើយយើងក៏មិនបានបញ្ចេញ លក់ ឫបញ្ជូនពត៌មានទាំងនោះទៅអោយអ្នកដទៃនៅក្រៅក្រសួងការបរទេសអាមេរិក លើកលែងតែសំរាប់ការស៊ើបអង្កេតរបស់ផ្នែកអនុវត្ដច្បាប់ ឫមានបញ្ញត្ដិច្បាប់អោយយើងធ្វើដូចច្ចេះ។
យើងអាចនឹងប្រើបញ្ជីស្ទង់មតិតាមអ៊ីនធើនែត ដើម្បីប្រមូលមតិរបស់អ្នកដែលចូលមើល។ ជាធម្មតា ក្រសួងការបរទេសអាមេរិកប្រើបញ្ជីស្ទង់មតិតាមអ៊ីនធើនែត ACSI (ForeSee Results American Customer Satisfaction Index) ជាប្រចាំ ដើម្បីប្រមូលមតិនិងទិន្នន័យផ្សេងៗ ដើម្បីដឹងថាអ្នកប្រើប្រាស់ ពេញចិត្តនឹងគេហទំព័ររបស់យើងឫអត់។ បញ្ជីស្ទង់មតិនេះមិនប្រមូលពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទេ។ ទោះបីមានសំណូមពរសុំអោយលោកអ្នកបំពេញបញ្ជីនេះលោតឡើងនៅពេលលោកអ្នកបើកគេហទំព័រនេះក៏ដោយ វាអាស្រ័យលើលោកអ្នក ថាតើលោកអ្នកចង់បំពេញឫអត់។ មិនមែនសុទ្ធតែគេហទំព័ររបស់ស្ថានទូតអាមេរិកទាំងអស់ មានការស្ទង់មតិនេះទេ។ បើសិនជាលោកអ្នកមិនយល់ព្រមបំពេញបញ្ជីស្ទង់មតិនេះ លោកអ្នកនៅតែអាចចូលមើលពត៌មានផ្សេងៗនៅលើគេហទំព័ររបស់យើងដូចអ្នកដែលបានបំពេញការស្ទង់មតិដែរ។ អ្នកដែលអាចមើលរបាយការណ៍នៃការស្ទង់មតិនេះ គឺមានតែបុគ្គលិកដែលគ្រប់គ្រងគេហទំព័រនេះ និងបុគ្គលិករបស់យើងដទៃទៀតដែលការងាររបស់គេតំរូវអោយគេ ទទួលរបាយការណ៍នេះ។ យើងអាចនឹងបង្កើតការស្ទង់មតិដទៃផ្សេងទៀត ក្នុងអំឡុងពេលណាមួយ ហើយយើងនឹងពន្យល់អំពីគោលបំណងរបស់បញ្ជីស្ទង់មតិផ្សេងនោះ នៅពេលដែលយើងប្រកាសបើកការស្ទង់មតិនោះ។
ពត៌មានដែលប្រមូលសំរាប់តាមដាន (ឃូគី)
ឃូគី គឺជាឯកសារអត្ថបទតូចមួយ ដែលគេហទំព័របញ្ជូនទៅអោយកុំព្យូទ័ររបស់អ្នក ដើម្បីអោយកុំព្យូទ័ររបស់អ្នកចងចាំនូវពត៌មានណាមួយ នៅពេលដែលលោកអ្នកចូលមើលគេហទំព័រនោះ។ កុំព្យូទ័ររបស់អ្នកចែករំលែកពត៌មាននៅក្នុង ឃូគីតែជាមួយគេហទំព័រដែលបានផ្តល់ពត៌មាននោះប៉ុណ្ណោះ ហើយមិនមានគេហទំព័រណាផ្សេងទៀតអាចសុំពត៌មាននេះបានទេ។ ឃូគីមានពីរប្រភេទ៖
- ឃូគី session: ឃូគីនេះមានជីវិតតែនៅពេលដែលលោកអ្នកបើកកម្មវិធីសំរាប់ចូលអ៊ីនធើនែតប៉ុណ្ណោះ។ កុំព្យូទ័ររបស់អ្នកនឹងលុបឃូគី នៅពេលដែលលោកអ្នកបិទកម្មវិធីនេះ។ គេហទំព័រអាចប្រើឃូគីនេះ ក្នុងគោលបំណងបច្ចេកទេស ដូចជាដើម្បីអាចអោយអ្នកមានភាពងាយស្រួលក្នុងការបើកមើលគេហទំព័ររបស់គេ ឫដើម្បីអោយលោកអ្នកអាចប្តូរ “ចំណង់ចំណូលចិត្ត” របស់អ្នកទៅតាមបំណងដែលអ្នកចង់បាន។
- ឃូគី persistent: ឃូគីនេះត្រូវបានរក្សាទុកក្នុងដ្រាយរឹងរបស់អ្នកប្រើប្រាស់ ដើម្បីអោយដឹងថាតើអ្នកប្រើប្រាស់មួយណាជាអ្នកប្រើប្រាស់ថ្មី ឫជាអ្នកប្រើប្រាស់ដែលធ្លាប់ចូលមើលគេហទំព័រនោះពីមុនមក។ សំរាប់អ្នកដែលធ្លាប់បើកមើលពីមុនមក ឃូគីនេះអាចទប់ស្កាត់មិនអោយបញ្ជីស្ទង់មតិ Foresee លោតឡើងជាថ្មី។
បើសិនជាលោកអ្នកមិនចង់អោយមានឃូគីទាំងពីរប្រភេទនេះនៅក្នុងម៉ាស៊ីនរបស់លោកអ្នកនោះ លោកអ្នកអាចបិទឃូគីនៅក្នុងកម្មវិធីសំរាប់បើកអ៊ីនធើនែតរបស់អ្នកបាន។ អ្នកនៅតែអាចចូលមើលពត៌មាននិងអត្ថបទទាំងអស់ នៅក្នុងគេហទំព័ររបស់យើង ប៉ុន្តែបើសិនជាលោកអ្នកបិទឃូគី វាអាចនឹងប៉ះពាល់ដល់ដំណើរការរបស់គេហទំព័រខ្លះ។ អ្នកគួរដឹងថាការបិទឃូគី អាចនឹងប៉ះពាល់ដល់ការប្រើប្រាស់ឃូគីនៅគ្រប់គេហទំព័រទាំងអស់ដែលលោកអ្នកបើកមើល។
ការភ្ជាប់ទៅនឹងគេហទំព័រក្រៅ
គេហទំព័ររបស់យើងមានភ្ជាប់ច្រើនទៅនឹងគេហទំព័ររបស់ទីភ្នាក់ងារដទៃៗរបស់សហរដ្ឋអាមេរិក ស្ថានទូតនានា អង្គការពហុភាគីនិងអង្គការឯកជនទាំងក្នុងសហរដ្ឋអាមេរិកទាំងក្នុងប្រទេសដទៃទៀត ។ នៅពេលអ្នកបើកចូលទៅក្នុងគេហទំព័រភ្ជាប់នេះ អ្នកលែងស្ថិតនៅក្នុងគេហទំព័ររបស់យើងទៀតហើយ ហើយអ្នកត្រូវស្ថិតនៅក្រោមគោលនយោបាយស្ដីពីការសំងាត់ជាលក្ខណៈឯកជនរបស់គេហទំព័រថ្មីនោះ ។
យើងខ្ញុំខិតខំគ្រប់បែបយ៉ាងដើម្បីផ្ដល់ពត៌មានពេញលេញនិងត្រឹមត្រូវ ។ យ៉ាងណាក្ដី យើងខ្ញុំមិនអាចធានាថាមិនមានកំហុសឆ្គងទេ ។ ចំពោះឯកសារនិងពត៌មានក្នុងគេហទំព័រនេះ ទាំងស្ថានទូត ទាំងនិយោជិក និងទាំងអ្នកម៉ៅការរបស់ស្ថានទូតនឹងមិនធ្វើការធានាក្នុងរូបភាពណាមួយឡើយ ដោយរួមទាំងការធានាផ្នែកពាណិជ្ជកម្មនិងភាពសក្ដិសមសំរាប់បំណងដោយឡែកណាមួយ ទាក់ទងនឹងឯកសារដែលមានក្នុងគេហទំព័រនេះ ។ លើសពីនេះទៀត ស្ថានទូតនឹងមិនទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះភាពត្រឹមត្រូវ ភាពពេញលេញ ឬភាពមានប្រយោជន៍នៃពត៌មាន ស្នាដៃ ឬដំណើររឿងដែលមានក្នុងនេះទេ ហើយក៏មិនប្រកាសថា ការប្រើពត៌មាន ស្នាដៃឬដំណើររឿងបែបនេះនឹងមិនប៉ះពាល់ដល់សិទ្ធិឯកជននោះឡើយ ។
ដើម្បីសន្ដិសុខសំរាប់គេហទំព័រនិងដើម្បីធានាថាសេវានេះមានជាបន្ដសំរាប់បំរើដល់អ្នកប្រើទាំងអស់ ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រើកម្មវិធី សំរាប់តាមដានចរាចរក្នុងបណ្ដាញអ៊ិនធ័រនែតដើម្បីរកមើលការប៉ុនប៉ងបញ្ចូលឬផ្លាស់ប្ដូរព័ត៌មានដោយមិនមានការអនុញ្ញាតិ ឬបង្ករការខូចខាត ។ ការប៉ុនប៉ងដាក់ផ្សាយឬផ្លាស់ប្ដូរពត៌មានក្នុងគេហទំព័រនេះដោយមិនមានការអនុញ្ញាតិត្រូវបាន ហាមជាដាច់ខាត ហើយអាចទទួលទោសក្រោមច្បាប់ឆ្នាំ ១៩៨៦ ស្ដីពីបទរំលោភនិងក្លែងបន្លំតាមកុំព្យូទ័រ ។ ព័ត៌មានក្នុងនេះក៏អាចត្រូវបានប្រើផងដែរក្នុងការស៊ើបអង្កេតរបស់ផ្នែកអនុវត្ដច្បាប់ ដោយមានការអនុញ្ញាតិ ។ ក្រៅពីដើម្បីបំណងខាងលើនេះ យើងមិនបានរកអត្ដសញ្ញាណនៃអ្នកបើកមើលម្នាក់ៗនិងទំលាប់របស់អ្នកនោះក្នុងការបើកមើលគេហទំព័រនេះទេ ។ រាល់ការប៉ុនប៉ងដែលគ្មានការអនុញ្ញាតិក្នុងការបញ្ចូល និង/ឬកែប្រែពត៌មានក្នុងគេហទំព័រនេះត្រូវបានហាមឃាត់ជាដាច់ខាតហើយត្រូវទទួលការកាត់ទោសក្រោមច្បាប់ឆ្នាំ ១៩៨៦ ស្ដីពីបទរំលោភនិងក្លែងបន្លំតាមកុំព្យូទ័រ ហើយនិងច្បាប់ Title 18 U.S.C.Sec. 1001 and 1030 ។