ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧
លោកឯកអគ្គរដ្ឋទូត Heidt និងសមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក និងសមាជិកអេកូយុវទូត រួមជាមួយជីវវិទូ Zeb Hogan បានជិះទូកនៅតាមដងទន្លេសាប។
លោកបណ្ឌិត Hogan ដែលកម្មវិធីទូរទស្សន៍របស់លោកមានឈ្មោះថា Monster Fish បានប្រាប់អោយដឹងថា៖ “ទន្លេទាំងនេះ មានសារសំខាន់ដល់ប្រទេសកម្ពុជា។ មនុស្សគ្រប់គ្នាពឹងផ្អែកទៅលើទន្លេនេះ។”
លោកបណ្ឌិត Hogan គឺជាប្រធាននៃក្រុមអ្នកស្រាវជ្រាវ សម្រាប់គំរោង «អច្ឆរិយភាពទន្លេមេគង្គ» (Wonders of the Mekong) ដែលជាគំរោងផ្តួចផ្តើម មានរយៈពេល ៥ ឆ្នាំ ហើយឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃទន្លេ និងទិដ្ឋាភាពនៃអាងទន្លេមេគង្គក្រោម ទើបតែបានបញ្ចប់ការចុះមកមើលអាងទន្លេមេគង្គនៅកម្ពុជា ដើម្បីប្រមូលទិន្នន័យស្តីពីស្ថានភាពនៃទន្លេនេះ។ លោកអ្នកអាចស្វែងបន្ថែម អំពីគំរោងនេះ នៅទីនេះ។
![លោកបណ្ឌិត Hogan ណែនាំខ្លួន ដល់អ្នកចូលរួមក្នុងឱកាសនោះ ហើយនិយាយអំពីនិរន្តភាពនៃទន្លេមេគង្គ និងសារសំខាន់ចំពោះផ្លូវទឹក ដល់ជីវិតនៃមនុស្សរាប់លាននាក់។ [Photo: Un Yarat] លោកបណ្ឌិត Hogan ណែនាំខ្លួន ដល់អ្នកចូលរួមក្នុងឱកាសនោះ ហើយនិយាយអំពីនិរន្តភាពនៃទន្លេមេគង្គ និងសារសំខាន់ចំពោះផ្លូវទឹក ដល់ជីវិតនៃមនុស្សរាប់លាននាក់។ [Photo: Un Yarat]](https://farm3.staticflickr.com/2870/33511077646_1d6c84b9db_z_d.jpg)
![សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត ពិភាក្សាជាមួយលោក Zeb Hogan ក្នុងដំណើរជិះទូកកំសាន្ត [Photo: Un Yarat] សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូត ពិភាក្សាជាមួយលោក Zeb Hogan ក្នុងដំណើរជិះទូកកំសាន្ត [Photo: Un Yarat]](https://farm4.staticflickr.com/3741/32707751144_2f80ac7021_z_d.jpg)