ទាហានម៉ារីនអាមេរិក ក្នុងកងវរសេនាធំប្រចាំ នៅទីស្នាក់ការកណ្តាលក្នុងក្រុមភស្តុភាទី៣ នៃ ទាហានម៉ារីន ដែលមានមូលដ្ឋាននៅកោះអូគីណាវ៉ា ប្រទេសជប៉ុន នឹងធ្វើជាដៃគូជាមួយកងយោធពលខេមរភូមិន្ទ ដោយរួមទាំងកងរាជអាវុធហត្ថផង ក្នុងការហ្វឹហ្វឺនមួយ ដែលមានឈ្មោះថា ព្រះរាជខាន់ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែមករា។ ព្រះរាជខាន់ គឺជាការហ្វឹកហ្វឺនទ្វេភាគី រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងសមត្ថភាពធ្វើការឆ្លើយតប រហ័សក្នុងគ្រាអាសនុ្ន ដើម្បីគាំទ្រការឆ្លើយតបក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការឆ្លើយតបក្នុងគ្រោះមហន្តរាយ។ លំហាត់ហ្វឹកហ្វឺននេះនឹងផ្តោតលើការលើកកំពស់សមត្ថភាពឆ្លើយតប តាមរយៈការហ្វឹក ហ្វឺនបុគ្គលិក ការធ្វើផែនការសកម្មភាពសំរាប់ប្រឈមនឹងវិបត្តិ ហើយនិងលំហាត់ហ្វឹកហ្វឺននៅទីបញ្ជាការ។
បន្ទាប់ពីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននេះ ទាហានម៉ារីនអាមេរិក ក៏នឹងជួយដល់ការសិក្សារបស់ យោធាកម្ពុជា ដោយទៅមើលនិស្សិតរៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៧ ខែមករា។ និស្សិតកម្ពុជា នឹងមានឱកាសបានបង្កើនជំនាញរបស់គេលើភាសាអង់គ្លេសតាមរយៈ ការធ្វើការសន្ទនាជាមួយអ្នកនិយាយភាសាអង់គ្លេសជាភាសាកំណើត ហើយភាគីអាមេរិក នឹងបានយល់ដឹងថែមទៀតអំពីប្រទេសនិងវប្បធម៌ខ្មែរ តាមរយៈការសន្ទនារបស់គេជាមួយនិស្សិតកម្ពុជា៕