ការបញ្ចាំងភាពយន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក”

ចេញ​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៧

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួម​នៅក្នុងពិធីបញ្ចាំងខ្សែភាព យន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក” ដែលជាភាពយន្តខ្នាតវែងមួយ​ស្តីពីផលប៉ះពាល់របស់មនុស្សទៅលើបរិស្ថាន ព្រមទាំងដំណោះស្រាយដែលអាចធ្វើទៅបាន។ការបញ្ចាំង​នឹង​ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២២ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច នៅរោងភាពយន្ត Major Cineplex ជាន់ទី ២ ក្នុងផ្សាទំនើប AEON។ អ្នកដែលបានទទួលការអញ្ជើញទើបអាចចូលទស្សនាបាន។

ភាពយន្ត “សមុទ្រប្លាស្ទិក” ត្រូវបានបញ្ចាំងនៅតាមកន្លែងចំនួន ២០ នៅជុំវិញពិភពលោក ដើម្បីជា ឯកសារ​បញ្ចាក់ពីផលនៃការបំពុលដោយសារជាតិប្លាស្ទិកនៅក្នុងពិភពលោក ហើយបង្ហាញពីបច្ចេកវិទ្យា ដែល អាចយកមកប្រើបាននិងដំណោះស្រាយតាមនយោបាយ ដែលអាចចាប់ផ្តើមផ្លាស់ប្តូរការបំផ្លិចបំផ្លាញ​មួយ​ក្នុង ចំណោមការបំផ្លិច​បំផ្លាញនានា​របស់មនុស្សជាតិ បើសិនជាគេយកទៅអនុវត្ត។សារនៃភាពយន្តនេះគឺថា ការផ្លាស់ប្តូរអាច​មានទៅបាន ហើយវាចាប់ផ្តើមពីយើងទៅ។ ចំពោះព័ត៌មានបន្ថែមស្តីពីភាពយន្តនេះ សូមចូល មើលគេហទំព័រ  http://plasticoceans.org

អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបញ្ចាំងភាពយន្ត​នេះ ត្រូវចុះឈ្មោះជាមួយផ្នែក កិច្ចការ​សាធារណៈ​របស់ស្ថានទូតអាមេរិក តាមទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ត្រឹមថ្ងៃចន្ទ ទី ២០ ខែមិនា វេលាម៉ោង ៥ រសៀល៕​