លោកស្រី​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក Catherine Novelli នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​កម្ពុជា

Under Secretary of State Catherine Novelli to Visit Cambodia
ចេញថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦

លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច ថាមពល និង​បរិស្ថាន (​ជា​មន្រ្តី​ជាន់​ខ្ពស់​បំផុត​ផ្នែក​សេដ្ឋកិច្ច នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​) នឹង​ធ្វើ​ទស្សកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ និង​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ចេញ​ពី​ប្រទេស​ចិន ដែល​នៅ​ទី​នោះ លោកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើក​ទី​៨ ផ្នែក​សេដ្ឋកិច្ច ជា​យុទ្ធសាស្រ្ត រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​។

នៅ​ថ្ងៃ​ទី​៩ មិថុនា លោកស្រី​អនុរដ្ឋលេខាធិការ​នឹង​ទៅ​មើល​តំបន់​ជំរក​សត្វព្រៃ នៅ​ព្រៃឡង់ ហើយ​ជួប​ជាមួយ​នឹង​ក្រុម​អនុរក្ស​ព្រៃឈើ​ក្នុង​មូលដ្ឋាន ដើម្បី​និយាយ​ពី​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​សកម្មភាព​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់ ការ​ជួញដូរ​សត្វព្រៃ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដើម្បី​បញ្ជាក់ ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ការពារ​ទី​ជំរក​សត្វ​ព្រៃ ដែល​ប្រឈម​នឹង​ការ​ហិនហោច​ព្រៃឈើ​។ លោកស្រី​ក៏​នឹង​ជួប​ផង​ដែរ​ជាមួយ​ឯកឧត្តម សុខ ចិន្តាសុភា ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និង​ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​។ លោកស្រី​អនុរដ្ឋលេខាធិការ​នឹង​ចូលរួម​ផង​ដែរ​ក្នុង​ពិធី​ភោជនាហារ​ពេល​ល្ងាច ជាមួយ​សហគ្រិន​ជា​ស្រ្តី​។

នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា លោកស្រី​អនុរដ្ឋលេខាធិការ Novelli នឹង​ចូលរួម​ក្នុង​ក្រុម​ពិភាក្សា ដើម្បី​គូស​បញ្ជាក់​ពី​នយោបាយ ស្ថាប័ន និង​ភាព​ជា​ដៃគូ​ចាំបាច់​សំរាប់​កសាង​សេដ្ឋកិច្ច​ដែល​មាន​វិស័យ​ចំរុះ​ច្រើន និង​មាន​ភាព​ជឿនលឿន នៅ​កម្ពុជា​។ បន្ទាប់​មក លោកស្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ដើម្បី​មើល​ការ​ជួសជុល​ប្រាសាទ​ភ្នំ​បាក់ខែង និង​ប្រាសាទ​ដទៃ​ទៀត ក្រោម​ជំនួយ​ថវិកា​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សួន​ឧទ្យាន​អង្គរ​។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​ដំណើរ​របស់​លោកស្រី​អនុរដ្ឋលេខាធិការ Novelli សូម​តាមដាន Twitter តាម @CathyNovelli ឬ​ទាក់ទង​ឈ្មោះ Ana Himelic តាម​អ៊ីម៉េល HimelicA@state.gov