ធៀម សុធីដានៀត ដែលនឹងទៅសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច បានប្រាប់អោយដឹងថា “ការទទួលបានអាហារូបករណ៍ Fulbright គឺជាការទទួលបានបទពិសោធន៍ដែលផ្លាស់ប្តូរជីវិតសម្រាប់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំនូវការទទួលបានចំណេះដឹងថ្មីៗ ការចូលរួមក្នុងវប្បធម៌ផ្សេងៗជាច្រើន និងធ្វើដំណើរទៅកាន់រដ្ឋនៅអាមេរិក អោយបានច្រើនតាមដែលអាចធ្វើបាន”។
និស្សិតទាំង៦នាក់ រួមមាន៖
- ធៀម សុធីដានៀត នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Wisconsin Milwaukee
- ឯក ពេជ្រមុនី នឹងសិក្សាថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រចំណីអាហារ នៅសាកលវិទ្យាល័យ Washington State
- ងួនលឹម នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលអាជីវកម្ម នៅសាកលវិទ្យាល័យ Fairleigh Dickinson
- ម៉ម ជូលីណា នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអប់រំអន្តរជាតិ នៅសកលវិទ្យាល័យ Lehigh
- ណែម សក្កណា នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Georgetown
- ធា សុខឃៀង នឹងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិស្វកម្មស៊ីវិល នៅសកលវិទ្យាល័យ Purdue
ស្ថានទូតអាមេរិក សូមអបអរសាទរ និងសូមអោយសំណាងល្អ!