តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​មក​​ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា

ចេញ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៦

លោកស្រី Sarah Fox តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​តុលា​។ នៅ​ប្រទេស​ភូមា លោកស្រី​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ​ពលកម្ម និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ផ្នែក​សង្គម​ស៊ីវិល នៅ​ក្នុង​វេទិកា​អ្នក​ពាក់ព័ន្ធ​លើក​ទី​២ ស្តីពី​កំណែ​ទំរង់​ច្បាប់​ការងារ និង​ការ​កសាង​សមត្ថភាព​ស្ថាប័ន ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដើម្បី​ជំរុញ​ការ​ប្រតិបត្តិ និង​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន នៅ​ប្រទេស​ភូមា​។ គំនិត​ផ្តួចផ្តើម​នេះ​រួម​មាន​ការ​ចូលរួម​នៃ​រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ដាណឺម៉ាក រួម​នឹង​សហភាព​អឺរ៉ុប និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ហើយ​មាន​បំណង​ជួយ​ធ្វើ​ទំនើបកម្ម​ដល់​ក្រម​ពលកម្ម​របស់​ប្រទេស​ភូមា លើក​កំពស់​ការ​គោរព​តាម​បទដ្ឋាន​ពលកម្ម​អន្តរជាតិ ជំរុញ​អោយ​មាន​ការ​ពិភាក្សា​ផលផុស រវាង​រដ្ឋាភិបាល ក្រុមហ៊ុន អង្គការ​ពលកម្ម និង​សង្គម​ស៊ីវិល​។ នៅ​ប្រទេស​កម្ពុជា តំណាង​ពិសេស Fox នឹង​ជួប​ជាមួយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​មក​ពី​រដ្ឋាភិបាល អង្គការ​ពលកម្ម អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​លើក​កំពស់​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម សមាគម និង​ការ​ចរចា​អនុសញ្ញា​រួម ការជំរុញ​អោយ​មាន​ការងារ​ត្រឹមត្រូវ និង​កំណើន​សេដ្ឋកិច្ច​សំរាប់​ទាំងអស់​គ្នា​។ ចំពោះ​ព័ត៌មាន​ថ្មី​ៗ​ស្តីពី​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក សូម​ចូល​មើល​ DRL Twitter account: @State_DRL ឬ Twitter account របស់​តំណាង​ពិសេស Fox តាម @IntLaborRights