សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមចុងក្រោយនៅថ្ងៃនេះ របស់អង្គជំនុំជំរះវិសាមញ្ញក្នុង តុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយដំកល់ សាលក្រមដាក់ទោសទៅលើពួកគេ ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការធ្វើទុក្ខទោសដោយសា ហេតុផលនយោបាយ និងអំពើអមនុស្សធម៌ដទៃទៀត ទាក់ទងនឹងការជន្លៀសប្រជាជនចេញ ពីទីក្រុង ភ្នំពេញដោយបង្ខំ នៅខែមេសា ឆ្នាំ ១៩៧៥។ តុលាការថែមទាំងបានបញ្ជាក់ពីទោសជាប់ពន្ធនាគារ អស់មួយជីវិត ដែលដាក់ដោយតុលាការជំនុំជំរះ ដែលបានលើកឡើងពី “បទឧក្រិដ្ឋក្នុងទ្រង់ទ្រាយធំ”។
សម័យខ្មែរក្រហមកាន់អំណាចគឺជាយុគសម័យដ៏ខ្មៅងងឹតបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃ ប្រទេសកម្ពុជា ហើយសាលក្រមដែលចេញនៅថ្ងៃនេះធានាថា មេដឹកនាំកំពូលពីររូបក្នុងចំណោម មេដឹកនាំកំពូលៗនៃរបបនេះត្រូវបានចាប់អោយទទួលខុសត្រូវ។
សហរដ្ឋអាមេរិកនឹងបន្តគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកំរិត សំរាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរអោយភ័យខ្លាចរបស់ពួកខ្មែរក្រហម៕