ថ្ងៃនេះ លោកប្រធានាធិបតី Donald J. Trump បានបញ្ជាអោយដេញមន្រ្តីផ្នែកព័ត៌មានសំងាត់របស់រុស្ស៊ីចំនួនរាប់សិបនាក់ ចេញពីសហរដ្ឋអាមេរិក ហើយអោយបិទស្ថានកុងស៊ុលរបស់រុស្ស៊ី នៅទីក្រុង Seattle ដោយសារវាស្ថិតនៅជិតនឹងក្រុមហ៊ុន Boeing និងមូលដ្ឋាននាវាមុជទឹកមួយរបស់យើង។ សហរដ្ឋអាមេរិកចាត់វិធានការនេះទន្ទឹមគ្នានឹងសម្ព័ន្ធមិត្តក្នុងអង្គការ NATO និងដៃគូរបស់យើង នៅជុំវិញពិភពលោក ជាការឆ្លើយតបនឹងការដែល រុស្ស៊ីបានប្រើអាវុធគីមីដែលមានកំរិតថ្នាក់យោធា នៅលើទឹកដីនៃចក្រភពអង់គ្លេស។ សកម្មភាពនេះគឺជាសកម្មភាពចុងក្រោយមួយនៃដែលមានទំរង់ជាបន្តនៃសកម្មភាពរបស់រុស្ស៊ីដែលធ្វើអោយមានអស្ថិរភាព នៅជុំវិញពិភពលោក។ វិធានការនៅថ្ងៃនេះធ្វើអោយសហរដ្ឋអាមេរិកមានសុវត្ថិភាពច្រើនជាងមុន ដោយវាកាត់បន្ថយសមត្ថភាពរបស់ប្រទេសរុស្ស៊ី នៅក្នុងការយកការណ៍សំងាត់ពីអាមេរិក ហើយធ្វើប្រតិបត្តិការសំងាត់ ដែលគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ ជាមួយនឹងជំហានទាំងនេះ សហរដ្ឋអាមេរិក ដៃគូ និងសម្ព័ន្ធមិត្តរបស់យើងបង្ហាញច្បាស់ដល់ប្រទេសរុស្ស៊ីថា សកម្មភាពរបស់ខ្លួនត្រូវទទួលរងផលវិបាក។ សហរដ្ឋអាមេរិកត្រៀមធ្វើសហប្រតិបត្តិការ ដើម្បី កសាងទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី តែការនេះអាចធ្វើទៅបាន ទាល់តែរដ្ឋាភិបាលរុស្ស៊ីប្តូរអាកប្បកិរិយារបស់ខ្លួនសិន។