ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦
ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលលេងឧបករណ៍ខ្សែ បានធ្វើការប្រគំតន្រ្តីពិសេសមួយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងភ្ញៀវដទៃទៀតដែលបានទទួលការអញ្ជើញ ដើម្បីរំលឹកខួបនៃការប្រគំតន្រ្តី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា។
ដោយមានការចូលរួមរបស់តន្រ្តីករខ្មែរ ២ រូប ក្រុមតន្រ្តីនៃកងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រគំបទចំរុះអាមេរិក អឺរ៉ុប និងខ្មែរ ដោយរួមទាំងបទចំនួនពីរ ដែលជាព្រះនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយដែលត្រូវបានប្រគំជាលើកដំបូង នៅឆ្នាំ១៩៥៦។
ក្រុមតន្រ្តីបានបញ្ចប់ការប្រគំរំលឹកខួបទី៦០ ជាមួយនឹងសារជូនព្រះពរពិសេសមួយថ្វាយព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួមនឹងការប្រគំម្តងទៀតប្រកប ដោយការផ្តល់ភាពកក់ក្តៅក្នុងចិត្ត នូវបទ ដែលជាព្រះនិពន្ធរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដែលមានចំណងជើងថា Monika ថ្វាយសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថសីហនុ។

![ភ្ញៀវចូលរួមក្នុងឱកាសនោះរួមមានរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីជាច្រើនរូប ឯកអគ្គរដ្ឋទូតពីប្រទេសនៅតំបន់អុឺរ៉ុប អាហ្វ្រិក មជ្ឈឹមបូពា៌ និងអាសុី ព្រមទាំងភ្ញៀវកិត្តិយសផ្នែកយោធា និងការទូតជាច្រើនទៀត។ [Photo: Un Yarat]](https://farm8.staticflickr.com/7421/26620249550_259568095d_z_d.jpg)
![ភ្ញៀវកិត្តិយសជាច្រើន រួមទាំងលោកឯកអគ្គរដ្ឋទូត Heidt ទទួលអារម្មណ៍ក្តុកក្តួល នៅក្នុងការប្រគំុតន្ត្រីនោះ ។ [Photo: Un Yarat] ភ្ញៀវកិត្តិយសជាច្រើន រួមទាំងលោកឯកអគ្គរដ្ឋទូត Heidt ទទួលអារម្មណ៍ក្តុកក្តួល នៅក្នុងការប្រគំុតន្ត្រីនោះ ។ [Photo: Un Yarat]](https://farm8.staticflickr.com/7588/26302544474_dc0df2d43f_z_d.jpg)