រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា នឹងរៀបចំសិក្ខាសាលាសាធារណៈមួយនៅថ្ងៃទី ៤ មេសា ដើម្បីជួយកម្ពុជារៀបចំអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជ កម្ម ពិភពលោក (WTO)។ អ្នកសារព័ត៌មាន ត្រូវបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលានេះ ដែល នឹងមានការថ្លែងសុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយាល់។
សិក្ខាសាលាកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម (TFA) នេះ នឹងពិភាក្សាអំពីការ រក ឃើញនៃការវាយតម្លៃដែលឧបត្ថម្ភដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ អភិវឌ្ឍន៍អន្តរជាតិ (USAID) លើការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងTFA ដែលត្រូវបានរៀបចំឡើង តាម សំណើររបស់រាជ រដ្ឋាភិបាលកម្ពុជា។ TFA គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេដែលទទួលបាន ជោគជ័យក្នុងការចរចារនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយវានឹងជួយប្រទេសនានាកាត់បន្ថយ តម្លៃនៃការ នាំចូល និងនំាចេញទំនិញនិងសេវាកម្ម។ ការចូលរួមក្នុងកិច្ចព្រមព្រៀង TFA នឹងបង្កើត ឱកាសសំខាន់ៗសំរាប់ការរីកចម្រើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិសំរាប់ប្រទេស កម្ពុជា។
អ្នកសារព័ត៌មាន ដែលមានចង់ចួលរួមកម្មវិធីនេះ សូមចុះឈ្មោះជាមួយនឹងផ្នែកកិច្ចការ សាធារណៈរបស់ស្ថានទូតអាមេរិក តាមរយះលេខទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីមែល Chreav@state.gov និងមកដល់សណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយាល់ អោយបានមុនម៉ោង ៨ព្រឹក ថ្ងៃទី ៤ មេសា៕