ស្ថានទូតអាមេរិកនៅភ្នំពេញនឹងរៀបចំពិធីភ្លក់ស្រាវិស្គីអាមេរិក ដែលជាពិធីភ្លក់ពិសេសមួយ នៅភ្នំពេញ នៅថ្ងៃទី ៦ ខែធ្នូ និងនៅសៀមរាប នៅថ្ងៃទី ៨ ធ្នូ។ ពិធីនេះបង្ហាញពីស្រាវីស្គីល្អៗរបស់អាមេរិកដែលត្រូវបាន ដាក់លក់សព្វថ្ងៃនេះនៅលើទីផ្សារ។ ពិធីទាំងនេះនឹងមានការចូលរួមនៃអ្នកនាំចូល អ្នកចែកចាយអ្នកលក់រាយ អ្នកជំនាញលាយស្រា ព្រមទាំងអ្នកចូលចិត្តស្រា ដើម្បីស្វែងយល់ថាហេតុអ្វីក៏ផលិតផលពិសេសទាំងនេះរបស់អាមេរិកគឺជាជំរើសរបស់អ្នកប្រើប្រាស់នៅទូទាំងសាកលលោក។
ពិធីទាំងនេះនឹងប្រព្រឹត្តទៅនៅហាងកាហ្វេ Hard Rock Café ដែលទើបតែនឹងបើកនៅភ្នំពេញ និង នៅ Le Meridien Angkor ខេត្តសៀមរាប។ អ្នកចូលរួមនឹងមិនត្រឹមតែបានភ្លក់ស្រាម៉ាកល្បីរបស់អាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងបានឃើញអ្នកលាយស្រាធ្វើបង្ហាញអោយឃើញ និងដឹងពីប្រវត្តិនៃសា្រវីស្គីរបស់ អាមេរិកថែមទៀតផង។ លើសពីនេះទៀត ស្ថានទូតបានធ្វើជាដៃគូជាមួយក្រុមហ៊ុន Uber នៅភ្នំពេញដើម្បីជូន ភ្ញៀវទៅមកដល់គោលដៅរបស់គេដោយសុវត្ថិភាព។
បើយោងតាមក្រុមប្រឹក្សាស្រាបិត ស្រានាំចេញរបស់សហរដ្ឋអាមេរិកក្នុងពិភពលោកមានតំលៃជាង ១,៤ ពាន់លានដុល្លា នៅឆ្នាំ ២០១៦ ហើយមានកំណើននៅក្នុងទសវត្សកន្លងទៅនេះ ដោយសារមានការ និយមកាន់តែច្រើន កំណើននៃកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបើក ចំហរទីផ្សា។ ផលិតផលស្រាវីស្គីអាមេរិកម៉ាកល្បីជាងគេ គឺស្រាវវីស្គី Bourbon និង Tennessee ដែលត្រូវ បាននាំចេញ ដោយទឹកប្រាក់បានពីការនាំចេញស្រានេះមានតំលៃជិត ១ ពាន់លានដុល្លា នៅក្នុងឆ្នាំ ២០១៦។ អ្វីដែលជំរុញកំណើននៃការលក់នេះគឺតំរូវការក្នុងសាកលលោកនៃស្រាលាយដែលមានម៉ាកល្បីៗ។
សំរាប់រាជធានីភ្នំពេញ ពិធីនេះនឹងប្រព្រឹត្តទៅនៅហាងកាហ្វេ Hard Rock Café (ជាន់ទី២ អាគារ Exchange Square) នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ៧:៣០ យប់។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះត្រូវទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.gov ៕