ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ស្ថានទូតអាមេរិក រួមជាមួយភ្ញៀវជាង១០០នាក់ មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសិស្សនិស្សិត បានទស្សនាការបោះឆ្នោត នៅសហរដ្ឋអាមេរិក ដោយ លោក Donald Trump បានជាប់ឆ្នោតជាប្រធានាធិបតី។ អ្នកកាសែតជាច្រើន ក៏មានវត្តមាននៅក្នុងកម្មវិធីនោះ ដើម្បីយកពត៌មានផងដែរ។
ភ្ញៀវទាំងឡាយបានប្រមូលគ្នាកកកុញ នៅក្នុងសាលទាំងមូល របស់ស្ថានទូតអាមេរិក ដើម្បីមើលការផ្សាយបន្តផ្ទាល់លទ្ធផលនៃការបោះឆ្នោតនេះ តាមរយៈវែបសាយ Twitter និងទូរទស្សន៍ CNN ។ លោកឯកអគ្គរដ្ឋទូត William Heidt បានហៅការបោះឆ្នោតនេះ ថាជាអបអរនៃដំណើរការប្រជាធិបតេយ្យ។
ម្ហូបអាហារអាមេរិក និងកាហ្វេ ក៏មានសម្រាប់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។ ពួកគេក៏អាចចូលរួមក្នុងការបោះឆ្នោតសាកល្បង និងឆ្លើយសំនួរទាក់ទងនឹងចំណេះដឹងទូទៅអំពីប្រវត្តិនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
![ឯកអគ្គរដ្ឋទូត Heidt ថ្លែងទៅកាន់ភ្ញៀវដែលបានជួបជុំគ្នា ដើម្បីចាប់ផ្តើមកម្មវិធី។ [U.S. Embassy photo by Un Yarat] ឯកអគ្គរដ្ឋទូត Heidt ថ្លែងទៅកាន់ភ្ញៀវដែលបានជួបជុំគ្នា ដើម្បីចាប់ផ្តើមកម្មវិធី។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5697/30837288076_2bfed89a2b_z_d.jpg)
![ភ្ញៀវចូលរួមក្នុងការបោះឆ្នោតសាកល្បង។ [U.S. Embassy photo by Un Yarat] ភ្ញៀវចូលរួមក្នុងការបោះឆ្នោតសាកល្បង។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5488/30572368750_b6b5cf8b64_z_d.jpg)
![អ្នកឈ្នះ ក្នុងការឆ្លើយសំនួរ អំពីការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat] អ្នកឈ្នះ ក្នុងការឆ្លើយសំនួរ អំពីការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ [U.S. Embassy photo by Un Yarat]](https://farm6.staticflickr.com/5441/30784416501_6820a9b968_z_d.jpg)