ស្ថានទូត​អាមេរិក​ផ្តល់​ការ​ជិះ Tuk-Tuk ដោយ​ឥត​គិត​ថ្លៃ​ដើម្បី​អបអរ​អ្នក​ like ទំព័រ Facebook ស្ថានទូត ដែល​មាន​ចំនួន ៥០០ ០០០ នាក់

ចេញ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៥

នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ ទំព័រ Facebook របស់​ស្ថានទូត​អាមេរិក​មាន​ចំនួន​អ្នក ចុច “Like” ឡើង​ដល់​ចំនួន ៥០០ ០០០នាក់ ដែល​មាន​ស្ថានទូត​អាមេរិក​តែ ៦ ប៉ុណ្ណោះ​នៅ​លើ​ពិភព លោក​មាន​ចំនួន​តួលេខ​នេះ​។ ដើម្បី​អបអរ​ការ​សំរេច​បាន​នេះ និង​ដើម្បី​សំដែង​អំណរគុណ​របស់ យើង​ចំពោះ​ប្រជាជន​កម្ពុជា ស្ថានទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​បាន​រៀបចំ Tuk-Tuk ពិសេស​ចំនួន ៤ សំរាប់​អោយ​ជិះ​ដោយ​មិន​យក​ថ្លៃ​រយៈពេល ៥ ថ្ងៃ ទៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​រង្វង់​៥ គ.ម​។ លោក​អ្នក​អាច​សំគាល់ Tuk-Tuk ទាំង​នេះ ដែល​មាន​ដាក់​ផ្លាក​សញ្ញា​ពិសេស #USA500K ។

លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក William E. Todd បាន​បើក​ជា​ផ្លូវការ​នូវ​យុទ្ធនាការ Tuk-Tuk តាមរយៈ YouTube ។ Tuk-Tuk ទាំង ៤ នឹង​បើក​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ពី​ម៉ោង ១២ ដល់​ម៉ោង ៥ រសៀល​ជា​រៀងរាល់​ថ្ងៃ ដែល​ចេញ​ដំណើរ​ពី​កន្លែង​សំខាន់​៤ គឺ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​តាម​មហាវិថី​ព្រះនរោត្តម សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខា ភិបាល និង​វត្ត​ភ្នំ​។ សាធារណជន​អាច​ថត​រូប (Selfie) បាន​នៅ​ជិត Tuk-Tuk ហើយ​ផ្ញើ​អ៊ីម៉ែល​មក phnompenhtwitter@state.gov ។ យើង​នឹង​បង្ហោះ​រូប​ដែល​ល្អ​ជាង​គេ នៅ​លើ​ទំព័រ​នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យើង​​។ ចំពោះ​ព័ត៌មាន​លំអិត​បន្ថែម​ស្តីពី​ទំព័រ Facebook របស់​ស្ថានទូត​អាមេរិក ឬ​យុទ្ធនាការ #USA500K ឬ​ដើម្បី​រៀបចំ​ការ​ជិះ Tuk-Tuk សូម​ទាក់ទង​លោក ជ្រា វណ្ណរិទ្ធ មន្ត្រី​ព័ត៌មាន តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ​អ៊ីម៉េល​មក chreav@state.gov