សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​រាជធានី​ភ្នំពេញ​ស្តីពី​ការ​ដាក់​ទោស​របស់​តុលាការ​ទៅ​លើ សកម្មជន​របស់​គណបក្ស​ប្រឆាំង

ចេញ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥

សហរដ្ឋ​អាមេរិក​កំពុង​តាមដាន​យ៉ាង​ជិត​ដិត​នូវ​ករណី​សកម្មជន​គណបក្ស​ប្រឆាំង CNRP ដែល​ត្រូវ​បាន​តុលាការ​ដាក់​ទោស​ពី​បទ​ធ្វើ​ការ​បះបោរ ចេញ​ពី​ការ​តវ៉ា នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ​។ ការ​តវ៉ា​ដោយ​សន្តិភាព និង​សេរីភាព​ក្នុង​ការ​សំដែង​មតិ​គឺ​ជា​ទិដ្ឋភាព​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​។

ក្រុម​នេះ ដែល​រួម​មាន​ផង​ដែរ​នូវ​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ជនជាតិ​អាមេរិក ត្រូវ​បាន​តុលាការ​ដាក់​ទោស​ភ្លាម​ៗ ហើយ​មនុស្ស​ជា​ច្រើន​គិត​ថា ទោស​ទាំង​នោះ​មិន​សមស្រប​ឡើយ​។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​បរទេស​។  មន្រ្តី​កុងស៊ុល​បាន​ទៅ​មើល​លោក សុវណ្ណារ៉ា កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​កក្កដា​។ យើង​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​កុងស៊ុល​ទាំងអស់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សហរដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​ដែល​នាំ​ដល់​ការ​ដាក់​ទោស ដល់​អ្នក​ទាំង​នោះ​ដោយ​តុលាការ​។ យើង​សុំ​អោយ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​មើល​ឡើង​វិញ​អោយ​បាន​ម៉ត់ចត់​នូវ​ដំណើរ​​ក្តី​នៃ​តុលាការ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​វា​មាន​លក្ខណៈ​ពេញលេញ តំលាភាព ហើយ​ស្រប​ទៅ​នឹង​ច្បាប់​ក្នុង​ប្រទេស និង​បទដ្ឋាន​អន្តរជាតិ​។