CMAC ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក រៀបចំ​សកម្មភាព​មុជ​ទឹក​និង​សុវត្ថិភាព​ក្នុង​ទឹក សំរាប់​សាធារណជន

ចេញថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ប្រកប​ដោយ​មោទនភាព ចំពោះ​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា (CMAC) ស្ថានទូត​សហរដ្ឋ​អាមេរិក​​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​មួយ​ក្នុង​សហគមន៍ នៅ​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ពី​ម៉ោង ១២:៣០ រសៀល នៅ​អាង​ហែល​ទឹក​នៃ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម​មុជ​ទឹក​មក​ពី​អង្គភាព CMAC ដោយ​សហការ​ជាមួយ​នឹង​សាលា​អន្តរជាតិ iCAN របស់​អង់គ្លេស និង​មូលនិធិ Golden West Humanitarian Foundation នឹង​រៀបចំ​ធ្វើ​សកម្មភាព​មុជ​ទឹក និង​សុវត្ថិភាព​ក្នុង​ទឹក នៅ​ក្នុង​ពិធី​ពិសេស​មួយ ដែល​បើក​អោយ​សាធារណជន​ចូលរួម​។

អ្នក​សារព័ត៌មាន​អាច​ចូលរួម​យក​ពត៌មាន​​នៅ​ពេល​ណា​មួយ​ក៏​បាន​ក្នុង​ចន្លោះ​ម៉ោង​ដូច​ខាង​ក្រោម​។ គ្មាន​ការ​តំរូវ អោយ​ចុះ​ឈ្មោះ​ជា​មុន​នោះ​ទេ​។ តារាង​ពេល​វេលា​នៃ​កម្មវិធី ១២:៣០ ដល់ ១:៣០ រសៀល ការ​ហែល​បង្ហាញ និង​មេរៀន​សំរាប់​កុមារ ១:៣០ ដល់ ៤:០០ រសៀល ក្រុម​មុជ​ទឹក​របស់ CMAC បង្ហាញ​បច្ចេកទេស​នានា​ក្នុង​ការ​មុជ​ទឹក​ពិធី​នោះ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ធ្វើ​បង្ហាញ​ពី​សុវត្ថិភាព​នៅ​ក្នុង​ទឹក និង​ការ​រៀន​ហែល​ទឹក សំរាប់​កុមារ​គ្រប់​អាយុ​ទាំងអស់​។ បន្ទាប់​ពី​ការ​រៀន​ហែល​ទឹក ក្រុម​មុជ​ទឹក​របស់ CMAC បង្ហាញ​ជំនាញ​ក្នុង​ការ​មុជ​ទៅ​ក្រោម​ទឹក ហើយ​អ្នក​ចូលរួម​នឹង​មើល​ឃើញ​អ្នក​មុជ​ទៅ​ក្រោម​ទឹក តាម​បង្អួច​ពិសេស​សំរាប់​មើល​។ គេ​នឹង​បង្ហាញ​ផង​ដែរ​នូវ​គ្រឿង​ឧបករណ៏​សំរាប់​មុជ​ក្រោម​ទឹក ហើយ​បន្ទាប់​​ពី​ការ​ធ្វើ​ការ​មុជ​ក្រោម​ទឹក​រួច អ្នក​ចូលរួម​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​ថត​រូប​ជាមួយ​ក្រុម​មុជទឹក​របស់​អង្គភាព CMAC ជាមួយ​គ្រឿង​ឧបករណ៏​របស់​គេ​។

សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ផ្តល់​ថវិកា​ធំ​ជាង​គេ​ដល់​ការ​ខិតខំ​ក្នុង​ការ​បោស​សំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ទូទាំង​សាកលលោក​។ ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​នេះ ការិយាល័យ​កាត់​បន្ថយ និង​លុប​បំបាត់​អាវុធ នៅ​ក្នុង​កិច្ចការ​នយោបាយ និង​យោធា របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ផ្តល់​ការ​បណ្តុះបណ្តាល និង​គាំទ្រ​ដល់​ក្រុម​មុជ​ទឹក​ចំណាន​ៗ​របស់ CMAC ។ គ្រាន់​តែ​នៅ​ប្រទេស​កម្ពុជា​មួយ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន ៦៥ លាន​ដុល្លា​អាមេរិក​សំរាប់​ប្រតិបត្តិការ​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅ​នេះ​។

ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​ពិធី​នេះ សូម​ទាក់ទង​ឯកឧត្តម ហេង រតនា នាយក CMAC តាម​អ៊ីម៉េល hrattana@cmac.gov.kh