ជ័យជំនះរបស់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមករា កត់សំគាល់ការរំដោះទីក្រុងភ្នំពេញ ពីរបបខ្មែរក្រហម ដែលជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជំនះលើពួកខ្មែរក្រហមគឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់។ ថ្ងៃនេះ យើងសូមសំដែងទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២ លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើងគឺចង់ឃើញប្រជាជនកម្ពុជាក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិបតេយ្យកាន់តែច្រើនឡើង។