កម្មវិធីនៃមជ្ឈមណ្ឌលអន្តរជាតិសំរាប់អ្នកសារព័ត៌មានផ្តោតលើមូលដ្ឋានគ្រឹះនៃការយកព័ត៌មានពីការបោះឆ្នោត តាមរយៈការបោះឆ្នោត នៅពេលខាងមុខ នៅសហរដ្ឋអាមេរិក។ វគ្គរៀនសូត្រនេះមានមេរៀនស្តីពីបទដ្ឋានអាជីពសំរាប់អ្នកសារព័ត៌មាន ហើយមានការពន្យល់ណែនាំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធអេឡិចត្រូនិចនិងវិធីយកព័ត៌មានតាមប្រព័ន្ធឌីយីថុល ដើម្បីយកព័ត៌មានអោយកាន់តែមានភាពប្រសើរឡើង ហើយធ្វើអោយទស្សនិកជនកាន់តែចង់តាមដាន។ អ្នកសារព័ត៌មានដែលចូលរួមក្នុងទស្សនកិច្ចសិក្សា នឹងទទួលបានការណែនាំច្រើន ម្នាក់ទល់នឹងម្នាក់ និងតាមអ៊ិនធ័រណែត។
លោក Jay Raman មន្រ្តីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក បានមានប្រសាសន៍ថា “យើងមានការរំភើបណាស់ដែលអ្នកសារព័ត៌មានកម្ពុជានឹងមានឱកាសនេះ ដើម្បីបង្កើនជំនាញយកព័ត៌មាន សង្កេត និងរាយការណ៍ពីការបោះឆ្នោតជាប្រវត្តិសាស្រ្ត នៅសហរដ្ឋអាមេរិក”។
ចំពោះព័ត៌មានលំអិតបន្ថែមស្តីពីកម្មវិធីនេះ និងទំរង់នៃការដាក់ពាក្យសុំចូលរួម សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌលអន្តរជាតិសំរាប់អ្នកសារព័ត៌មាន ។