រដ្ឋាភិបាល​​សហ​​រដ្ឋ​អាមេរិក​​សម្ពោធ​​​កម្មវិធី​ថ្មី​មួយ ដើម្បី​​គាំទ្រ​ជន​ពិការ​​នៅ​ប្រទេស​​កម្ពុជា

ចេញថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥

ទីភ្នាក់ងារ​​សហរដ្ឋ​អាមេរិក​​ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​រាជរដ្ឋាភិបាល​កម្ពុជា នឹងសម្ពោធ​កម្មវិធី​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា ឆ្នាំ​២០១៥ ដើម្បី​គាំទ្រ​ជន​ពិការ​នៅ​ប្រទេស​កម្ពុជា​។ លោកស្រី Julie Chung ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុវជន និង​យុវនីតិសម្បទា នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​នោះ​។

សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​កម្មពិធី​នេះ និង​សូម​ទៅ​ដល់​ទី​កន្លែង​ពិធី​នៅការិយាល័យ​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិកម្ពុជា (VIC) មុន​ម៉ោង ១:៤៥ នាទី​រសៀល ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​។ ការិយាល័យ​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​មាន​ទីតាំង​ដូច​ខាងក្រោម​៖

មជ្ឈមណ្ឌល​​ជាតិ​​ស្តារ​នីតិសម្បទា​សំរាប់​ជនពិការ
ផ្លូវ​ជាតិ​លេខ​៦​អា ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ
រាជធានី​ភ្នំពេញ