ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧
ទិវាឯករាជ្យរបស់សហរដ្ឋអាមេរិកត្រូវនឹងថ្ងៃទី ៤ កក្កដា តែស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានរៀបចំពិធីអបអរទិវានេះជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា នៅក្នុងសណ្ឋាគារអាំងទ័រកុងទីណង់តាល់។ ភ្ញៀវចំនួនជិត ៨០០ នាក់បានចូលរួមនៅក្នុងពិធីនៅឆ្នាំនេះ ដោយរួមមានឯកឧត្តម លី ធុច ទេសរដ្ឋ មន្រ្តីទទួលបន្ទុកគំរោងពិសេស ជាភ្ញៀវកិត្តិយស។
កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងការដើរគំនាប់របស់ក្រុមទាហានម៉ារីនអាមេរិកដែលប្រចាំការនៅស្ថានទូតអាមេរិក និងការច្រៀងចំរៀងជាតិរបស់កម្ពុជា និងចំរៀងជាតិរបស់សហរដ្ឋអាមេរិក។ មានកម្មវិធីកំសាន្តរបស់ក្រុមភ្លេង MC2 ជាមួយនឹងការបំរើភេស្ជៈ និងអាហាររបស់អាមេរិក ដូចជាស្រាបៀ ភីស្សា និងនំដូណាត់។
![ឯកអគ្គរដ្ឋទូតអាមេរិក លោក William Heidt ថ្លែងសុន្ទរកថាបើកកម្មវិធី។ [Photo: Un Yarat] ឯកអគ្គរដ្ឋទូតអាមេរិក លោក William Heidt ថ្លែងសុន្ទរកថាបើកកម្មវិធី។ [Photo: Un Yarat]](https://farm5.staticflickr.com/4106/35235853930_d22d452f36_z_d.jpg)
![ការដើរក្បួនទង់ជាតិ ដោយទាហានម៉ារីន [Photo: Ty Chan] ការដើរក្បួនទង់ជាតិ ដោយទាហានម៉ារីន [Photo: Ty Chan]](https://farm5.staticflickr.com/4208/35494055041_eba28bf5dc_z_d.jpg)
![សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចូលរួមក្នុងកម្មវិធីនោះដែរ។ [Photo: Un Yarat] សមាជិកក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក ក៏បានចូលរួមក្នុងកម្មវិធីនោះដែរ។ [Photo: Un Yarat]](https://farm5.staticflickr.com/4133/34780692374_c2fbe9396d_z_d.jpg)